ទទួលយកនូវបទពិសោធន៍ថ្មីនៃការថតរូបភាពដ៏អស្ចារ្យ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗតាមរយៈកាមេរ៉ាមុខ Selfie របស់ស្មាតហ្វូន vivo V20 នៅរាត្រីកាលនេះក្នុងកម្មវិធីនៃការសម្ពោធស្មាតហ្វូន V20

//s9.kh1.co/76/76aeb6266a4d0cb3f8d33addd25466a4332fe52f.jpg
បច្ចេកវិទ្យា

 ២៤-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជាមួយនឹងការប្តេជ្ញាចិត្តនៅក្នុងការនាំយកនូវភាពរីករាយជាច្រើន តាមរយៈអ្វីដែលបានកើតឡើងគ្រប់ពេលវេលានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃនោះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនលំដាប់ប្រណីត flagship របស់ខ្លួនដែលមានឈ្មោះហៅថា V20 series ដែលផ្តល់នូវសមត្ថភាពខ្លាំងក្នុងការថតរូបភាព selfie បានច្បាស់ និងអស្ចារ្យបំផុតទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេថែមទៀត។

ភ្នំពេញ៖ ជាមួយនឹងការប្តេជ្ញាចិត្តនៅក្នុងការនាំយកនូវភាពរីករាយជាច្រើន តាមរយៈអ្វីដែលបានកើតឡើងគ្រប់ពេលវេលានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃនោះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនលំដាប់ប្រណីត flagship របស់ខ្លួនដែលមានឈ្មោះហៅថា V20 series ដែលផ្តល់នូវសមត្ថភាពខ្លាំងក្នុងការថតរូបភាព selfie បានច្បាស់ និងអស្ចារ្យបំផុតទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន vivo V20
ស្មាតហ្វូន vivo V20

ស្មាតហ្វូន vivo V20 នេះគឺមានកាមេរ៉ាខាងមុខទំហំ 44MP Eye Autofocus ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាព portraits ស្រស់ស្អាតជាមួយនឹងពណ៌ពន្លឺច្បាស់ និងទាក់ទាញបំផុត។

កាមេរ៉ាមុខរបស់ស្មាតហ្វូន V20 នេះមានទំហំ 44MP Super Definition ដែលអាចធ្វើការថតរូបភាពបានច្បាស់និងអនុញ្ញាតអោយមានការ zoom បានយ៉ាងស្រស់ស្អាតថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ផ្តល់នូវបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យជាមួយនឹងបច្ចេកវិទ្យាថ្មីៗ នៃកាមេរ៉ាខាងមុខ និងការបង្ហាញនូវបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើនបន្ថែមទៀត សម្រាប់ស្មាតហ្វូនត្រកូល V series ចុងក្រោយបំផុតនេះ។

ស្មាតហ្វូន vivo V20
ស្មាតហ្វូន vivo V20

កម្រិតភាពច្បាស់ និងការផ្តោតកាន់តែអស្ចារ្យ

សម្រាប់ភ្នែកកាមេរ៉ារបស់ស្មាតហ្វូន V20 គឺជាប្រភេទ Eye Autofocus ដែលអាចធ្វើការថតរូបភាពច្បាស់ និងស្រស់ស្អាតមែនទែន។ សម្រាប់ Eye Autofocus នេះអាចធ្វើការតាមដានទៅលើចលនាចម្លាស់ទី ឬអ្វីដែលពួកគេបង្ហាញបានយ៉ាងរលូន។ បច្ចេកវិទ្យាស្នូលនេះ គឺពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនៅក្នុងពេលដែលអ្នកធ្វើការថតរូបភាព selfies ដែលមានចលនានោះ។

សម្រាប់ Eye Autofocus អាចធ្វើការចាប់យក និងផ្តោតទៅលើចលនានេះបានយ៉ាងល្អ ហើយវាក៏អាចថតរូបភាពច្បាស់មិនថាទីជិត និងទីឆ្ងាយថែមទៀតផង។ ជាមួយនឹងមុខងារកម្រិតខ្ពស់នោះ អ្នកប្រើប្រាស់ជាច្រើនមិនចាំបាច់សម្លឹងមើលទៅលើកាមេរ៉ានៅក្នុងពេលថតរូបភាព selfies នេះ ហើយវាក៏អាចថតរូបភាពស្រស់ស្អាតបានយ៉ាងស្រស់ស្អាត និងងាយស្រួលបំផុតនៅក្នុងការថត។

ស្មាតហ្វូន V20 នេះ គឺមានការពង្រឹងទៅលើបច្ចេកវិទ្យា AI low-light portrait algorithm – Super Night Selfie ​ដែលអាចធ្វើការថតរូបភាពផ្ទៃមុខបានភ្លឺច្បាស់ និងការថតរូបភាព portraits បានយ៉ាងស្រស់ស្អាតនៅក្នុងពេលដែលមានពន្លឺតិចថែមទៀត។ វាក៏មានមុខងារ Selfie Softlight Band​ ដែលផ្តល់នូវពណ៌យ៉ាងល្អឥតខ្ចោះ និងស្បែកដែលមានលក្ខណៈជាធម្មជាតិពិតៗថែមទៀត តាមរយៈការកែប្រែទៅលើពន្លឺ ambient light​ នេះ។ វាក៏អនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតរូបភាព selfiesនៅក្នុងលក្ខខណ្ឌពន្លឺតិច ឬពេលយប់បានថែមទៀតផងជាមួយនឹងស្មាតហ្វូន V20 នេះ។

ស្មាតហ្វូន vivo V20
ស្មាតហ្វូន vivo V20

អ្នកប្រើប្រាស់ជាច្រើនមិនចាំបាច់មានការព្រួយបារម្ភនោះទេ នៅក្នុងការថតរូបភាព និងវីដេអូ selfie របស់ស្មាតហ្វូន V20 series ជាមួយនឹងមុខងារថ្មីហៅថា Steadiface Selfie Video, Slo-Mo Selfie Video និង 4K Selfie Video ដែលផ្តល់នូវឱកាសឲ្យលោកអ្នកអាចធ្វើការថតរូបភាព selfie ជាវីដេអូបានយ៉ាងល្អឥតខ្ចោះថែមទៀត។

សម្រាប់មុខងារ Slo-Mo Selfie​ នេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើនអាចថតវីដេអូ selfie ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ កាន់តែងាយស្រួលជាមួយនឹងការបញ្ជាចេញពីចុងម្រាមដៃរបស់អ្នកតែប៉ុណ្ណោះ។ វាក៏មានមុខងារ 4K Selfie Video ដែលអាចធ្វើការកែប្រែទៅលើវីដេអូនេះនៅក្នុងកម្រិតភាពច្បាស់ដល់ទៅ 4K ថែមទៀត។

នៅក្នុងការនាំយកនូវការបង្ហាញអំពីសមត្ថភាពដ៏អស្ចារ្យ របស់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូន V20 series នេះ ក្រុមហ៊ុន vivoក៏នាំយកនូវកម្មវិធីមួយដែលមានឈ្មោះហៅថា #BackCamFrontCam ដែលអ្នកប្រើប្រាស់អាចប្រកួតប្រជែងគ្នាក្នុងការថតរូបភាពតាមរយៈកាមេរ៉ាខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន V20 មានកម្រាស់ត្រឹមតែ 7.38mm ។ វាពិតជាស្តើងមែនទែនក្នុងការប្រើប្រាស់ និងទម្ងន់ស្រាលងាយស្រួលកាន់នៅក្នុងដៃថែមទៀតផង។

  កម្មវិធីបើកសម្ពោធស្មាតហ្វូន vivo V20
  កម្មវិធីបើកសម្ពោធស្មាតហ្វូន vivo V20


ហើយមួយវិញទៀត សម្រាប់ការបើកសម្ពោធស្មាតហ្វូន vivo V20 នៅរសៀលនេះ នឹងមានវត្តមានចូលរួម​ពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងឲ្យទូរស័ព្ទ vivo គឺលោក ព្រាប សុវត្ថិ ។ នៅក្នុងកម្មវិធីនេះផងដែរ  ក៏នឹងមានការចូលរួមពីតំណាងតារា KOL លោក រៀនថត (ពូជ្រួញ) អ្នកជំនាញផ្នែកបច្ចេកវិទ្យា លោក ឈិនឈឿន លោក Yaro និងកញ្ញា ដាដាវ ផងដែរ។  មិនតែប៉ុណ្ណោះ ព្រមទាំងការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសពីររូបទៀត គឺលោក John Sey ដែលជាអ្នក Review ទៅលើផ្នែកបច្ចេកវិទ្យា និងលោក PrivatePlork Gaming ដែរជាអ្នកជំនាញក្នុងវិស័យហ្គេមបែបតិចណូឡូជី។
សម្រាប់កម្មវិធីសម្ពោធស្មាតហ្វូន vivo V20 នេះនឹងធ្វើការ Live ផ្ទាល់ចេញពីផេកផ្លូវការ vivo នឹងទូរទស្សន៌រស្មីហង្សមាស HDTV #ចាប់ពីម៉ោង៨ ដល់ ម៉ោង១០យប់ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នេះផងដែរ។
ចំពោះទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់ នៅលើទំព័រផេកផ្លូវការរបស់ vivo និងទូរទស្សន៌ហង្សមាស HDTV លោកអ្នកនឹងទទួលបានឱកាសឈ្នះ ស្មាតហ្វូន V20 ជាច្រើនរង្វាន់៕​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T