បុរសម្នាក់បានសម្លាប់ខ្លួន បន្ទាប់ពីសម្លាប់ក្មេង២នាក់ និងបង្កឲ្យរងបួស៣នាក់ផ្សេងទៀត កាលពីថ្ងៃពុធពេលយប់ នៅភាគខាងត្បូងនៃប្រទេសចិនគឺ Guangxi Zhuang ។

យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង ប្រហែលជាម៉ោង ៦និង៣០នាទីល្ងាច នៅពេលដែល បុរសនេះ ព្យាយាមវាយប្រហារ មនុស្សជាច្រើននាក់ ជាមួយនឹងកាំបិត នៅក្នុងភូមិ Ganluotun ។ នៅក្នុងនេះផងដែរ បុរសនេះ បានសម្លាប់ក្មេងប្រុស អាយុ ៤ឆ្នាំម្នាក់ និង ក្មេងស្រី ៣ឆ្នាំម្នាក់ បន្ទាប់មកក៏សម្លាប់ខ្លួនឯង នៅក្នុងផ្ទះដែល សម្លាប់អ្នកទាំងនោះតែម្ដង។

ជាមួយគ្នានោះផងដែរ បុរសនេះបានបង្កឲ្យរបួសដល់ ក្មេងស្រីអាយុ ៩ឆ្នាំ និងមនុស្សវ័យជំទង់២នាក់ផ្សេងទៀត ដែលអ្នកទាំងនេះកំពុងតែ ទទួលការព្យាបាលនៅ ក្នុងមន្ទីរពេទ្យក្នុងតំបន់។ សម្រាប់មូលហេតុពិតប្រាកដ ដែលបង្កឲ្យមានហេតុការណ៍នេះ កើតឡើង មិនទាន់បានបញ្ចេញនោះទេ ប៉ូលីសកំពុងតែធ្វើការសើុបអង្កេត យ៉ាងក្ដៅគគុក៕

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]