បង្ហាញរូបអត់ Edit របស់ សៀវ ឡុងនី បង្កភាពភ្ញាក់ផ្អើលខ្លាំង ដល់ហ្វេន

//s9.kh1.co/69/69f245410933d19778a21ead78db28cf85e50364.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទើបតែបង្ហាញពីភាពលេចធ្លោ ចំពោះសម្រស់ក្នុងវ័យ ៣៣ ឆ្នាំ របស់តារាស្រី Liu Yifei នៅសុខៗស្រាប់តែមានគេ បើកបង្ហាញរូបភាពមិនទាន់Edit ធ្វើឲ្យមើលឃើញពីភាពចាស់ជាងអាយុ។

ចិន៖ ថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Liu Yifei នៅ សៀវ ឡុងនី ត្រូវបានអ្នកសរសេរប្លុកកម្សាន្តដ៏ល្បីម្នាក់ បង្ហោះរូបថតរបស់នាងប្រកបដោយភាពល្អប្រណីត ដែលជាស៊េរីរូបថត ដែលត្រូវថតបាន ខណៈពេលដែល តារាស្រីរូបនេះ បានចូលរួមនៅក្នុងកម្មវិធីផ្សព្វផ្សាយ ខ្សែភាពយន្តថ្មីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ បើងាកមកមើល នៅក្នុងរូបថតដែលមិនទាន់បានកែសម្រួលឲ្យមានភាពស្រស់ស្អាតនោះ តារាស្រីរូបនេះ ក៏បានបង្ហាញពី ស្បែកជ្រីវជ្រួញ នៅជ្រុងមាត់របស់នាង និងព្រមទាំងមានមុខពេញ ដោយសារតែឡើងទម្ងន់ ថែមទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេ ស្នាមញញឹមដ៍គួឲ្យទាក់ទាញរបស់នាង បែរជាមានភាពទន់ខ្សោយ មិនស្រស់ស្អាតលេចធ្លោ ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការខកចិត្តយ៉ាងខ្លាំង ។

តែទោះជាយ៉ាងណា ជាមួយនឹងការផ្លាស់ប្ដូរសម្រស់ភ្លាមៗបែបនេះ ក៏នៅតែមានបណ្ដាហ្វេនៗជាច្រើននាក់ នៅតែមានភាពជឿជាក់ ក៏ដូចជាបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ដោយមានការបកស្រាយថា Liu Yifei មានអាយុជាង ៣០ ឆ្នាំទៅហើយ ដូច្នេះ ការលេចចេញនូវភាពចាស់ជ្រីវជ្រួញ ទៅលើសាច់ស្បែករបស់នាង គឺជារឿងធម្មតាតែប៉ុណ្ណោះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Liu Yifei
 Liu Yifei
 Liu Yifei
 Liu Yifei
 Liu Yifei
 Liu Yifei
រូបភាព Liu Yifei មិនទាន់ Edit
រូបភាព Liu Yifei មិនទាន់ Edit
រូបភាព Liu Yifei មិនទាន់ Edit
រូបភាព Liu Yifei មិនទាន់ Edit
រូបភាព Liu Yifei មិនទាន់ Edit
រូបភាព Liu Yifei មិនទាន់ Edit
រូបភាព Liu Yifei មិនទាន់ Edit
រូបភាព Liu Yifei មិនទាន់ Edit
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T