ចិត្តមនុស្សស្រី! បើនាងសម្រេចចិត្តថាស្រឡាញ់ហើយ ទោះដឹងថាឈឺចាប់ក៏ដោយ ក៏នាងនៅតែក្លាហានទទួលយក

//s9.kh1.co/1a/1afb66bf2c3222dee37d2d9dac47cf3050f87e87.jpg
ប្រលោមលោក & អប់រំ

 ២៨-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មនុស្សស្រីមិនងាយនឹងដាក់ចិត្តស្រឡាញ់អ្នកណាផ្ដេសផ្ដាសទេ តែបើនាងសម្រេចចិត្តថាស្រឡាញ់នរណាម្នាក់ហើយនោះ ទោះត្រូវជួបរឿងលំបាក ឧបសគ្គច្រើនប៉ុនណា ក៏នាងព្រមស្ម័គ្រចិត្តរួមសុខ រួមទុក្ខជាមួយនឹងមនុស្សដែលនាងស្រឡាញ់។ លើសពីនេះ ទោះនាងត្រូវទទួលរងការឈឺចាប់ព្រោះតែមនុស្សដែលនាងជ្រើស ក៏នាងនៅតែទ្រាំទទួលយក ស្ម័គ្រចិត្តរ៉ាប់រងការឈឺចាប់ទាំងពួង។ ពេលខ្លះ ទោះបីត្រូវម្នាក់នោះក្បត់ចិត្តនាងប៉ុន្មានដងក៏ដោយ ក៏នាងនៅតែព្រមអភ័យទោស ព្រមទុកឱកាស ហើយក៏ព្រមទទួលយកគេជាថ្មី នេះដោយសារតែពាក្យថា ស្រឡាញ់ តែពីរម៉ាត់គត់ ទើបនាងព្រមគ្រប់យ៉ាងបែបហ្នឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ដូច្នេះហើយ ព្រោះតែការស្រឡាញ់ដ៏លើសលប់ងប់ងល់ ទើបមនុស្សស្រីព្រមតាមមនុស្សដែលនាងស្រឡាញ់។ ប៉ុន្តែប្រសិនបើពេលណាដែលនាងអស់ចិត្តវិញនោះ នាងក៏ហ៊ានដើរចេញដោយគ្មានការសោកស្ដាយដែរ។ មនុស្សស្រីមិនងាយស្រឡាញ់ទេ តែបើស្រឡាញ់ក៏មិនងាយចាកចេញដែរ តែបើនាងមានអារម្មណ៍ថាឆ្អែតចិត្តគ្រប់គ្រាន់ នាងលែងមានអារម្មណ៍ លែងមានមនោសញ្ចេតនាអ្វីចំពោះអ្នកហើយនោះ នាងក៏ហ៊ានដើរចេញ ដោយមិនខ្វល់ពីអ្វីទាំងអស់។ អ្វីដែលរឹតតែខ្លាំងទៀតនោះគឺ បើនាងដើរចេញហើយ គឺនាងគ្មានថ្ងៃត្រឡប់ក្រោយ ឬអភ័យទោស ទុកឱកាសឱ្យអ្នកទៀតដែរ។

រូបតំណាង
រូបតំណាង

នាងសុខចិត្តទ្រាំ ព្រោះតែសេចក្ដីស្រឡាញ់ នាងសុខចិត្តដើរចេញ ព្រោះតែនាងទ្រាំបន្តលែងបាន។ នាងអស់ចិត្ត នាងក៏លែងមានអ្វីត្រូវអាឡោះអាល័យទៀតដែរ នាងក៏លែងត្រូវការអ្វីពីអ្នក កុំថាឡើយឱ្យត្រឡប់ក្រោយមករកអ្នកវិញ សូម្បីតែមុខអ្នកក៏នាងមិនចង់ឃើញ ឈ្មោះរបស់អ្នកក៏នាងមិនចង់រំឭកដូចគ្នា។ ដូច្នេះ មិនអាចថានាងចិត្តដាច់បានទេ ព្រោះទម្រាំតែនាងសម្រេចចិត្តចាកចេញ ឬបោះបង់ នាងក៏បានព្រម និងទុកឱកាសជាច្រើនហើយដែរ ព្រោះតែនាងចង់ធ្វើអ្វីៗឱ្យអស់ពីចិត្ត តែបើនាងអស់ចិត្តហើយ វាក៏គ្មានអ្វីដែលត្រូវនៅបន្ត គ្រប់យ៉ាងគឺបានត្រឹមតែជាអតីតកាលតែប៉ុណ្ណោះ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T