មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសចិន ដោយសារតែការលក់សាច់ ក្លែងក្លាយ ឬលក់សាច់ទុច្ចរិត យោងទៅតាមសារព័ត៌មានរបស់អង់គ្លេស។

យ៉ាងណាមិញ អជ្ញាធរនៅក្នុងតំបន់ បាននិយាយថា  ពួកគេបានរកឃើញ ៤០០ករណី ដែលនៅក្នុងនោះ មានសាច់ក្លែងក្លាយជាង ២០,០០០តោន។ នៅក្នុងនោះ មានករណីមួយដែលពួកគេ បានបន្លំសាច់ទាំងនោះជាសាច់ចៀម ដោយបន្ថែមនូវគីមីជាច្រើន ដែលតាមធាតុពិតទាំងនោះជាសាច់ កញ្ជ្រោង សំពោច និងកណ្ដុរ។ 

សូមប្រិយមិត្ដទាំងអស់គ្នា មេត្ដាប្រុងប្រយ័ត្នក្នុងការបរិភោគសាច់ផ្សេងៗនៅក្នុង ប្រទេសចិន ព្រោះតែពេលបច្ចុប្បន្ន មានការបន្លំសាច់ជាច្រើន។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះការលក់បន្លំសាច់បែបនេះ? តើនឹងអាចមានផលប៉ះពាល់អ្វីខ្លះ?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]