បែកគ្នាយូរយ៉ាងណា ក៏អាចត្រឡប់មករកគ្នាវិញបានដែរ ឱ្យតែនៅមានចិត្តអាណិត ស្រឡាញ់ចំពោះគ្នា!

//s9.kh1.co/c3/c3ea2501536444ea4fbbb8ce6ab14284bf3f636c.jpg
ប្រលោមលោក & អប់រំ

 ២២-កញ្ញា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

អ្នកណាថា មនុស្សបែកគ្នាហើយ មិនអាចជួបគ្នាវិញ? វាជាការពិត មនុស្សធ្លាប់ស្រឡាញ់គ្នា តែបើបែកគ្នាហើយ វាប្រហែលជាពិបាកនឹងត្រឡប់មកត្រូវរ៉ូវ ឬចាប់ផ្ដើមជាថ្មីណាស់។ ប៉ុន្តែសម្រាប់ដៃគូខ្លះ បើទោះជាបែកគ្នាច្រើនឆ្នាំក៏ដោយ តែពួកគេនៅតែអាចវិលត្រឡប់មករកគ្នា ចាប់ផ្ដើមជាថ្មី ហើយអាចចាប់ដៃគ្នា មើលថែគ្នាបានល្អជាងពេលមុនទៅទៀត នេះក៏ព្រោះតែពួកគេស្រឡាញ់គ្នាយ៉ាងពិតប្រាកដ ពួកគេមានចិត្តចំពោះគ្នាជាក់ច្បាស់​ ហើយពេលមុនដែលបែកគ្នា គឺមកពីការយល់ច្រឡំចំពោះគ្នា មកពីមានអ្នកបំបែកតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង


មនុស្សដែលស្រឡាញ់គ្នាពិតប្រាកដ មិនថាបែកគ្នាយូរយ៉ាងណាទេ ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ក៏នៅតែអាចវិលមកចាប់ផ្ដើមជាមួយគ្នាជាថ្មីបានជានិច្ច ឱ្យតែនៅមានចិត្តចំពោះគ្នា នៅតែស្រឡាញ់គ្នា នៅតែនឹកស្ដាយមនោសញ្ចេតនា និងអនុស្សាដែលមានចំពោះគ្នាការគ្រាកន្លង ជាពិសេសនោះគឺ ពួកគេធ្លាប់ល្អនឹងគ្នាខ្លាំង មិនដែលធ្វើឱ្យម្ខាងណាឈឺចាប់ ឬខកបំណង ខូចចិត្តដោយសារស្នេហាមួយនេះឡើយ។

រូបតំណាង
រូបតំណាង


អ្នកត្រូវចាំថា គ្មានអ្នកណាអាចយល់ពីយើង ស្គាល់ចិត្តថ្លើមយើងច្បាស់ ជាងអ្នកចាស់របស់យើងនោះឡើយ ... មិនមែនឱ្យតែបែកគ្នា សុទ្ធតែអាក្រក់នឹងគ្នានោះទេ មិនមែនឱ្យតែបែកគ្នា សុទ្ធតែគេទៅរកអ្នកថ្មីនោះឡើយ ... បើអាចទុកឱកាស បើអាចចាប់ផ្ដើមជាថ្មីជាមួយនឹងគ្នាបាន គួរតែចាប់ផ្ដើមទៅ ព្រោះថា ការដែលយើងជ្រើសយកអ្នកថ្មី ក៏មិនប្រាកដថា គេនោះល្អនឹងយើង ស្រឡាញ់ថ្នាក់ថ្នមយើងទុកដូចព្រះអង្គម្ចាស់ ឬព្រះនាងនោះទេ។ ពេលខ្លះ យើងខ្លួនឯង ក៏មិនមែនថាល្អគ្រប់ដប់ ត្រូវគ្រប់រឿងនោះដែរ ដូច្នេះ ត្រូវតែចេះបើកចិត្តចំពោះគ្នា ផ្ដល់ពេលវេលាល្អៗឱ្យគ្នាឡើងវិញ លើកលែងបានក៏លើកលែងទៅ បំភ្លេចបានក៏បំភ្លេចចោលទៅ កុំចាប់កំហុស ចងចិត្តមើលបំណាំទុកអី អ្នកណាមិនធ្លាប់ខុសនោះ គ្មានអ្នកណាល្អឥតខ្ចោះនោះទេ ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង


ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T