ក្រុមហ៊ុនទូរស័ព្ទ vivo ត្រៀមធ្វើការដាក់ឲ្យដេញថ្លៃស្មាតហ្វូន vivo V20 នៅថ្ងៃទី២១ តុលា ខាងមុខនេះ! ពេលវេលាដ៏ពិសេសនេះក៏មានការចូលរួមពីកំពូលតារាចម្រៀង កញ្ញាសុខពិសី និងតារា Raper លោក VanDa ផងដែរ

//s9.kh1.co/0b/0bab6d69a623cc26225e711ed034f1d3401b2e1f.jpg
បច្ចេកវិទ្យា

 ១៩-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ពិតជារំភើប​ ពិតជាប្លែក ជាមួយនឹងកម្មវិធីនៃការប្រគំតន្ត្រីដាក់ឲ្យដេញថ្លៃ ទៅស្មាតហ្វូន​ស៊េរីថ្មីចុងក្រោយ vivo V20Series ដែលជាស្មាតហ្វូនដែរមានកម្រាស់ស្តើងជាងគេសម្រាប់ឆ្នាំ២០២០ នេះផងដែរ។

ភ្នំពេញ៖ ពិតជារំភើបពិតជាប្លែក ជាមួយនឹងកម្មវិធីនៃការប្រគំតន្ត្រីដាក់ឲ្យដេញថ្លៃ ទៅស្មាតហ្វូនស៊េរីថ្មីចុងក្រោយ vivo V20Series ដែលជាស្មាតហ្វូនដែរមានកម្រាស់ស្តើងជាងគេសម្រាប់ឆ្នាំ២០២០ នេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុននឹងចូលទៅដល់ព័ត៌មានលំអិតសម្រាប់ការដេញថ្លៃ យើងនឹងធ្វើការបង្ហាញពីគុណសម្បត្តិមួយចំនួនរបស់vivo V20 នេះវិញ។ 

ស្មាតហ្វូន V20 នេះមានកម្រាស់ស្តើងត្រឹមតែ ៧.៣៨mm ហើយវាគឺជាស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតនៅក្នុងឆ្នាំ ២០២០ នេះជាមួយនឹងទម្ងន់ត្រឹមតែ ១៧១g ប៉ុណ្ណោះ។

នៅក្នុងការឌីស្សាញរូបរាងដ៏ស្តើងរបស់ស្មាតហ្វូនត្រកូល V20 series នេះ គឺមានការបំពាក់នូវបច្ចេកវិទ្យា cutting-edge ចុងក្រោយជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ដែលមានកាមេរ៉ាខាងមុខទំហំ 44MP Eye Autofocus Dual​​ និងកាមេរ៉ាខាងក្រោយទំហំ 64MP ថែមទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏ធ្វើការអភិវឌ្ឍទៅលើការឌីស្សាញរបស់ស្មាតហ្វូន Dual Tone Step នេះដើម្បីធ្វើការពង្រឹងទៅលើភាពស្រស់ស្អាត និងភាពស្លីមរបស់ស្មាតហ្វូននេះ។

ស្មាតហ្វូន V20 នេះគឺផ្តល់មកជាមួយនឹងជម្រើសពីពណ៌គឺ Midnight Jazz និង Sunset Melody 

“Midnight Jazz” គឺជាពណ៌ដែលបង្ហាញអំពីតន្ត្រីប្រភេទ Jazz ។ វាគឺមានការបញ្ចូលគ្នារវាងពណ៌ទឹកប្រាក់ និងពណ៌ខ្មៅដែលពិតជាល្អឥតខ្ចោះ ដែលបង្ហាញអំពីថាមពល និងភាពជឿជាក់។ សម្រាប់ពណ៌ “Sunset Melody” គឺបង្ហាញអំពីពណ៌របស់ព្រះអាទិត្យ នៅពេលដែលប៉ះនឹងសមុទ្រដែលមានពណ៌ពិតជាស្រស់បំព្រងមែនទែន។



ស្មាតហ្វូន V20 ពណ៌ Sunset Melody 
ស្មាតហ្វូន V20 ពណ៌ Sunset Melody 

សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូន V20​ នេះគឺមានភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ  AG Matte Glass ដែលពិតជាប្រណីតបំផុតក្នុងការកាន់នៅក្នុងដៃរបស់អ្នក។ វាក៏មានការការពារទៅលើការកោសឆ្កូតផងដែរ ទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ។ សម្រាប់កម្រាស់ស្តើង និងទម្ងន់ស្រាលរបស់ស្មាតហ្វូន V20 series រួមជាមួយនឹងពណ៌ដ៏ទាក់ទាញបំផុត នោះគឺពិតជាធ្វើឲ្យម៉ូឌែលនេះក្លាយជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកប្រើប្រាស់ពិសេសគឺបច្ចេកវិទ្យាថ្មីៗតែម្តង។

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានផ្លាស់ប្តូរទៅលើវត្តមាននៃស្មាតហ្វូនរបស់ពួកគេជាមួយនឹងវត្តមានរបស់ស្មាតហ្វូន V20 series នេះដែលមានភាពស្រស់ស្អាតទាំងការឌីស្សាញ និងទម្ងន់របស់វាថែមទៀត។ 

ស្មាតហ្វូន V20 ពណ៌ Sunset Melody 
ស្មាតហ្វូន V20 ពណ៌ Sunset Melody 

រីឯសម្រាប់កម្មវិធីនៃការប្រគំតន្ត្រីដេញថ្លៃទៅលើស្មាតហ្វូនvivo V20 នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ៦:៣០ល្ងាច - ៨:៣០ល្ងាច នៅផ្សារទំនើប​ Aeon សែនសុខស៊ីធីជាន់ផ្ទាល់ដី ដែលមានការចូលរួមដោយកំពូលតារាចម្រៀង កញ្ញាSok Pisey តារាRaper លោក VanDa និងតារាសម្តែង កញ្ញា Daa Dao និងលោក Yaro

លក្ខខណ្ឌ: អ្នកដែលឈ្នះក្នុងការដេញថ្លៃទូរស័ព្ទដៃ vivo V20 នឹងទទួលបាននូវ៖

ទូរស័ព្ទvivo V20 ប្រើប្រាប់បានមុនគេ ដែលមានហត្ថលេខារបស់តារាតំណាង vivo គឺកញ្ញា Sok Pisey

ទទួលទូរស័ព្ទដៃ vivo V20 ដោយផ្ទាល់ពីកញ្ញា Sok Pisey និងថតរូបជាមួយគ្នា

មិនតែប៉ុណ្ណោះព្រមទាំងមានឡានទំនើប Roll Royce ជូនដំណើរទៅគេហដ្ឋានថែមទៀតផង៕​

ប្រគំតន្រ្កីការដេញថ្លៃទូរទស័ព្ទ V20 
ប្រគំតន្រ្កីការដេញថ្លៃទូរទស័ព្ទ V20 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T