រាជធានីភ្នំពេញ ៖ របាំងថ្មចែកទ្រូងផ្លូវ ជាតិលេខ២ ស្ថិតក្នុងភូមិព្រៃកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចំនួន៥កង់ បានរងនូវការខូចខាត ដោយសាររថយន្ត មួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ បើកបុកនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី៣ ឧសភា ២០១៣ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ រថយន្តបង្ក បានរងនូវការខូចខាត យ៉ាងដំណំបើកបរលែងកើត ។

ក្នុងហេតុការណ៍នេះដែរ អ្នកបើកបរ បានចុះពីរថយន្ត គេចខ្លួនបាត់ ជាហេតុធ្វើឱ្យសមត្ថកិច្ច មិនស្គាល់អត្តសញ្ញាណ អ្នកបើកបររថយន្តនោះទេ។ ប៉ុន្តែមានបុរសម្នាក់ ដែលស្គាល់រថយន្តខាងលើនេះបានមកបំភ្លឺប្រាប់សមត្ថកិច្ចថា អ្នកបើកបរថយន្ត បុកទ្រូងផ្លូវខាងលើនេះ មានទីលំនៅ ជិតកន្លែងកើតហេតុ ហើយមូលហេតុ ដែលបណ្តាលឱ្យគាត់ បើករថយន្តបុកទ្រូងផ្លូវ គឺដោយសារអត់ងងុយ ព្រោះជាប់រវល់ទៅកំដរប្រពន្ធកូនខ្ចី នៅមន្ទីរពេទ្យ ក៏ធ្វើឱ្យមាន ហេតុការណ៍ដូច្នេះ ៕




បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]