ប្ដីប្រពន្ធមិនទុកចិត្តគ្នា ទោះបីរស់នៅជាមួយយូរយ៉ាងណា ក៏ពិបាកមានសុភមង្គលដែរ

//s9.kh1.co/8b/8bc52f45e8a24995652e4ffc50b61c9a635a7d6c.jpg
ប្រលោមលោក & អប់រំ

 ០៧-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ធម្មតាស្នេហាការស្រឡាញ់ គឺតែងតែមានអារម្មណ៍ខឹង ប្រចណ្ឌ ហួងហែង និងឈ្លោះប្រកែកគ្នា ប៉ុន្តែបើការឈ្លោះទាស់ទែងគ្នា កើតឡើងព្រោះតែភាពមិនទុកចិត្តគ្នាហើយនោះ ទោះយ៉ាងណា ឈ្លោះហើយត្រូវគ្នាប៉ុន្មានដង ក៏គង់តែអាចនឹងមានម្ដងនឹងត្រូវបែកចែកផ្លូវគ្នារហូត មិនអាចលើកលែងឱ្យបានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

មិនថាជាទំនាក់ទំនងអ្វីក៏ដោយ បើចង់ឱ្យនៅឋិតថេរគង់វង្សយូរអង្វែង គឺត្រូវតែមានភាពស្មោះត្រង់ ទំនុកចិត្ត និងជឿជាក់លើគ្នា មិនអាចមានតែរឿងសង្ស័យគ្នារាល់ថ្ងៃនោះឡើយ។ ជាពិសេសក្នុងជីវិតប្ដីប្រពន្ធ មនុស្សរស់នៅជាមួយគ្នា គេងងលើគ្រែតែមួយជាមួយគ្នា បើអ្នកមិនមានទំនុកចិត្ត មិនជឿជាក់លើប្ដី ឬប្រពន្ធអ្នកទេ ជីវិតអាពាហ៍ពិពាហ៍របស់អ្នក ក៏មិនអាចមានក្ដីសុខ សុភមង្គលបានដែរ។ លើសពីនេះវានឹងរឹតតែពិបាកទ្វេដង ហើយងាយនឹងធ្វើឱ្យអ្នកដទៃនិយាយ ឬផ្លុំត្រចៀកបានយ៉ាងងាយថែមទៀតផង ដូច្នេះជីវិតប្ដីប្រពន្ធរបស់អ្នក គឺងាយនឹងត្រូវបែកបាក់ព្រោះតែពាក្យសម្ដីអ្នកដទៃណាស់។

រូបតំណាង
រូបតំណាង

សូមចាំទុកថា ប្ដីប្រពន្ធ កុំចិត្តស្រាលត្រចៀកស កុំស្ដាប់សម្ដីអ្នកដទៃជាងការសួរនាំរកហេតុផលពីប្ដីប្រពន្ធខ្លួនឯង កុំព្រោះតែបញ្ហាបន្តិចបន្តួច ចងចិត្តទុកចំណាំ ធ្វើឱ្យបញ្ហាតូចក្លាយជាបញ្ហាធំឱ្យសោះ។ ប្ដីប្រពន្ធត្រូវតែមានភាពស្មោះត្រង់ និងការគោរពចំពោះគ្នាជាដាច់ខាត មិនថារឿងអ្វីក៏ដោយ ការរក្សាភាពផ្ទាល់ខ្លួនផ្សេង តែមានរឿងជាច្រើនត្រូវតែស្មោះត្រង់ចំពោះគ្នា ត្រូវប្រាប់គ្នា ពិភាក្សាគ្នាទៅវិញទៅមក សួរនាំសួរមតិគ្នា មិនមែនធ្វើអ្វីតាមតែអំពើចិត្តខ្លួនឯង ស្រេចចិត្តតែម្នាក់ឯងដោយមិនសួរនាំ ឬទុកចិត្តដៃគូនោះឡើយ៕

រូបតំណាង
រូបតំណាង


ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T