ស្មាតហ្វូនដែលមានកម្រាស់ស្តើងជាងគេបំផុតសម្រាប់ឆ្នាំ 2020 vivo V20Series ត្រៀមបង្ហាញខ្លួននៅលើទីផ្សារកម្ពុជា!

//s9.kh1.co/7e/7e6dd3b0b20c15375859e5de74da404aac19f8a4.jpg
បច្ចេកវិទ្យា

 ១៤-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីបានស្ងាត់ខ្លួនមួយរយៈពេលខ្លី នៃសមាជិកបងប្អូនប្រកូល​ V ស្រាប់តែពេលថ្មីៗនេះ ក៏បានលេចលឺដំណឹងមកថា​ ក្រុមហ៊ុនស្មាតហ្វូន​ vivo ប្រចាំប្រទេសកម្ពុជា ត្រៀមនឹងបញ្ចេញនូវអាវុធថ្មីខ្លួននៃស្មាតហ្វូនត្រកូល ម៉ូឌែល ​vivo V20Series ដើម្បីមកធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន​ដៃគូប្រកូតប្រជែង ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។

ភ្នំពេញ៖ មិនខុសពីអ្វីដែលជាការស្មានទុកមុននោះទេ ក្រុមហ៊ុនស្មាតហ្វូន​ vivo មិនសម្ងំនៅស្ងៀមដោយឲ្យដៃគូរប្រកួតប្រជែងរបស់ខ្លួន ទៅណាដោយងាយស្រួលនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានស្ងាត់ខ្លួនមួយរយៈពេលខ្លី នៃសមាជិកបងប្អូនប្រកូល​ V ស្រាប់តែពេលថ្មីៗនេះ ក៏បានលេចលឺដំណឹងមកថា​ ក្រុមហ៊ុនស្មាតហ្វូន​ vivo ប្រចាំប្រទេសកម្ពុជា ត្រៀមនឹងបញ្ចេញនូវអាវុធថ្មីខ្លួននៃស្មាតហ្វូនត្រកូល ម៉ូឌែល ​vivo V20Series ដើម្បីមកធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន​ដៃគូប្រកូតប្រជែង ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។
យ៉ាងណាម៉ិញ បើយោងទៅតាមការស្រាវជ្រាវអំពីព័ត៌មានលំអិតនៅក្រៅស្រុក បានឲ្យដឹងថា ស្មាតហ្វូន​ vivo V20Series គឺជាស្មាតហ្វូនដែលត្រូវបានធ្វើការរចនាមក មានកម្រាស់ស្តើងជាងគេ សម្រាប់ឆ្នាំ ២០២០នេះ។

vivo V20Series
vivo V20Series

នៅក្នុងវត្តមាននៃស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុត នៃគ្រួសារត្រកូលស្មាតហ្វូន vivo V series នេះ ពិតជាមានរូបរាងស្រស់ស្អាត និងស្តើងបំផុត ដែលមិនធ្លាប់មានពីមុនមកនោះទេ។ ក្រុមការងារផ្នែកឌីស្សាញ របស់ក្រុមហ៊ុនបច្ចេកវិទ្យា​ vivo បានផលិតស្មាតហ្វូននេះ ប្រកបដោយភាពទាក់ទាញ ស៊ីវិល័យ និងស្រស់ស្អាតបំផុត ពេលដែលបានកាន់ស្មាតហ្វូននេះនៅក្នុងដៃ ដែលមើលទៅពិតជាប្រណីតមែនទែនក្នុងការប្រើប្រាស់។

ស្មាតហ្វូននេះ មិនត្រឹមតែមានការឌីស្សាញដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែកម្រាស់របស់វាពិតជាស្តើងមែនទែន។ ស្មាតហ្វូននេះ គឺមានកម្រាស់ស្តើងជាងបន្ទះនំភីស្សាថែមទៀត។ ស្មាតហ្វូន V20 នេះមានកម្រាស់ស្តើងត្រឹមតែ 7.38mm ហើយវា គឺជាស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតនៅក្នុងឆ្នាំ ២០២០ នេះ ជាមួយនឹងទម្ងន់ត្រឹមតែ ១៧១g ប៉ុណ្ណោះ។

នៅក្នុងការឌីស្សាញរូបរាងដ៏ស្តើងរបស់ស្មាតហ្វូនត្រកូល V20 series នេះ គឺមានការបំពាក់នូវបច្ចេកវិទ្យា cutting-edge ចុងក្រោយជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ដែលមានកាមេរ៉ាខាងមុខទំហំ 44MP Eye Autofocus Dual​ និងកាមេរ៉ាខាងក្រោយទំហំ 64MP ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏ធ្វើការអភិវឌ្ឍទៅលើការឌីស្សាញរបស់ស្មាតហ្វូន Dual Tone Step នេះ ដើម្បីធ្វើការពង្រឹងទៅលើភាពស្រស់ស្អាត និងភាពស្លីមរបស់ស្មាតហ្វូននេះ។ ការឌីស្សាញរបស់ស្មាតហ្វូននេះ គឺជាការបញ្ចូលគ្នានៃបច្ចេកវិទ្យាដ៏អស្ចារ្យ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ វិទ្យាសាស្រ្តប្រកបដោយសិល្បៈ និងបច្ចេកវិទ្យាដ៏ទំនើបថែមទៀត។

ក្រុមអ្នកឌីស្សាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo យកចិត្តទុកដាក់បំផុតទៅលើការប្រើប្រាស់ ទៅលើពណ៌របស់ស្មាតហ្វូនត្រកូល V20 series នេះ។ ស្មាតហ្វូន V20 នេះគឺផ្តល់មកជាមួយនឹងជម្រើសពីរពណ៌គឺ Midnight Jazz និង Sunset Melody 



ស្មាតហ្វូន V20 ពណ៌​ Midnight Jazz
ស្មាតហ្វូន V20 ពណ៌​ Midnight Jazz

Midnight Jazz” គឺជាពណ៌ដែលបង្ហាញអំពីតន្ត្រីប្រភេទ Jazz ។ វាគឺមានការបញ្ចូលគ្នារវាងពណ៌ទឹកប្រាក់ និងពណ៌ខ្មៅ ដែលពិតជាល្អឥតខ្ចោះ ដែលបង្ហាញអំពីថាមពល និងភាពជឿជាក់។

ស្មាតហ្វូន V20 ពណ៌​  Sunset Melody
ស្មាតហ្វូន V20 ពណ៌​  Sunset Melody

សម្រាប់ពណ៌ “Sunset Melody” គឺបង្ហាញអំពីពណ៌របស់ព្រះអាទិត្យនៅពេលដែលប៉ះនឹងសមុទ្រ ដែលមានពណ៌ពិតជាស្រស់បំព្រងមែនទែន។ វាបង្ហាញអំពីអារម្មណ៍ប្រកបដោយសន្តិភាព និងស្រស់ថ្លារីករាយបំផុត។ វាពិតជាទាក់ទាញមែនទែនសម្រាប់ពណ៌ទាំងនេះ។

សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូន V20 នេះ គឺមានភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ  AG Matte Glass ដែលពិតជាប្រណីតបំផុតក្នុងការកាន់នៅក្នុងដៃរបស់អ្នក។ វាក៏មានការការពារទៅលើការកោសឆ្កូតផងដែរ ទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ។

សម្រាប់កម្រាស់ស្តើង និងទម្ងន់ស្រាលរបស់ស្មាតហ្វូន V20 series រួមជាមួយនឹងពណ៌ដ៏ទាក់ទាញបំផុតនោះ គឺពិតជាធ្វើឲ្យម៉ូឌែលនេះ ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ពិសេស គឺបច្ចេកវិទ្យាថ្មីៗតែម្តង។ ជាមួយនឹងការឌីស្សាញដ៏ល្អឥតខ្ចោះរបស់ស្មាតហ្វូន V20 series នេះ ក្រុមហ៊ុន Vivo គឺផ្តោតទៅលើការថតរូបដ៏ស្រស់ស្អាតគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានកំពុងតែផ្លាស់ប្តូរទៅលើវត្តមាននៃស្មាតហ្វូនរបស់ពួកគេ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន V20 series នេះ ដែលមានភាពស្រស់ស្អាតទាំងការឌីស្សាញ និងទម្ងន់របស់វាថែមទៀត។ ស្មាតហ្វូននេះផ្តល់ឲ្យអ្នកប្រើប្រាស់នូវការពេញចិត្តដែលមិនអាចបំភ្លេចបាន៕ 

vivo V20Series
vivo V20Series
vivo V20Series
vivo V20Series
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T