realme 7 series ផ្តល់ឲ្យអ្នកនូវស្មាតហ្វូនកំពូលល្បឿននាថ្ងៃស្អែកនេះ កុំភ្លេចរង់ចាំទាំងអស់គ្នា!

//s9.kh1.co/82/82c2e032efdd84937bae7e63fc153bb0a277aa85.jpg
បច្ចេកវិទ្យា

 ២៩-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ realme ដែលជាអ្នកពេញនិយមបច្ចេកវិទ្យាពេញនិយមនឹងដាក់ប្រកាសផ្លូវការនូវផលិតផលrealme 7 series នៅលើទូរទស្សន៍ Rasmey Hang Meas HDTV និងមានការLiveផ្ទាល់តាមរយៈFacebook ផងដែរ ។ យោងតាមគោលការណ៍នៃម៉ាកផលិតផល “ ហ៊ានឆ្ពោះទៅមុខ”  realme 7 series ដែលផ្តោតទៅលើ “ Capture Sharper,  Charge Faster”​ នឹងនាំមកនូវបទពិសោធន៍ផលិតផលដែលមាន “ភាពភ្ញាក់ផ្អើល”មកដល់អ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើន តោះ!ឥឡូវពួកយើងមកមើលពីលក្ខណៈពិសេសរបស់វាទាំងអស់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
realme 7 series
realme 7 series

ដំណោះស្រាយការសាកថ្ម65W SuperDart លំដាប់ Flagship : ផ្តល់ជូនអ្នកនូវល្លឿនដ៏អស្ចារ្យ

realme បានយកបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart ដាក់នៅក្នុងផលិតផលថ្មីដំបូងគេនៅនៃrealme Number series ។ realme 7 Proអាចសាកថ្មបាន​​13%ក្នុងរយៈពេល3នាទី និងអាចលេងPUBG បាន​3ប្រគួត លេង Instagram បាន2ម៉ោង មើលYouTubeបាន2.5ម៉ោង ឬក៏ទុកStandbyបានរយៈពេល4ថ្ងៃ ក្រៅពីនេះវាអាចសាកពេញ100%ត្រឹមតែរយៈពេល34នាទី ក្លាយជាស្មាតហ្វូនដែលមានការសាកថ្មលឿនបំផុតសម្រាប់ជួរតម្លៃដូចគ្នា និងធ្វើអោយអតិថិជនចាកចេញពីបញ្ហាការរង់ចាំនៃការរសាកថ្ម ។

realme 7 series
realme 7 series
realme 7 series
realme 7 series
realme 7 series
realme 7 series

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ realme 7 seriesគឺជាទូរសព្ទដំបូងគេដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព សីតុណ្ហភាពក្នុងរយៈពេលសាកថ្មគឺត្រូវបានគ្រប់គ្រងអោយនៅក្នុងក្រោម40℃ ដូចនេះអ្នកប្រើប្រាស់អាចរីករាយនឹងការសាកថ្មក៏លឿននេះយ៉ាងទុកចិត្ត។

realme 7 series
realme 7 series
realme 7 series
realme 7 series

កាមេរ៉ាច្បាស់ Sony 64MP ៤គ្រាប់៖ ធ្វើឲ្យការរស់នៅកាន់តែច្បាស់

នៅផ្នែកកាមេរ៉ា realme 7 Pro មានបំពាក់ជាមួយនឹងកាមេរ៉ាគោលSony 64MP លេនប្លង់ទូលាយ 8MP លេនម៉ាក្រូ2MPនិងលេន Portrait​ 2MP  ដែលអាចអោយយុវវ័យកត់ត្រារឿងល្អៗនិងកាន់តែច្បាស់ក្នុងការរស់នៅ ដោយឡែកដោយមានជំនួយពីមុខងារថតពេលយប់និងមុខងារStarry Mode ទោះជាស្ថិតនៅក្នុងពេលយប់ក៏អាចចាប់យកបាននូវរូបភាពដ៏ស្រស់ស្អាតបានដែរ និងមានមុខងារវីដេអូ AI Color Portrait ដែលពេញនិយម។ កាមេរ៉ា Selfie 32MP សក្តិសមជាមួយនឹងអ្នកដែលចូលចិត្តSelfie មិនថាស្ថិតក្នុងទីកន្លែងភ្លឺឬទីងងឹត ធានាបានថានឹងទទួលបានការ Selfie ដែលស្អាតបំផុត។

realme 7 series
realme 7 series

បន្ទះឈីបMedia Tek Helio G95ដែលប្រកាសដំបូងគេ : ជួយអ្នកក្នុងការឆ្ពោះទៅរកក្តីស្រមៃនៃការលេងហ្គេម

realme 7 បំពាក់នូវបន្ទះឈីប Gaming Helio G95របស់​Media Tekដែលដាក់ប្រកាសដំបូងគេនិងមានសមត្ថភាពខ្លាំង ទទួលបានតេស្តពិន្ទុនៅលើAntutu ដល់ទៅជាង30មុឺនពិន្ទុ  ។ បន្ទះឈីបGaming នេះផ្តល់អោយអ្នកប្រើប្រាស់នូវ សមត្ថភាពលេងហ្គេមកាន់តែខ្លាំង។ ជាមួយគ្នានេះដែរ realme 7 ក៏គាំទ្រនូវអេក្រង់កម្រិត90Hz ដែលធ្វើអោយអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍កាន់តែរលូនដកចិត្តមិនរួច។ រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន30W Dart និងថាមពលថ្មធំ5000mAh realme 7នឹងក្លាយជាជម្រើសសា្មតហ្វូនល្អបំផុតសម្រាប់អ្នកលេងហ្គេម៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T