OPPO A93 ល្បីអស់ទីផ្សារបរទេស ពេលនេះប្រកាសនឹងចូលទីផ្សារកម្ពុជាហើយ! កុំភ្លេចរង់ចាំទាំងអស់គ្នា

//s9.kh1.co/e4/e4c8a88c5ccf358a51415149ef217f11885f2d47.jpg
បច្ចេកវិទ្យា

 ១៥-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានបញ្ចេញនូវស្មាតហ្វូនស៊េរី A គឺ OPPO A92 ដែលនាំឲ្យផ្ទុះការគាំទ្រយ៉ាងខ្លាំង រហូតធ្វើឲ្យស្មាតហ្វូននេះលក់ដាច់អស់ពីស្តុកក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ

ភ្នំពេញ៖ នៅក្នុងខែតុលា នេះសង្កេតឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហោះពីផលិតផលថ្មី ហើយក៏ជាផលិតផលមួយ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រមទាំងតម្រូវការរបស់ប្រជាជនកម្ពុជាទៀតនោះគឺ OPPO A93។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
OPPO A93
OPPO A93

បើតាមចាំបានអំឡុងខែកក្កដា ឆ្នាំ២០២០ រំលងទៅនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានបញ្ចេញនូវស្មាតហ្វូនស៊េរី A គឺ OPPO A92 ដែលនាំឲ្យផ្ទុះការគាំទ្រយ៉ាងខ្លាំង រហូតធ្វើឲ្យស្មាតហ្វូននេះលក់ដាច់អស់ពីស្តុកក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ក្នុងនោះផងដែរ បណ្តាសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើន រួមទាំងម្ចាស់ហាងទូទាំងប្រទេស និងអតិថិជនស្ទើរតែគ្រប់ទិសទីដែលគាំទ្រ និងនិយមប្រើម៉ាក OPPO បាននិយាយក៏ដូចជាបញ្ចេញមតិយ៉ាងដូច្នេះថា គ្រប់ស៊េរីទាំងអស់របស់ OPPO គឺមានសមត្ថភាពខ្លាំង បច្ចេកវិទ្យាទំនើបៗស្ទើរតែគ្មានគូប្រជែងបាន។ ពិសេស OPPO ស៊េរី A គឺជាស្មាតហ្វូនក្នុងកម្រិតថវិកា ហើយភាគច្រើនគឺមានតម្លៃប្រមាណ $300 ប៉ុន្តែទាំងសមត្ថភាពកាមេរ៉ា កម្លាំងថ្ម និងកម្លាំងល្បឿន ធានាថាគុណភាពលើសពីតម្លៃតែម្តង។

OPPO A93
OPPO A93

លោកអ្នកប្រាកដជាឆ្ងល់ហើយមែនអត់ ហេតុអ្វីស្មាតហ្វូនកម្រិតថវិកាស៊េរី A របស់ OPPO តែងទទួលបានការគាំទ្រច្រើនលើសលប់ពីមួយថ្ងៃទៅមួយថ្ងៃ? ទាំងនេះក៏ព្រោះសមត្ថភាពដ៏អស្ចារ្យ ជាមួយនឹងតម្លៃប្រមាណខ្ទង់ក្រោម $300។ ជាក់ស្តែងដូច OPPO A93 នេះអ៊ីចឹង បើយោងតាម Website បរទេសនិង Facebook របស់បណ្តាប្រទេសមួយចំនួនគឺវាមានមុខងារពិសេស​ និងបច្ចេកវិទ្យាទំនើបៗដូចជា ៖​

ចំណុចខ្លាំងទី 1 កាមេរ៉ា៖ OPPO A93 បំពាក់មកជាមួយ AI Portrait 6 គ្រាប់ ហើយបើតាមដឹងកាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់គឺមានទំហំខុសៗគ្នា និងសមត្ថភាពខុសៗគ្នាផងដែរ។ ក្នុងនោះ OPPO A93 ក៏បន្ថែមនូវមុខងារសម្រាប់ថតនៅពេលយប់ដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty, និង AI Ultra Clear Mode។ ហើយសម្រាប់កាមេរ៉ាមុខបែបទម្លុះអេក្រង់ទំហំ 16MP+2MP អាចថតជាមួយមុខងារច្រើនដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty, AI Color Portrait ផងដែរ។

ចំណុចខ្លាំងទី 2 អេក្រង់៖ OPPO A93 មានអេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ផ្តល់នូវរូបភាពច្បាស់ដិតបែបធម្មជាតិភ្លឺច្បាស់ ទោះបីស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏ដោយ ដែលជំនួយក្នុងការមើល និងមិនប៉ះពាល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ។

ចំណុចខ្លាំងទី 3 រូបរាង៖ OPPO A93 ឌីហ្សាញមកជាមួយរូបរាងបែបស៊ីវិល័យ ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 7.48mm រីឯទម្ងន់ស្រាលត្រឹមតែ 164g។ មិនតែប៉ុណ្ណោះ ក៏បានបំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

OPPO A93
OPPO A93
OPPO A93
OPPO A93

អូ! ហូ! បើតាមដឹងមុខងារពិសេសៗទាំងនេះ ភាគច្រើនបំពាក់តែនៅលើស្មាតហ្វូនតម្លៃថ្លៃៗខ្ទង់ពាន់ដុល្លារ ប៉ុន្តែ OPPO បែរជាបំពាក់លើ OPPO A93 ដែលមានតម្លៃប្រហែលខ្ទង់ $300 ទៅវិញ។ ពិសេសមែនទែន លោកអ្នកចំណាយប្រាក់តិច ប៉ុន្តែទទួលមកវិញនូវគុណភាពលើសពីតម្លៃ ចំណេញច្រើនដោយមិនចាំបាច់ទិញស្មាតហ្វូនថ្លៃៗខ្ទង់ពាន់ដុល្លារក៏បាន មានត្រឹម OPPO A93 ក្នុងដៃមួយគឺគ្រប់គ្រាន់តែម្តង។

បន្ទាប់បានដឹងពីតម្លៃប្រហែលៗ ក៏ដូចជាដឹងពីសមត្ថភាព និងមុខងារស្មាតហ្វូនស៊េរី A នេះរួចអស់ហើយ។ តើពេលណាស្មាតហ្វូនម៉ូដែលថ្មីនេះនឹងមកដល់ប្រទេសកម្ពុជាទៅណ៎? ដូច្នេះ ដើម្បីដឹងពីពេលវេលាជាក់លាក់ និងព័ត៌មានលម្អិតសូមចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។ ហើយកុំភ្លេចរង់ចាំ និងសន្សំលុយដើម្បីត្រៀមទិញ OPPO A93 អាងបានប្រើមុនគេផង៕

OPPO A93
OPPO A93
OPPO A93
OPPO A93
OPPO A93
OPPO A93

ខាងក្រោមនេះជាវីដេអូដែលបង្ហោះដោយ Youtube Channel ផ្លូវការរបស់ OPPO Cambodia៖

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T