រាជធានីភ្នំពេញ ៖ រថយន្តឡង់គ្រីស្ស័រ ពណ៌ស្លែ បើកដោយបុរសម្នាក់ ជាជនជាតិបរទេស ក្នុងស្ថានភាពស្រវឹង កំពុងតែបើករថយន្ត ទៅមុខសុខៗ ស្រាប់តែដាក់លេខ រ៉ឺយ៉ែថយក្រោយ ធ្វើឱ្យទាក់ម៉ូតូ អូសជាប់កាងរថយន្ត បណ្តាលឱ្យអ្នកបើកបរ ដួលបែកមុខបែកមាត់ រីឯម្ចាស់រថយន្តបង្ក ចេះនិយាយភាសាខ្មែរ តិចៗដែរ បានសុំទោស ហើយហុចលុយ១០០ដុល្លារ ទៅឱ្យជនរងគ្រោះ ដើម្បីបញ្ចប់រឿង ។ គ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី២ ឧសភា ២០១៣ តាមផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុរថយន្ត និងម៉ូតូបើកស្របគ្នា ពីត្បូងទៅជើង ទាំងអ្នកបើករថយន្ត និងអ្នកបើកម៉ូតូ សុទ្ធតែស្រវឹងដូចគ្នា ខណៈមកដល់ចំណុចខាងលើ ម៉ូតូគុបជ្រុង ពណ៌ស្លែ ជិះពីក្រោយរថយន្តសុខៗមិនដឹងជាមានរឿងអ្វី ស្រាប់តែអ្នកបើករថយន្ត ដាក់លេខរ៉ឺយ៉ែថយក្រោយ បណ្តាលឱ្យទាក់ម៉ូតូអូសជាប់នឹងកាងរថយន្តដួលបែកមុខបែកមាត់ ៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]