បាត់មុខមួយរយៈ Han So Hee ចេញមកពន្លះអ្នកស្អ»-ប់នាង ១ទល់១ បែបនេះ

//s9.kh1.co/6c/6c17b06eb8f8e4f069e36ecd281241b31ee93cb6.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២៤ ៨ព្រឹក · ១២ ថ្ងៃមុន

កាលពីយប់ថ្ងៃទី២៦ខែមេសាកន្លងទៅ នាងបានចេញមកបង្ហោះសារដែលបានឆ្លើយឆ្លងជាមួយនឹងអ្នកដែលស្អប់នាងម្នាក់

កូរ៉េខាងត្បូង៖ ប្រិយមិត្តប្រាកដជាបានស្គាល់កញ្ញា Han So Hee ដែលជាតារាសម្ដែងធ្លាប់មានរឿងអាស្រូវត្រូវគេចោទថាជាជនទី៣ ហើយ ដោយកាលពីដើមឆ្នាំ២០២៤ កន្លងទៅ នាងបានប្រកាសទាក់ទងជាមួយនឹងតារាសម្ដែងប្រុស Ryu Jun Yeol រហូតមានបញ្ហាចម្រូងចម្រាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Han So Hee
Han So Hee

យ៉ាងណាមិញ បន្ទាប់ពីប្រកាសចែកផ្លូវគ្នារួចមក So Hee ក៏វិលត្រឡប់មកស្ងៀមស្ងាត់វិញ ប៉ុន្តែកាលពីយប់ថ្ងៃទី២៦ខែមេសាកន្លងទៅ នាងបានចេញមកបង្ហោះសារដែលបានឆ្លើយឆ្លងជាមួយនឹងអ្នកដែលស្អប់នាងម្នាក់។ អ្នកដែលស្អប់នាងម្នាក់នោះបានសរសេរបញ្ចេញមតិលើរូបនាងថា៖

បងស្រី ក្រែងអ្នកត្រូវលោកយាយដែលជាអ្នករើសសម្រាមចិញ្ចឹមបីបាច់មែនទេ ចុះហេតុអីបានជាអ្នកអាចផ្លាស់ទៅសាលាសិល្បៈ ដែលត្រូវការចំណាយលុយជាច្រើនទៅវិញ។ មើលទៅឡូយសម្បើមណាស់ ក្រែងអ្នកនៅជាមួយលោកយាយហ្អេស? បើអ្នកប្លុកខ្ញុំលើកនេះ ខ្ញុំនឹងយកទៅបង្ហោះលើ Youtube និប Pann ហើយ។

មតិមួយ

 មិនចាំយូរ Han So Hee បានធ្វើការឆ្លើយតបទៅដោយបានផ្ញើសារ DM ថា៖

នេះជាមតិរបស់អ្នកហ្អេស? ហេតុអីបានជាអ្នកធ្វើអ៊ីចឹង? បើវាធ្វើឲ្យប៉ះពាល់ជីវិតអ្នក ខ្ញុំសុំទោស។ ប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយគ្នាមួយទល់មួយ។ តើអ្នកដឹងទេថាអ្នកត្រូវគេរិះគន់ដោយសារការបញ្ចេញមតិនេះ។ ឈប់ទៅ! អ្នកកំពុងធ្វើឲ្យពួកយើងទាំងពីរឈឺចាប់!

 Han So Hee
រូបភាព
រូបភាព

 គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងរឿងអាស្រូវជាមួយ Ryu Jun Yeol នោះ គឺពេល Han So Hee មានពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាភ្លាមស្រាប់តែ Yeri ដែលជាអតីតមិត្តស្រីរបស់ Jun Yeol បានបង្ហោះសារមួយក្នុង Story នៅលើ Instagram ថាឲ្យសប្បាយចិត្តចុះ ទើប So Hee មានប្រតិកម្ម គិតថាសារនោះគឺសំដៅមកលើខ្លួនក៏បានចេញមុខប្រតិកម្មថានាងមិនបានដណ្ដើមរបស់អ្នកណាឡើយ។ ស្អែកឡើង នាងបែរជាប្រកាសថាខ្លួនបានទាក់ទង Ryu Jun Yeol និងបានទៅដើរលេងនៅ Hawai ជាមួយគ្នាធ្វើឲ្យមានបញ្ហាចម្រូងចម្រាសឡើង៕  

Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T