ទំនាក់ទំនងខ្លះ មិនមែនមនុស្សប្រុសមិនច្បាស់លាស់នោះទេ តែមកពីមនុស្សស្រីរារែក

//s9.kh1.co/a1/a1a24519e5e18cac6bf4d86e57b9e9898422c670.jpg
ប្រលោមលោក & អប់រំ

 ០១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើនិយាយដល់ទំនាក់ទំនងស្នេហា ភាគីដែលងាយរងគ្រោះបំផុតគឺមនុស្សស្រី ហើយភាគីដែលខ្លាចរអាក្នុងការចាប់ផ្ដើមទំនាក់ទំនងបំផុតនោះ ក៏ជាមនុស្សស្រីដែរ។ ការដែលមនុស្សស្រីខ្លាចក្នុងការចាប់ផ្ដើម ខ្លាចក្នុងការសាងទំនាក់ទំនង ក៏ព្រោះតែនាងច្រើនតែជួបមនុស្សសាវា ព្រោះនាងជួបតែមនុស្សដែលចូលមកក្នុងជីវិតនាង ដើម្បីតែលេងសើច គ្មានភាពច្បាស់លាស់ ទោះទាក់ទងគ្នាយូរឆ្នាំយ៉ាងណា ក៏បានត្រឹមតែឈ្មោះជាសង្សារ ចុងក្រោយគេទៅរៀបការជាមួយអ្នកថ្មី អ្វីៗល្អបានតែដំបូងប៉ុណ្ណោះ។ ដូច្នេះហើយ ទើបមនុស្សស្រីច្រើនតែរងគ្រោះ ជួបបញ្ហាច្រើនចំពោះទំនាក់ទំនង ព្រោះមនុស្សប្រុសភាគច្រើនគឺ ផ្លាស់ប្ដូរដៃគូស្នេហា សង្សារពីមួយទៅមួយតាមតែអារម្មណ៍ និងសេចក្ដីត្រូវការរបស់គេ សូម្បីតែមនុស្សប្រុសខ្លះ រៀបការមានប្រពន្ធទៅហើយ ក៏នៅតែមិនស្កប់ស្កល់ចំពោះទំនាក់ទំនងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ប៉ុន្តែសម្រាប់ទំនាក់ទំនងខ្លះ ជាមួយនឹងមនុស្សប្រុសខ្លះ គាត់ពិតជាមានចិត្តស្មោះស្ម័គ្រ ដាក់ចិត្តចំពោះមនុស្សស្រីម្នាក់នោះពិតមែន តែជាក់ស្ដែង មនុស្សស្រីទៅវិញទេដែលរារែក គ្មានភាពប្រាកដប្រជាចំពោះស្នេហា ជាមួយនឹងមនុស្សប្រុសម្នាក់នោះ។ ជួនកាល អាចនាងអាងថាខ្លួនស្អាត មិនខ្វះទេអ្នកស្រឡាញ់ ប្រើសម្រស់អូសទាញ លេបខាយ ញ៉ែញ៉ងយ៉ាងសប្បាយ ព្រោះអាចនិយាយបានថា វាជាចំណង់ចំណូលចិត្ត ឬជាអ្វីដែលនាងត្រូវការ គឺបែបហ្នឹង។ ហើយពេលខ្លះទៀត នាងអាចនឹងអាងថាខ្លួនជាកូនអ្នកមាន មានចំណេះដឹង មានសមត្ថភាព ពូកែ ឆ្លាត នាងអាចនឹងផ្ដោតអារម្មណ៍ទៅកាន់ការងារ ឬការរកស៊ីជ្រុលហួស រហូតមិនខ្វល់ពីមនុស្សដែលនៅក្បែរខ្លួននាងឡើយ វាក៏អាចជាចំណុចមួយដែលបញ្ជាក់ថា សម្រាប់ទំនាក់ទំនងស្នេហាចំពោះនាង មានក៏បាន អត់ក៏បាន គឺមិនសំខាន់ទេ ហើយម្យ៉ាងទៀត ការដែលនាងសាងទំនាក់ទំនងឡើងមក ក៏គ្រាន់តែកំដរមួយពេល នាងមិនច្បាស់លាស់ឡើយ ព្រោះថាចុងក្រោយ នាងអាចនឹងតាមគ្រួសារ ឪពុកម្ដាយនាងទៅវិញទេ។

រូបតំណាង
រូបតំណាង

ដូច្នេះ និយាយចំពោះទំនាក់ទំនងស្នេហា ឱ្យតែជួបដៃគូដែលគ្មានភាពច្បាស់លាស់ មានចិត្តរារែក សាវា មិនថាជាមនុស្សប្រុស ឬមនុស្សស្រីទេ គឺសុទ្ធតែជាភាគីដែលត្រូវរងគ្រោះដូចគ្នា។ ដូចពាក្យគេថា ឱ្យតែជាមនុស្សស្មោះ ច្រើនតែត្រូវរងគ្រោះ ព្រោះតែមនុស្សក្បត់ចិត្ត។ ពេលខ្លះ គេមិនទាន់ថានឹងក្បត់ចិត្តយើងឡើយ ព្រោះកន្លងមក ទោះទាក់ទងគ្នាយូរប៉ុនណាក៏ដោយ គឺយើងគ្រាន់តែជាដៃគូសាកល្បង ឬចំណតដែលគេចតមួយពេលសិនតែប៉ុណ្ណោះ។ គេមិនក្បត់យើងទេ តែគេមានចិត្តរាករែក មិនច្បាស់លាស់ជាមួយនឹងយើងតាំងពីដំបូងមកម្ល៉េះ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T