ក្រោយសម្រាលកូនរួច ភរិយា ប៉ែន ចំរ៉ុង បង្ហោះសារចាក់ដោត ដល់ជីវិតគ្រួសារ

//s9.kh1.co/ac/ac7d312666ac6df2ecf442acfb7420fbc4f16332.jpg
តារា & កម្សាន្ដ

 ០២-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សម្រាលកូនរួចមិនទាន់បានមួយខែស្រួលបួលផង ស្រាប់តែ ភរិយា លោក ប៉ែន ចំរ៉ុង បង្ហោះសារយ៉ាងចាក់ដោត បង្ហាញពីការពេញចិត្តក្នុងពេលពរពោះ ដែលមិនមែនជាការលះបង់ដើម្បីអ្នកណានោះទេ។

ភ្នំពេញ៖ ពិតជាក្រុមគ្រួសារដ៏មានសុភមង្គលរបស់តារាសម្ដែងប្រុស លោក ប៉ែន ចំរ៉ុង និង ភរិយា បន្ទាប់ពីទទួលបាន សមាជិកថ្មីម្នាក់ ដែលជាកូនស្រីដ៏គួរឲ្យស្រលាញ់ ព្រមទាំងជាចំណងស្នេហ៍យ៉ាងមុតមាំក្នុង ជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តារាប្រុសរូបនេះ ថែមទាំងមានការយកចិត្តទុកចំពោះភរិយាខ្លួនយ៉ាងខ្លាំង ទាំងមុន និងក្រោយពេលសម្រាលកូន ផ្ដល់ភាពកកក្ដៅ និងមើលថែ យ៉ាងដិតដល់មិនឲ្យនាងរងទុក្ខលំបាកអ្វីឡើយ ដែលនេះក៏ជាសកម្មភាពមួយ ក្នុងពេលដែលមនុស្សជាច្រើនតែងតែប្រាថ្នាចង់បាន។ 

ដោយឡែក បន្ទាប់ពីសម្រាលកូនបានជិត ១ខែមកនេះ ភរិយាលោក ប៉ែន ចំរ៉ុង ស្រាប់តែបង្ហោះសារយ៉ាងចាក់ដោត ព្រមជាមួយនឹងរូបភាពក្នុងពេល ដែលនាងបានសម្រាលកូនរួចហើយថ្មីៗថែមទៀត ខណៈដែលការបង្ហោះនេះទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង  ដែលនៅក្នុងសារនោះនាង បានសរសេរថា៖ 

មនុស្សស្រីភាគច្រេីនចូលចិត្តនិយាយថា​ មនុស្សស្រីលះបង់ច្រេីនណាស់ ដេីម្បីប្តីខំពរពោះឲ្យគេ លះបង់សម្រស់​ រូបរាងជាដេីម តែខ្ញុំបែរជាមិនដែលគិតអញ្ចឹងសោះ​ ព្រោះអីមិនមែនជាកូនគេតែម្នាក់ឯណា​ ជាកូនខ្ញុំដែរ​ ខ្ញុំស្រលាញ់​ ខ្ញុំចង់បាន​ ខ្ញុំចង់ពរពោះ​ ខ្ញុំពេញចិត្ត​ មិនមែនដេីម្បីប្តីទេ គឺខ្ញុំពរពោះដេីម្បីខ្លួនឯង​ ខ្ញុំចង់មានកូន​ ខ្ញុំមិនបន្ទោសប្តី​ រឺទម្លាក់កំហុសពេលដែលពរពោះពិបាកឲ្យប្តីទេ​ ទោះគ្មានប្តីក៏ខ្ញុំចង់បានកូនដែរ
កូនកេីតចេញពីការស្រលាញ់ពេញចិត្តចង់បាន​ មិនមែនតួនាទី ឬលះបង់ដេីម្បីអ្នកណាទេ។

ភរិយាលោក ប៉ែន ចំរ៉ុង

ទន្ទឹមនឹងសារបង្ហោះមួយនេះ ក៏មានហ្វេនៗជាច្រើនបង្ហាញពីការគាំទ្ រនិងយល់ស្របចំពោះនាង ក្នុងពេលដែលនាងបង្ហាញ ពីការពេញចិត្តក្នុងពេលដែលនាងបានពរពោះកូនជាទីស្រលាញ់របស់ខ្លួន ដែលមិនមែនជាការលះបង់ដើម្បីអ្នកណាម្នាក់នោះទេ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង ភរិយា
ប៉ែន ចំរ៉ុង និង ភរិយា
សារបង្ហោះពី ភរិយា ប៉ែន ចំរ៉ុង 
សារបង្ហោះពី ភរិយា ប៉ែន ចំរ៉ុង 
ប៉ែន ចំរ៉ុង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T