មនុស្សប្រុសត្រូវដឹងថា មានតែប្រពន្ធកូនទេ ដែលព្រមនៅក្បែរ មើលថែអ្នក មិនថាស្ថិតក្នុងស្ថានភាពណានោះឡើយ

//s6.kh1.co/49/49f985d6cccf77cde40041e4d928fbfa6e17cc70.jpg
ប្រលោមលោក & អប់រំ

 ០៥-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មនុស្សប្រុសមួយចំនួន ពេលក្រលំបាក ស្មោះស្ម័គ្រប្រពន្ធកូនណាស់ ដល់ពេលមានលុយ មានឡាន មានផ្ទះធំទ្រនំខ្ពស់ រស់នៅសុខស្រួល មានយសសក្តិថ្កើងថ្កាន ក៏បែរជាផ្លាស់ប្ដូរគំនិត ប្ដូអត្តចរិតទាំងស្រុង បំភ្លេចគ្រាធ្លាប់ក្រលំបាក មានលុយហំហាន ដើរលេងផឹកស៊ី ស្រីញី ក្បត់ផិត ក្បត់ចិត្តប្រពន្ធ ធ្វើបាបចិត្តប្រពន្ធកូនទៅវិញ នេះទង្វើមិនគប្បីនោះឡើយ។
សូមប្រុសៗទាំងឡាយដឹងផងទៅថា មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណា ក្រលំបាក ស្រណុកសោយសុខ វេទនានោះទេ គឺមានតែប្រពន្ធកូនរបស់អ្នកតែប៉ុណ្ណោះ ដែលនៅតែស្ម័គ្រស្មោះ លះបង់ ព្រមរួមសុខទុក្ខជាមួយអ្នក មិនមែនមិត្តភក្តិ ឬស្រីស្នេហ៍ទាំងនោះ មកចិញ្ចឹម រ៉ាប់រង និងព្រមរួមទុក្ខមើលថែអ្នកពេលឈឺថ្កាត់នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង


មនុស្សប្រុសខ្លះ ពេលមានបាន លុយចាយពេញដៃ យកទៅប៉ាវពួកម៉ាក ផឹកស៊ី ឱបស្រីញីសប្បាយលើគំនរទុក្ខប្រពន្ធកូន តែដល់ពេលមានទុក្ខលំបាក ធ្លាក់ខ្លួន ឈឺដុនដាប ក៏បកមករកប្រពន្ធកូន នាំតែទុក្ខ រោគា ភាពវេទនាមកឱ្យក្រុមគ្រួសារ។ ក្នុងនាមជាប្ដី ជាឪពុក ជាបង្គោលគ្រួសារដ៏រឹងមាំ គួរណាស់តែមើលថែ ផ្ដល់ភាពកក់ក្ដៅ ការពារ ផ្ដល់ក្ដីសុខសុភមង្គលដល់ប្រពន្ធកូន មិនមែននាំតែទុក្ខ នាំបញ្ហា សាងការឈឺចាប់ដល់មនុស្សក្នុងគ្រួសារនោះឡើយ។

កុំធ្វើជាមនុស្សប្រុសអត់បានការ កុំធ្វើជាស្វាមីអាត្មានិយម កុំធ្វើជាឪពុកខ្វះទំនួលខុសត្រូវ អ្នកមានគ្រួសារ អ្នកមានប្រពន្ធកូន ដូច្នេះ ត្រូវចេះរួមសុខទុក្ខជាមួយគ្នា មិនថាមានក្រ អាក្រក់ល្អយ៉ាងណា ក៏មានតែគ្រួសារយើងប៉ុណ្ណោះ ដែលមិនបោះបង់យើងចោល ជាមនុស្សដែលរួមដំណើរជាមួយយើងពេញមួយជីវិត៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង


ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T