យោងតាមគេហទំព័រ wsbtv បានអោយដឹងថា មានបុរសពីរនាក់ ធ្លាក់ពីលើដំបូលពិដានបន្ទប់ទឹកនារី នៅពេលដែលបុរសទាំងពីរនាក់នោះ ព្យាយាមលបមើលនារីៗ ដែលចូលបន្ទប់ទឺកនោះ។

ហេតុការណ៏មិនគួរអោយជឿនេះបានកើតឡើង  កាលពីថ្ងៃយប់ថ្ងៃអាទិត្យ នៅក្នុងរោងភាពយន្តមួយកន្លែងឈ្មោះVenture Value  ដែលស្ថិតនៅក្នុង តំបន់ Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ ចំណែក បុរសដែលធ្លាក់ពីលើដំបូលបន្ទប់ទឹកនារីនោះ មានឈ្មោះ  Eduard Petrovich Kovynev អាយុ ២៦ឆ្នាំ និង ម្នាក់ទៀត Eduard Alexander Kovynev អាយុ ២៧ឆ្នាំ។

ពួកគេទាំងពីរនាក់ ត្រូវបានគេដឹងថា បានឡើងលើពិដានបន្ទប់ទឹកបុរស ហើយបន្ទាប់មក ដើរទៅកាន់ បន្ទប់ទឺកនារី ដើម្បីលបមើល ប៉ុន្តែចៃដន្យអាក្រក់ ពួកគេទាំងពីធ្លាក់ពីលើ ពិដានដល់កំរាលតែម្តង។ ក្រោយកើតហេតុ បុរសទាំងពីនាក់ ត្រូវជាប់ចោទពីបទ លបមើលមនុស្សស្រីក្នុងបន្ទប់ទឹក និង ជាប់ចោទពីបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងរោងភាពយន្ត។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?




ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]