មនុស្សមួយចំនួនគេមិនខ្វល់ទេថា យើងជាមេម៉ាយលែងប្ដី ឬត្រូវប្ដីលែង តែក្នុងគំនិតពួកគេ ដឹងត្រឹមថា មកពីយើងមិនល្អ ទើបត្រូវមានឈ្មោះជាស្រីមេម៉ាយបែបហ្នឹង។ ប៉ុន្តែទោះជាយ៉ាងណា​ បើជ្រុលជាមានឈ្មោះថាជាស្រីមេម៉ាយហើយនោះ ត្រូវធ្វើខ្លួនឱ្យមានតម្លៃ ថ្លៃថ្នូរ ជាស្ត្រីរឹងមាំគ្រប់គ្រាន់នឹងអាចមើលថែ​ ការពារ និងចិញ្ចឹមខ្លួនឯងបាន។


មេម៉ាយអាចនឹងចំណាយមាត់ញាតិក៏ពិតមែន តែយ៉ាងណា ញាតិជិតខាងខ្លះ សូម្បីតែបងប្អូនមួយចំនួនរបស់យើងក៏ដោយ ក៏មិនមែនគេមកល្អល្អូកល្អើន និងឃើញពីតម្លៃ ឱ្យក្ដីស្រឡាញ់ អាណិតអាសូរដ៏ស្មោះចំពោះយើងនោះដែរ។ ដូច្នេះហើយ យើងកុំបាច់ទៅខ្វល់ខ្វាយ ពិបាកចិត្ត ឈឺក្បាលព្រោះតែពាក្យសម្ដីអត់ប្រយោជន៍ របស់មនុស្សមួយចំនួននោះធ្វើអ្វី។

រូបតំណាង

ត្រូវចាំថា ត្រូវធ្វើខ្លួនឯងឱ្យរឹងមាំ ទើបយើងអាចជម្នះរាល់បញ្ហា ការលំបាកដែលកើតមាននៅក្នុងជីវិត ព្រោះយើងមានតែម្នាក់ឯង ដូច្នេះការគិត និងការខំប្រឹង ត្រូវគុណនឹងពីរ។ ត្រូវមានមុខរបរ ការងារធ្វើ អាចរកចំណូលឱ្យបានច្រើន ដើម្បីឱ្យខ្លួនឯង និងកូនរស់នៅបានស្រណុកស្រួល និងមានសំណាង មិនដូចការរស់នៅជាមួយនឹងប្ដីដែលគ្មានបានការនោះឡើយ។ យើងអាចជាមនុស្សស្រីមិនមានសំណាងក្នុងរឿងជីវិតគូស្រករ តែត្រូវធ្វើឱ្យខ្លួនឯងរឹងមាំ និងថ្លៃថ្នូរក្នុងជីវិតរស់នៅម្នាក់ឯង ត្រូវធ្វើឱ្យមនុស្សដែលបោះបង់យើងសោកស្ដាយ យើងអាចជារបស់លេងសម្រាប់គេ តែត្រូវធ្វើជារបស់លេងដែលគេគ្មានសមត្ថភាពនឹងទិញយើងបាន៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ