កុំចាំដល់ពេលបាត់បង់ ទើបដឹងថា ខ្លួនបានធ្វើរឿងមិនគប្បីចំពោះនាង!

//s4.kh1.co/fe/fe66df7245785717e058aef46eec4a67197fecea.jpg
ប្រលោមលោក & អប់រំ

 ០៨-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មនុស្សប្រុសមួយចំនួន ច្រើនតែធ្វើឱ្យខ្លួនឱ្យក្លាយជាមនុស្សមានវិប្បដិសារី សោកស្ដាយនៅពេលដែលអ្វីៗត្រូវហួសពេលត្រឡប់លែងបាន។ ពេលមានមនុស្សល្អនៅក្បែរ មិនចេះមើលថែ មិនចេះថែរក្សា តែដល់ពេលបាត់បង់ពេលណា ទើបដឹងខ្លួនថា ខ្លួនល្ងង់ និងបានធ្វើរឿងមិនគប្បីជាច្រើនដល់មនុស្សដែលស្រឡាញ់ខ្លួនឯងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


មនុស្សស្រី នៅពេលដែលនាងស្រឡាញ់នរណាម្នាក់ នាងក៏បានព្យាយាមអស់ពីចិត្ត លះបង់ និងព្រមតាមគ្រប់បែបយ៉ាង តែលទ្ធផលដែលនាងទទួលបានមកវិញគឺ ការឈឺចាប់ និងខកចិត្តតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើដល់ពេលមួយដែលនាងឆ្អែតឆ្អន់គ្រប់គ្រាន់ ហើយទ្រាំលែងបានហើយនោះ នាងក៏នាងចាកចេញដោយស្រឡះចិត្ត និងមិនមានពាក្យថាសោកស្ដាយ ឬចង់ត្រឡប់ក្រោយវិញនោះឡើយ។

រូបតំណាង
រូបតំណាង

ខុសប្លែកពីមនុស្សប្រុស ស្រឡាញ់មែន តែមិនសូវយកចិត្តទុកដាក់ មិនដែលខ្វល់ខ្វាយទេ ច្រើនតែព្រងើយកន្តើយ ទុកឱ្យមនុស្សខ្លួនស្រឡាញ់ឯកា អន់ចិត្ត និងឈឺចាប់ដោយសារតែខ្លួនជាច្រើនលើកច្រើនសារ ព្រោះគិតថា នាងស្រឡាញ់ខ្លួនខ្លាំង មិនអាចអត់ខ្លួនបាន ទើបមិនយកចិត្តទុកដាក់ មើលថែឱ្យបានល្អនោះទេ គិតតែពីការសប្បាយជួបជុំមិត្តភក្តិ អ្នកខ្លះ ថែមទាំងលួចទាក់ទងស្រីផ្សេងថែមទៀតផង។ រហូតដល់ពេលមួយដែលត្រូវបាត់បង់មនុស្សស្រីល្អម្នាក់ ត្រូវនាងចាកចេញទៅលែងត្រឡប់ ទើបនឹកឃើញស្ដាយស្រណោះ​នូវកំហុសរបស់ខ្លួនកន្លង ដែលធ្វើរឿងមិនគប្បីជាច្រើនលើមនុស្សស្រីម្នាក់ នឹកស្ដាយមិនគួរណាល្ងង់ មិនថែរក្សាពេលវេលាល្អៗជាមួយមនុស្សដែលស្រឡាញ់ខ្លួនឯងខ្លាំង មានមនុស្សល្អនៅក្បែរ តែបែរជាបណ្ដោយឱ្យបាត់បង់ទៅវិញ។

រូបតំណាង
រូបតំណាង


ភាគច្រើននៃមនុស្សប្រុស ច្រើនតែមានវិប្បដិសារីនៅពេលក្រោយ ពេលខ្លះ ទាល់តែជួបមនុស្សក្បត់សាវា ទើបដឹងថា ការពិតទៅ ខ្លួនពីដំបូងមានសំណាងបានជួបនារីល្អហើយ តែមិនថែឱ្យគង់ មនុស្សប្រុសមួយចំនួន មិនចេះថែរបស់ដែលខ្លួនមានទេ ទាល់តែត្រូវគេយកទៅបាត់ ទើបស្ដាយក្រោយ៕


ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T