យុទ្ធនាការថតរូបភាពពេលយប់ Nighttime Photography ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា VIVO បង្ហាញអំពីកាមេរ៉ាដ៏ខ្លាំងក្លារបស់ស្មាតហ្វូន X50 Series

//s9.kh1.co/c8/c82e823f90e7dcc5fa6a31eb05525db0ea687e27.jpg
សង្គម

 ១១-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅក្នុងយុទ្ធនាការ “Night Artist” កាលពីខែមុននេះ នៅលើបណ្តាញសង្គម កំពុងនៅក្នុងការស្វែងរកនូវអ្នកដែលមានទេពកោសល្យ ក្នុងការថតរូបភាពនៅពេលយប់នៅជុំវិញពិភពលោក យុទ្ធនាការនេះធ្វើឲ្យមានការទាក់ទាញអ្នកប្រើប្រាស់ជាច្រើន ដែលក្នុងនោះក៏មានលោក Chris Hau ដែលជាអ្នកឈ្នះពានរង្វាន់ថតរូបភាពពិភពលោក និងអ្នកថតរូបដ៏ល្បីល្បាញជាច្រើនទៀត ដែលក្នុងនោះក៏មានលោក Samuel Elkins ផងដែរ។ ជាមួយនឹងការធ្វើបដិវត្តន៍ទៅលើការថតរូបភាពនៅពេលយប់របស់ស្មាតហ្វូន flagship X50 series របស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo នោះ យុទ្ធនាការនេះ គឺធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពដ៏ស្រស់ស្អាតជាច្រើន ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកថែមទៀត។

ភ្នំពេញ៖ នៅក្នុងយុទ្ធនាការ “Night Artist” កាលពីខែមុននេះនៅលើបណ្តាញសង្គម កំពុងស្ថិតនៅក្នុងការស្វែងរកនូវអ្នកដែលមានទេពកោសល្យ ក្នុងការថតរូបភាពនៅពេលយប់នៅជុំវិញពិភពលោក យុទ្ធនាការនេះធ្វើឲ្យមានការទាក់ទាញអ្នកប្រើប្រាស់ជាច្រើន ដែលក្នុងនោះក៏មានលោក Chris Hau ដែលជាអ្នកឈ្នះពានរង្វាន់ថតរូបភាពពិភពលោក និងអ្នកថតរូបដ៏ល្បីល្បាញជាច្រើនទៀត ដែលក្នុងនោះក៏មានលោក Samuel Elkins ផងដែរ។ ជាមួយនឹងការធ្វើបដិវត្តន៍ទៅលើការថតរូបភាពនៅពេលយប់របស់ស្មាតហ្វូន  flagship X50 series របស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo នោះ យុទ្ធនាការនេះ គឺធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពដ៏ស្រស់ស្អាតជាច្រើន ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកថែមទៀត។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យុទ្ធនាការថតរូបភាពពេលយប់ Nighttime Photography
យុទ្ធនាការថតរូបភាពពេលយប់ Nighttime Photography

យុទ្ធនាការនេះធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ដែលមានការជម្រុញអ្នកប្រើប្រាស់ជាច្រើនឲ្យធ្វើការចែករំលែកនូវរូបភាពរបស់ពួកគេ ក្នុងការថតរូបភាពពេលយប់នៅលើមេឃ និងធ្វើការបង្ហោះនៅលើបណ្តាញសង្គមថែមទៀត។ នៅក្នុងយុទ្ធនាការនេះ អ្នកថតរូបភាពពេលយប់អាចធ្វើការថតរូបភាពជាច្រើនប្រភេទ ដោយប្រើប្រាស់នូវមុខងារដ៏សម្បូរបែបជាច្រើនរបស់ក្រុមហ៊ុន vivo ដូចជាប្រព័ន្ធ Gimbal Camera System និង​ Astro Mode ផងដែរ។ នៅក្នុងការជម្រុញដោយយុទ្ធនាការរបស់ក្រុមហ៊ុន vivo នេះ លោក Chris Hau និង Samuel Elkins ក៏ប្រកាសបង្ហាញនូវការប្រកួតប្រជែងមួយ ដែលមានការគាំទ្រនៅជុំវិញពិភពលោក ដែលក្នុងនោះគឺមានអាស៊ីអាគ្នេយ៍ រុស្សី និងអ៊ុយក្រែន។

រូបភាពថតដោយ Rean Thort 
រូបភាពថតដោយ Rean Thort 

នៅក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូន ដែលផ្តល់ឲ្យអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យនោះ ​ក្រុមហ៊ុនបច្ចេកវិទ្យា ​vivo ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន X50 series នៅក្នុងខែមិថុនា ជាមួយនឹងការប្រកាសបង្ហាញនៅក្នុងខែកក្កដាផងដែរ។ ផលិតផលថ្មីនេះ​ គឺមានដូចជា X50, X50 Pro និង X50 Pro+ គឺប្រកាសបង្ហាញជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លា នៅក្នុងការថតរូបភាពថែមទៀត។ នៅក្នុងការបង្កើតឡើងសម្រាប់ភាពច្នៃប្រឌិតជាច្រើននោះ ស្មាតហ្វូន X50 Pro នេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Gimbal Camera System ដែលអាចធ្វើការថតរូបភាពបានច្បាស់នៅក្នុងកម្រិតគុណភាពខ្ពស់នៅក្នុងពេលយប់ ខណៈពេលដែលមុខងារ Astro Mode និង​ Super Night Mode  អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពបានស្រស់ស្អាតបំផុត។ សម្រាប់មុខងារ Extreme Night Vision និង Pro Sports Mode  របស់ស្មាតហ្វូន X50 Pro+  ក៏ជួយអ្នកប្រើប្រាស់ជាច្រើនអោយថតរូបភាពជាច្រើនបានស្រស់ស្អាតនៅក្នុងទីងងឹតបានថែមទៀត។

រូបភាពថតដោយលោក Chris Hau
រូបភាពថតដោយលោក Chris Hau

ក្រុមហ៊ុនបច្ចេកវិទ្យា vivo មានសមត្ថភាពខ្លាំងក្លាក្នុងការថតរូបភាពប្រភេទ self-portraits, portraits, night, sports  និង Modes ជាច្រើនទៀត។ ខណៈពេលដែលរូបភាពនេះ គឺស្រស់ស្អាតនោះ លោក Samuel Elkins ដែលជាអ្នកជំនាញនៅក្នុងការថតរូបភាពក៏រកឃើញនូវមុខងារ ពិសេសៗជាច្រើននៅលើស្មាតហ្វូន X50 series  ដែលមានការពង្រឹងទៅលើការថតរូបភាពពេលយប់បានយ៉ាងល្អបំផុត។

លោក Samuel  មានសមត្ថភាពខ្លាំងក្លានៅក្នុងការថតរូបភាពច្បាស់ ដោយប្រើប្រាស់នូវមុខងារ Pro Sports Mode នៅក្នុងការពង្រឹងទៅលើមុខងារ shutter speed និង ISO sensitivity ថែមទៀត។ អ្នកថតរូបអាជីពលោក Chris Hau ក៏ប្រើប្រាស់នូវមុខងារជាច្រើនរបស់ស្មាតហ្វូន vivo នេះធ្វើការថតរូបភាពប្រភេទ Reflect យ៉ាងអស្ចារ្យថែមទៀត។ វាក៏មាន Filters ជាច្រើនទៀតសម្រាប់ការថតរូបភាពពេលយប់ដ៏ស្រស់ស្អាតផងដែរ។

រូបភាពថតដោយលោក Samue
រូបភាពថតដោយលោក Samue

គួរបញ្ជាក់ផងដែរថា ​ក្រុមហ៊ុនបច្ចេកវិទ្យា vivo គឺជាអ្នកត្រួសត្រាយផ្លូវទៅលើបច្ចេកវិទ្យានៃការថតរូបភាព ដែលមានការបន្តទៅលើការពង្រឹងទៅលើផ្នែក Hardware និង Software នោះ សមត្ថភាពនៃការប្រើប្រាស់នៅលើស្មាតហ្វូននេះគឺពិតជាអស្ចារ្យមែនទែន។ នៅក្នុងឆ្នាំ ២០១៨ នេះ ស្មាតហ្វូន NEX របស់ vivo គឺជាស្មាតហ្វូនដំបូងបំផុតដែលមានកាមេរ៉ាផុសឡើង Selfie ហើយវាមានអេក្រង់ពេញគែម Ultra FullView™ Display ថែមទៀត។ សម្រាប់ល្បឿននៃការលោតកាមេរ៉ាផុសឡើងនេះ គឺមានល្បឿន ១ វិនាទីទៅ 0.62 វិនាទីដែលពិតជាលឿនក្នុងការប្រើប្រាស់មែនទែន។ ក្រុមហ៊ុន vivo ក៏ធ្វើការបង្កើននូវទំហំកាមេរ៉ាខាងមុខពីទំហំ 1.3MP  ទៅ 32MP  ថែមទៀត។ សម្រាប់មុខងារ Night Mode ពេលនេះត្រូវបាន upgrade ទៅជាមុខងារ Super Night Mode ផងដែរ៕

រូបភាពថតដោយ Elena Kirillova 
រូបភាពថតដោយ Elena Kirillova 
រូបភាពថតដោយ Ly Thanh Co 
រូបភាពថតដោយ Ly Thanh Co 
រូបភាពថតដោយ Benny Tang
រូបភាពថតដោយ Benny Tang
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T