ភ្នំពេញ៖ ក្រោយពីបានធ្វើការលាតត្រដាង និងបានបើកប្រកាសផ្សព្វផ្សាយនៅតាមបណ្តាញសង្គម FaceBook  ទៅលើស្មាតហ្វូន Flagship vivo V20 អស់មួយរយៈពេលកន្លងមក ពេលនេះក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា បានធ្វើការប្រកាសសម្រាប់ថ្ងៃសម្ពោធជាផ្លូវការនៃស្មាតហ្វូនជំនាន់ចុងក្រោយ vivo V20 នេះហើយ។

ការប្រកាសសម្រាប់ថ្ងៃសម្ពោធជាផ្លូវការនៃស្មាតហ្វូនជំនាន់ចុងក្រោយ vivo V20

កម្មវិធីសម្ពោធស្មាតហ្វូនសេរីថ្មី V20 នឹងប្រព្រឹត្តនៅថ្ងៃទី24 ខែតុលា ខាងមុខនេះ ហើយនឹងមានការចូលរួមវត្តមានជាពិសេសពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងឲ្យទូរស័ព្ទ vivo គឺលោក ព្រាប សុវត្ថិ។ ក្នុងកម្មវិធីនេះផងដែរ ក៏នឹងមានការចូលរួមពីតំណាងតារា KOL លោករៀនថត (ពូជ្រួញ) អ្នកជំនាញផ្នែកបច្ចេកវិទ្យា​ លោក​ ឈិន ឆឿន​ លោក​ Yaro និងកញ្ញា​ដា​ដាវ​ ផងដែរ។ មិនតែប៉ុណ្ណោះព្រមទាំងការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសពីររូបទៀត​ គឺលោក​ John Sey ដែលជាអ្នក​ Review ទៅលើផ្នែកបច្ចេកវិទ្យានិងលោក PrivatePlork Gaming ដែរជាអ្នកជំនាញក្នុងវិស័យហ្គេមបែបតិចណូឡូជី។

តារារបស់យើងនឹងបង្ហាញជូនលោកអ្នកផងដែរនូវមុខងារ និងបច្ចេកវិទ្យាថ្មីៗពិសេសដែល vivo V20 មាន ក្នុងការផ្សាយផ្ទាល់នៅថ្ងៃទី24 ខែតុលា ខាងមុខនេះ។ ខាងក្រុមហ៊ុនក៏មិនភ្លេចផងដែរ ចំពោះទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់នៅលើទំព័រផេកផ្លូវការរបស់ vivo និងទូរទស្សន៍ហង្សមាស HDTV លោកអ្នកនឹងទទួលបានឱកាសឈ្នះស្មាតហ្វូន V20 ជាច្រើនរង្វាន់ផងដែរ។ លក្ខខណ្ឌនៃការឈ្នះរង្វាន់ គឺងាយស្រួលទេ ដោយគ្រាន់តែលោកអ្នកទស្សនាផ្ទាល់ការផ្សាយនៅលើទំព័រ Facebook ផេកផ្លូវការរបស់ vivo នឹងធ្វើតាមសំណើរផ្សេងៗ ដែលមានក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់នោះ ដែលនឹងមានការ LIVE ចេញពី  Page ផ្លូវការរបស់ vivo និងទូរទស្សន៍ហង្សមាស HDTV ពីម៉ោង 6 ល្ងាច ដល់ម៉ោង 8 យប់ នាថ្ងៃទី24 ខែតុលា ឆ្នាំ2020។

Vivo V20

Vivo V20 ជាប្រភេទទូរស័ព្ទដែលមានបច្ចេកវិទ្យាឈានមុខគេ ដែលត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាមុខសែលហ្វី​ Autofocus 44MP ថតរូបកាន់តែច្បាស់នៅពេលយប់ កាមេរ៉ាក្រោយដល់ទៅ​ 64MP ប្រតិបត្តិការដោយ Android11 មុនគេបង្អស់ ប្រើបន្ទះឈីប Snapdragon 720G រចនារាងស្តើងស្រាលជាងគេក្នុងឆ្នាំ 2020 កម្រាស់ស្តើងត្រឹមតែ 7.38mm៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]