បាត់ដំបង ៖ សពនារីបម្រើខារ៉ាអូខេ យីហោ ខេវ័ន្ត ស្ថិតនៅភូមិគីឡូលេខ ១៣ ឃុំ សន្ដិភាព ស្រុកសំពៅលូន ខេត្ដបាត់ដំបង ម្នាក់ ត្រូវបានគេប្រទះ ឃើញ ដេកស្លាប់ក្នុង បន្ទប់ស្នាក់នៅរបស់ខ្លួន ស្ថិតនៅខារ៉ាអូខេ នោះតែម្ដង កាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃ ទី០៣ ខែឧសភា ឆ្នាំ ២០១៣ ដែលតាម ការ សន្និដ្ឋាន ជាជំហានដំបូង របស់សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានដាក់ការ សង្ស័យថា ជនរង គ្រោះអាចស្លាប់បណ្ដាល មកពី ខ្យល់គរ ព្រោះតែផឹកសុរាច្រើនពេក។

បុរសធ្វើការផ្នែកអនាម័យ នៅក្នុងខារ៉ាអូ ខេមួយនេះ ឈ្មោះ សាវ៉ន អាយុជាង ៤០ ឆ្នាំ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើម អម្ពិលឱ្យដឹងថា មុនពេល កើត ហេតុ ពោល កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៣ ក្រោយពីបម្រើភ្ញៀវ នៅក្នុងបន្ទប់ខារ៉ាអូខេ រួចមក ជនរងគ្រោះបានចេញទៅជាមួយ ភ្ញៀវបាត់តែម្ដង ។ បុរសរូបនេះបានបន្ដថា ក្រោយពីទៅជាមួយភ្ញៀវហើយ ក៏ត្រឡប់ មកវិញ ទាំងអាការៈស្រវឹង ជោក ហើយរូប គាត់ជាអ្នកជួយគ្រា នារីរងគ្រោះចូលដល់ បន្ទប់ស្នាក់នៅ ។

បុរសរូបនេះបានបន្ដថា លុះព្រឹកឡើង វេលាម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី០៣ ខែ ឧសភា នេះ នៅពេល ដែលចូលទៅដាក់នារី រងគ្រោះ ស្រាប់តែឃើញ ស្លាប់បាត់ទៅ ហើយ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្រោយពីប្រទះឃើញសពនារីរងគ្រោះ រួចមក កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំង សមត្ថ កិច្ចជំនាញ ផ្នែកកោសល្យវិច្ចយបាន ទៅពិនិត្យសពនារីរងគ្រោះ ហើយសន្និដ្ឋាន ជាជំហានដំបូងថា នារីរងគ្រោះ អាចស្លាប់ បណ្ដាលមកពីគាំង បេះដូង ឬខ្យល់គរ ដោយសារតែផឹកស្រាច្រើនពេក ។

បើតាមសមត្ថកិច្ច នារីរងគ្រោះរូបនេះ មានឈ្មោះ ហេង ទូច អាយុ ៣១ ឆ្នាំ មាន ស្រុកកំណើត នៅភូមិ ទួលគោក សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។ ក្រោយពីពិនិត្យ និងធ្វើកោសល្យវច្ចយរួច មក សពនារីរងគ្រោះត្រូវបានសមត្ថកិច្ច រៀបចំចាត់ចែង ប្រគល់ជូនគ្រួសារនៃសព យកទៅ ធ្វើបុណ្យ តាមប្រពៃណី ៕







ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]