ផលិតផលទំនើបៗ ប្រកបដោយគុណភាពខ្ពស់ របស់ Samsung ចំនួនបួនស៊េរី ដែលទទួលបានការគាំទ្រ និងជោគជ័យដ៏ត្រចះត្រចង់ ពីសំណាក់មិត្តយុវវ័យ នាពេលកន្លងទៅនេះ បានអភិវឌ្ឍខ្លួនចេញ Version La Fleur ផ្ដោតសំខាន់ និងសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់មិត្តនារីៗ។

Tablet និងទូរស័ព្ទទាំងបួនម៉ូដែលរចនាថ្មី ជាពិសេសអមដោយ សំបកទូរស័ព្ទរចនារូបផ្កា ពណ៌កាន់តែទាក់ទាញ Interface កាន់តែស័ក្ដិសម ស្ថិតក្នុងដៃមិត្តយុវតី ក្នុងសម័យបច្ចេកវិទ្យាកាន់តែទំនើប ទាំងនោះរួមមាន៖ Galaxy Tab 2 7.0 អ៊ីញ, Galaxy S III mini, Galaxy Y និងប្រភេទទូរស័ព្ទបត់ម៉ាក C3520។ ក្រៅពីនេះ យុវនារីទាំងអស់អាចទាញយក កម្មវិធីជាច្រើនពី Google Play ជាពិសេសនោះ គឺកម្មវិធីសម្រាប់តាមដានសុខភាព របស់អ្នកផ្ទាល់ដូចជា កម្ពស់ ទម្ងន់ របបអាហារ និងបរិមាណកាឡូរីជាដើម។

ទាក់ទិននឹងការបន្ថែមជម្រើស ឲ្យកាន់តែសម្បូរណ៍បែប ពីលើផលិតផលដែលទទួលបានការគាំទ្រច្រើនស្រាប់ លើទីផ្សារនេះដែរ លោក វ៉ាត ឡាំផេង នាយកគ្រប់គ្រងផ្នែកទូរសព័្ទ និងព័ត៌មានវិទ្យានៃសាខាថៃ Samsung អេឡិចត្រូនិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ "ការដាក់បន្ថែមជម្រើស កាន់តែពិសេសកាន់តែច្រើន គុណភាពនៅល្អដូចដើម នៃផលិតផល La Fleur ចំនួន ៤ស៊េរីនេះ គឺធ្វើទៅតាមការទទូចចង់បាន ពីសំណាក់យុវនារីកម្ពុជា ទាន់សម័យនាពេលកន្លងទៅ”។

ថ្នាក់ដឹកនាំរូបនេះក៏បានថ្លែងបន្តថា ការរចនាកាន់តែល្អ ទាំងសំបក ពណ៌ និងមុខងារមួយចំនួនទៀត គឺសំដៅទៅរកភាពស៊ីចង្វាក់ បង្កើនភាពទាក់ទាញ ពីលើបច្ចេកវិទ្យាទំនើបអស្ចារ្យដែលមានស្រាប់។

ម្យ៉ាងវិញទៀត សព្វថ្ងៃលោកសង្កេតឃើញថា មិត្តយុវវ័យកម្ពុជាភាគច្រើន ក្រៅពីព្យាយាមអភិវឌ្ឍន៍ខ្លួន ដើរឲ្យទាន់ឧស្សាហកម្មបច្ចេកវិទ្យា ពួកគេបានបន្ថែមការតុបតែង លើឧបករណ៍ទំនើបៗ មិនថាទូរស័ព្ទ Tablet ម៉ាស៊ីនកុំព្យូទ័រ ឬផលិតផលអេឡិចត្រូនិកមួយចំនួនទៀត។ ឈរលើមូលហេតុកាត់បន្ថយការចំណាយពេលវេលា និងប្រាក់កាសលើ Accessory យុវវ័យកម្ពុជា បូករួមទាំងគំនិតច្នៃប្រឌិតឈានឡើងរបស់ Samsung ក្រុមហ៊ុនក៏សម្រេចចិត្ត បន្ថែមការរចនាសម្រាប់មិត្តនារីៗលើផលិតផលផ្ទាល់តែម្ដង។

Samsung La Fleur Collection ទាំងបួនជម្រើសមាន Galaxy Tab 2 7.0អ៊ីញ, Smartphone ពីរម៉ូដែលមាន Galaxy SIII mini និង Galaxy Y បូករួមទាំង ទូរស័ព្ទស៊េរីបត់ម៉ាក C3520 មានលក់លើទីផ្សារកម្ពុជាហើយ មិត្តយុវវ័យទាំងអស់ ជាពិសេសមិត្តនារីៗ អាចរកជាវបាន នៅគ្រប់សាខាហាងទំនើបស៊ាំស៊ុង និងតាមបណ្តារ ហាងចែកចាយដទៃផ្សេងទៀត អមដោយការធានារយៈពេលពេញ ១ឆ្នាំ។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]