តាម​ការសិក្សាបង្ហាញថា ​មនុស្សស្រី​ដែល​និយាយ​ច្រើន​ អាច​មាន​អាយុ​វែង​ជាងអ្នកធម្មតា

//s6.kh1.co/db/db359f719279cc26d3d0fffa5a17a47a4db18385.jpg
យល់ដឹង

 ១៩-ឧសភា-២០២៣ ៣ល្ងាច · ១០ ខែមុន

យោង​តាម​ការ​ស្រាវជ្រាវរបស់​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​ឲ្យដឹង​ថា​មនុស្ស​ស្រី​ដែល​និយាយ២០,០០០ ពាក្យ ​ក្នុង​មួយ​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​អាយុ​វែង​ជាងមនុស្ស​ធម្មតា​បាន​។

យល់ដឹង៖ តើអ្នក​ជា ​ប្រភេទ​មនុស្សដែល​ ចូលចិត្ត​និយាយ​ច្រើន​មែន​ទេ? តើ​អ្នក​តែង​តែត្រូវ​បាន​ អ្នក​ដទៃ​ធុញ​ទ្រាំ ព្រោះតែការ​​​ និយាយ​ច្រើនមែនទេ​? តែ​ពេល​នេះ ​អ្នក​អាច​នឹង​សប្បាយ​ចិត្ត ​ឡើងវិញបានហើយ ​​ព្រោះ​ថា​ការ​ដែល និយាយ​ច្រើន ក៏មាន​អត្ថប្រយោជន៍ ​អាចជួយ​ឲ្យ​អ្ន​ក​មាន​អាយុ​វែង ​ជាង​មនុស្ស​ដែល ​មិន​សូវមាត់​កផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង​
រូបតំណាង​

បើ​យោង​ទៅតាម ​កា​រស្រាវជ្រាវ ​ដែល​កំពុង​តែ​មាន ​ប្រជា​ប្រិយ​ភាពមួយ​​ បាន​ឲ្យ​ដឹង​ថា អាយុកាលនៃជីវិត ​យើង​គឺ​អាស្រ័យ​ ទៅ​លើ​ហ្សែន របស់​យើង​ម្នាក់ៗ។ អ្នក​ជំនាញ​ខ្លះ​បាន​សិក្សា ​រកឃើញ​ហើយ ​ដាក់​ឈ្មោះ​ឲ្យ​ថា​«ហ្សែន​អាយុ​វែង»​ គឺ​ជា​ហ្សែន ដែល​ទទួល​រ៉ាប់​រង ​ក្នុង​ការ​ជួស​ជុល​DNA ឲ្យ​កាន់តែ ​មាន​ប្រសិទ្ធ​ភាព។ ក៏ប៉ុន្តែ​ថ្មី​ៗនេះ ​ការ​ស្រាវជ្រាវថ្មី​​ បាន​ណែនាំឲ្យ​ដឹង ​បែបនេះ​ទៅវិញ​​ថា ​អាយុ​វែង​មិន​អាស្រ័យ ​លើ​ហ្សែននោះទេ ប៉ុន្តែ​វា​គឺ​អាស្រ័យ​លើ ​តើ​យើង​និយាយ​​ច្រើនប៉ុណ្ណា។

រូបតំណាង​
រូបតំណាង​

ក្រុម​អ្ន​កវិទ្យាសាស្ត្រ ដែល​មក​ពី ​មហាវិទ្យាល័យ​Albert Einstein នៃសាកល​វិទ្យាល័យ​Medicine និងYeshiva នៅក្នុង​សហរដ្ឋអាមេរិក បាន​សិក្សា​ពី​តួលេខ នៃ​ពាក្យ​ដែល​ពួកគេបាន​និយាយ ​និង​ឥទ្ធិពល​​ដែល​បាន ​ផ្តល់​ទៅកាន់​អាយុនៃ​វដ្តជីវិត ​របស់​ពួកគេ​ផងដែរ។ ក្នុង​ដំណើរការ​នៃ ការ​សិក្សានោះ ​ក៏បាន​ឲ្យ​ដឹង​ផងដែរថា សម្រាប់អ្នក​ដែល​មាន ការអត់​ធ្មត់​ច្រើន, វិជ្ជាមាន, ​សុទិដ្ឋនិយម ទាំង​អត្តចរឹក និង​គំនិត នឹង​អាច​មាន​​ជីវិត​ល្អ​ប្រសើរ​ និង​ថែម​ទាំង​អាច ​បង្កើនភាព​វែង​នៃ ​ជីវិតទៀត​ផង។

រូបតំណាង​
រូបតំណាង​

ផ្នែក​តាម​ការស្រាវជ្រាវ​ ដែល​ដឹកនាំ​ដោយ​វេជ្ជ.Nir Barzilai ដែល​បាន​សិក្សា ​លើ​មនុស្ស​ចាស់ ​ចំនួន​២៥០នាក់​ ដែល​មាន​អាយុ ចន្លោះ​៩៥​ឆ្នាំ និង​១០០ឆ្នាំ ផ្តោតលើ​ទំនាក់ទំនង​រវាង ​បុគ្គលិកលក្ខណៈ និង​ហ្សែន​របស់​ពួកគេ។ ក្នុង​នោះដែរ ​បុគ្គលិកលក្ខណៈបាន​វែក​ញែក ​បញ្ជាក់​ពី​លទ្ធផល​មួយ​ចំនួន ​បែបនេះថា​៖ មនុស្ស​ដែល​មាន​ការ​គិត ​បែប​គំនិត​វិជ្ជាមាន ​តែងតែ​ជាមនុស្សដែល​ចូលចិត្ត ​និយាយ​ច្រើន​ដូចគ្នា​ដែរ​។

រូបតំណាង​
រូបតំណាង​

ម្យ៉ាង​វិញទៀត ​ពួកគេ​ក៏មិនមែន ជាមនុស្ស​តែម្នាក់ ដែលអាច​ឈាន​ចូល​ ក្នុង​ការសរុបសេចក្តី​នៃ ​ការសិក្សា​នេះនោះទេ​។ គ្រូពេទ្យ​ខាង​ផ្នែក ​វិកល​ចរឹក ជនជាតិ​អេស្ប៉ាញ​មួយ​រូប លោកLuis Rojas Marcos ក៏បាន​ពន្យល់ ​នៅក្នុង​សៀវភៅ​របស់​លោកផងដែរថា ពួកយើងគឺ​ជា​អ្វី ​ដែលយើង​និយាយ មនុស្សដែល​បាន ​និយាយ​ច្រើន​ជាង​១៥,០០០ពាក្យ ​ក្នុង​មួយ​ថ្ងៃ​អាច​រស់​នៅ ​វែង​ជាង​មនុស្ស​ដែល​និយាយ​តិច​។ លោក​វេជ្ជ.Rojas Marcos «ការនិយាយច្រើន» ជា​ប្រភេទមនុស្សដែល​រស់​នៅ ​ដោយ​ភាព​ពេញ​លេញ សុខភាពល្អ និង​រីករាយ​ ជាមួយ​នឹង​អាយុ​វែង។

រូបតំណាង​
រូបតំណាង​

ហើយ​អ្វី​ដែលកាន់​តែ ​ចាប់​អារម្មណ៍បន្ថែម​ទៀត​នោះគឺ​ លោកក៏បាន​សិក្សា ​ហើយ ​ពន្យល់ពី​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ អាច​រស់​នៅ​បាន​យូរ​ជាង ​មនុស្ស​ប្រុសនោះ ​ក៏​ព្រោះ​តែ តាំងពី​ដើម និង​ធម្មជាតិ ​មនុស្ស​ស្រី​តែង​តែ ​និយាយ​ច្រើន​ជាង​ មនុស្សប្រុស​ ​ពួកគេ មាន​កម្រិត ​នៃ​ប្រូតេអ៊ីនFOXP2 ​ខ្ពស់ជាង មនុស្សប្រុសដែល​ត្រូវ ​បាន​ដឹង​ថា​ជា​ ភាសាប្រូតេអ៊ីន ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ ​បាន​ជឿថា​កម្រិត​ខ្ពស់ ​នៃ​ប្រូតេអ៊ីនFOXP2 បាន​ធ្វើ​ឲ្យមនុស្សស្រី ​និយាយ​ជា​មធ្យម ​យ៉ាង​ហោច​ណាស់​២០,០០០ ពាក្យ ​ក្នុង​មួយ​ថ្ងៃ​ ខណៈពេល​ដែល ​មនុស្ស​ប្រុស​និយាយ ​តែ​ប្រមាណ​៧,០០០ពាក្យ ​តែប៉ុណ្ណោះ​ក្នុងមួយ​ថ្ងៃ​។ ដែល​ក្នុងនោះ ​មាន​គម្លាត​នៃ​ពាក្យ ​ដែល​និយាយ​ខុស​គ្នា​ឆ្ងាយ ​រហូត​ដល់​ទៅ​១៣,០០០ ផងដែរ៕

ប្រភព៖ brightside , health.harvard

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T