សម្រាប់ការទន្ទឹងរង់ចាំ នៃការប្រកាសលក់ជាផ្លូវការរបស់ស្មាតហ្វូន vivo Y20s បានមកដល់ហើយ!

//s9.kh1.co/50/5074220abcd249ae2204bba8b298b91aa51a48cd.jpg
សង្គម

 ២១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពិតជាពិសេសមែនទែន រាល់អតិថិជនដែលបានមកធ្វើការជាវនូវស្មាតហ្វូន vivo Y20s ចាប់ពីថ្ងៃទី២១ - ៣០ ខែកញ្ញា ឆ្នាំ២០២០ នឹងមានឱកាសឈ្នះរង្វាន់រួមមាន #ស្មាតហ្វូនvivoX50 #ទូរស័ព្ទvivoV19 #ឆ្នាំងដាំបាយអគ្គិសនី #ប្រអប់កាដូV17Pro។

ភ្នំពេញ​៖ ពិតជាពិសេសមែនទែន រាល់អតិថិជនដែលបានមកធ្វើការជាវនូវស្មាតហ្វូន vivo Y20s ចាប់ពីថ្ងៃទី២១ - ៣០ ខែកញ្ញា ឆ្នាំ២០២០  នឹងមានឱកាសឈ្នះរង្វាន់រួមមាន #ស្មាតហ្វូនvivoX50 #ទូរស័ព្ទvivoV19 #ឆ្នាំងដាំបាយអគ្គិសនី #ប្រអប់កាដូV17Pro។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ប្រូម៉ូសិនពិសេសពីស្មាតហ្វូន vivo Y20s
 ប្រូម៉ូសិនពិសេសពីស្មាតហ្វូន vivo Y20s

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះដែរ សម្រាប់អតិថិជនដែរបានធ្វើការជាវស្មាតហ្វូន vivo Y20s អាចមានឱកាសចាប់រង្វាន់ឈ្នះ ១០០% នៅក្នុងការប្រូម៉ូសិនទិញឈ្នះរង្វាន់នេះ ដោយអតិថិជនត្រូវយកទូរស័ព្ទឬ លេខIMEI មកធ្វើការចាប់រង្វាន់នៅ vivo Service Center  ណាមួយក៏បាននៅទូទាំងប្រទេស។
ចូលមកកាន់ចំនុចពិសេសរបស់ស្មាតហ្វូន vivo Y20s នេះវិញម្តង គឺត្រូវបានធ្វើការរចនាឡើងយ៉ាងស្រស់ស្អាតដែរបានផ្តល់មកជាមួយនឹងជម្រើស ២ ពណ៌ គឺពណ៌ខៀវហៅថា Purist Blue ដែលរំលេចជាមួយពន្លឺជះចេញពីកញ្ចប់លេនកាមេរ៉ាក្រោយ ប្រៀបបាននឹងពន្លឺព្រះអាទិត្យចាំងជះលើផ្ទៃទឹកនាព្រឹកព្រលឹម រំលេចនូវសោភ័ណ្ឌដ៏ស្រស់ស្អាតនៅពេលកាន់ប្រើក្នុងដៃ និងមួយពណ៌ទៀត គឺជាពណ៌ខ្មៅបែកស្វាយហៅថា Obsidian Black ពណ៌ខ្មៅ Classic បែបលំហូរពន្លឺក្នុងភាពងងឹត។

ស្មាតហ្វូននេះដែរ មានរូបរាងដូចពងក្រពើ 2,5D ស្តើងស្រាលល្អឥតខ្ចោះសមបំផុតនឹងដៃរបស់អ្នក។ ជម្រើសនៃពណ៌ថ្មីដ៏សែនទាក់ចិត្ត បន្ថែមដោយការរចនាបទដ៏លេចធ្លោ រាងស្លីមប្រកបដោយភាពច្នៃប្រឌិត។ ស្មាតហ្វូននេះ ក៏ត្រូវបានបំពាក់មកជាមួយនឹងអេក្រង់ LCD Halo FullView មានទំហំ 6.51 inch មានខ្នាត 20:9 រីឯកម្រាស់ស្តើងត្រឹម 8.4mm អាចធ្វើការទស្សនាបានក្នុងកម្រិត 720*1600 HD+ អេក្រង់រឹងមាំជាមួយពណ៌រស់រវើក ជម្រើសមុខងារការពារភ្នែកពីពន្លឺ។

  ស្មាតហ្វូន vivo Y20s
  ស្មាតហ្វូន vivo Y20s

សម្រាប់ផ្នែកកាមេរ៉ារបស់ Y20s នេះដែរ គឺត្រូវបានបំពាក់មកជាមួយនឹង កាមេរ៉ាក្រោយ ៣ គ្រាប់ លែនទី១ 13MP ជាផ្នែកការមេរ៉ាគោល លែនទី២ 2MP យើងអាចធ្វើការថតរូបព្រាលនៅផ្ទៃខាងក្រោយ លែនទី៣ 2MP ថតយកវត្ថុដែរតូចល្អិតដែរមានគំលាត 4Cm ។
រីឯសម្រាប់ផ្នែកកាមេរ៉ាមុខ មាន១គ្រាប់ ទំហំ 8MP លោកអ្នកអាចធ្វើការថតរូបសែលហ្វីបានយ៉ាងល្អឥតខ្ចោះ។
ស្មាតហ្វូន ​vivo Y20s ក៏ត្រូវបានបំពាក់ដោយទំហំ RAM 6GB និងអង់ផ្ទុកទិន្នន័យ 128GB ដំណើរការដោយ Snapdragon SDM 460 ចំពោះផ្នែកកម្លាំងថ្មរបស់វាវិញ គឺមានរហូតដល់ទៅ 5000mAh មានប្រពន្ធ័សាកថ្មលឿន 18W Flash charge មិនតែប៉ុណ្ណោះស្មាតហ្វូន vivo Y20s នេះត្រូវបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវ័យ ដោយការស្កេនក្រយៅដៃនៅផ្នែកចំហៀងនៃអេក្រង់ផងដែរ។
ស្មាតហ្វូន vivo Y20s ត្រូវបានបើកប្រកាសលក់ជាផ្លូវការនៅក្នុងកញ្ចប់តម្លៃត្រឹមតែ $199 តែប៉ុណ្ណោះ រួមបន្ថែមមកជាមួយនឹងដបទឹកដ៏ស្រស់ស្អាតផងដែរ។ រីឯសម្រាប់បងប្អូនដែរកំពុងតែមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y20s នេះ បងប្អូនអាចធ្វើការរកជាវបានចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានា នៅទូទាំងប្រទេសកម្ពុជា៕​

  ស្មាតហ្វូន vivo Y20s
  ស្មាតហ្វូន vivo Y20s
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T