ចិន៖ ថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Liu Yifei នៅ សៀវ ឡុងនី ត្រូវបានអ្នកសរសេរប្លុកកម្សាន្តដ៏ល្បីម្នាក់ បង្ហោះរូបថតរបស់នាងប្រកបដោយភាពល្អប្រណីត ដែលជាស៊េរីរូបថត ដែលត្រូវថតបាន ខណៈពេលដែល តារាស្រីរូបនេះ បានចូលរួមនៅក្នុងកម្មវិធីផ្សព្វផ្សាយ ខ្សែភាពយន្តថ្មីរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ បើងាកមកមើល នៅក្នុងរូបថតដែលមិនទាន់បានកែសម្រួលឲ្យមានភាពស្រស់ស្អាតនោះ តារាស្រីរូបនេះ ក៏បានបង្ហាញពី ស្បែកជ្រីវជ្រួញ នៅជ្រុងមាត់របស់នាង និងព្រមទាំងមានមុខពេញ ដោយសារតែឡើងទម្ងន់ ថែមទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេ ស្នាមញញឹមដ៍គួឲ្យទាក់ទាញរបស់នាង បែរជាមានភាពទន់ខ្សោយ មិនស្រស់ស្អាតលេចធ្លោ ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការខកចិត្តយ៉ាងខ្លាំង ។
តែទោះជាយ៉ាងណា ជាមួយនឹងការផ្លាស់ប្ដូរសម្រស់ភ្លាមៗបែបនេះ ក៏នៅតែមានបណ្ដាហ្វេនៗជាច្រើននាក់ នៅតែមានភាពជឿជាក់ ក៏ដូចជាបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ដោយមានការបកស្រាយថា Liu Yifei មានអាយុជាង ៣០ ឆ្នាំទៅហើយ ដូច្នេះ ការលេចចេញនូវភាពចាស់ជ្រីវជ្រួញ ទៅលើសាច់ស្បែករបស់នាង គឺជារឿងធម្មតាតែប៉ុណ្ណោះ៕
សូមទស្សនារូបភាពខាងក្រោម៖