សុភមង្គលពិត មិនសំដៅថា ​អ្នកមានទ្រព្យ​ប៉ុណ្ណា តែ​ថា​តើ​អ្នក​រីករាយ​នឹង​ជីវិត​របស់​ខ្លួនឯងប៉ុណ្ណា

//s4.kh1.co/f2/f2e1277a59d9087e8ac9da51bebff59c3b0f0ee5.jpg
យល់ដឹង

 ១៩-ឧសភា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

ក្តីសុខរបស់មនុស្សម្នាក់ៗពិតជាស្ថិតនៅតែលើលុយតែមួយមុខពិតមែនទេ? ព្រោះ​តែ​ហេតុផល​បែបនេះ​ហើយ​ទើប​បាន​ជា​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ខិតខំ​រហូត​ដើរដល់​ចំណុច​មួយ​ ដែល​មិន​អាច​បក​ក្រោយរក​សុភមង្គលពិតប្រាកដ​បាន​។

យល់ដឹង​៖ មនុស្ស​ជា​ច្រើន ​តែងតែ​យល់​ច្រលំ​ថា ​នៅពេល​ដែល ​ពួកគេ​កាន់​តែ​មានលុយច្រើន​ប៉ុណ្ណា​ នោះពួកគេ​ក៏កាន់តែ​រីករាយ ​ប៉ុណ្ណឹងដូចគ្នាដែរ។ ប៉ុន្តែ​ការគិត​នេះគឺ​ជា ​ការ​ពិត​ដែរឬទេ? តើ​លុយកាក់​ទ្រព្យសម្បត្តិ ពិត​ជា​អាច​នាំ​សុភមង្គល​ពិត​ប្រាកដ​ មក​ឲ្យ​យើ​ងពិតមែន​ទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ​នៅពេល​ដែល ​អ្នក​មាន​លុយ ​អ្នក​អាច​ចំណាយ​លុយ​ទាំងនោះ ទៅ​លើ​ការ​ចាយ​វាយ ​ទិញ​នៅសម្ភារៈប្រើ​ប្រាស់ ​ដូចជា​ឡាន​ទំនើប​ៗ, ផ្ទះវីឡា, សម្លៀកបំពាក់​ថ្លៃៗ បាន​។ ត្រឹម​ត្រូវ​អ្នក​អាច​ចំណាយ ​បាន​គ្រប់​ពេល ​ដែល​អ្នក​ចង់បាន។ ក៏ប៉ុន្តែ ​សុភមង្គល​ដែល​បានពី​ ​របស់ទាំងនោះ​ក៏នឹង​ ចាប់​ផ្តើម​បាត់​បង់​ទៅ​វិញ បន្ទាប់​ពីមួយ​ថ្ងៃ មួយ​សប្តាហ៍ មួយ​ឆ្នាំ ព្រោះ​រយៈពេល​កន្លងទៅ ​របស់របរទាំងនោះ ​ក៏នឹង​ប្រែទៅ​ជា​ចាស់ ហួសសម័យ ហើយ​វា​ក៏ក្លាយ​ទៅជា​អ្វី ដែលគួរ​ឲ្យ​ធុញ​ទ្រាំ ដូចរបស់​មុនៗដែរ​។

ជា​ការ​ពិតមួយ ​ដែល​អ្នក​​គួរ​ដឹង​នោះគឺ ទោះ​បី​ជាអ្នក​មាន​លុយ​ច្រើន ​ជាង​អ្នក​ដទៃ​ យ៉ាង​ណាក៏ដោយ ក៏​អ្នកមិនមានភាព​រីករាយ ​ដូច​អ្វី​ដែល​អ្នក​ចង់​បានដែរ​។ ព្រោះ​ថា​អ្នក​បាន​ធ្លាក់​ចូល ​ទៅក្នុង​អន្ទាក់ ដែល​បាន​ធ្វើ​ឲ្យ​អ្នក ​ឃ្លាត​ឆ្ងាយ​ពី​សុភមង្គល ​នៅក្នុង​ជីវិត​​បាត់​ទៅ​ហើយ​៕

ក្រឡេក​មើល​នៅ​ចំណុចខាងក្រោម​ ប្រសិនបើ​អ្នកដឹងថាខ្លួន​ធ្លាក់​ក្នុ​ងអន្ទាក់​មួយ​ណា គួរ​តែ​ប្រញាប់​ចាក​ចេញ​ពី​ទីនោះមក​វិញ៖

១. ក្លាយ​ជា​ទាសករ​នៃការចង់បាន

ជា​ប្រភេទ​ មនុស្ស​ដែល​ធ្វើ​អ្វី​ៗ ដើម្បី​តែ​អាចទទួលបាន ​នៅ​ក្តីរំភើបនិង ​ការពេញ​ចិត្ត ​តាម​​អ្វី​ដែល ​ពួកគេប្រាថ្នា​ ដោយពួកគេ​​មិន​បាន គិត​ខ្វល់ខ្វាយពី ​ផ្នែក​អវិជ្ជាមាន ​នៃអត្ថចរឹក​ របស់​ពួកគេនោះឡើយ​។ ពួកគេ​សម្លឹង​មើល​តែអ្វី ​ដែល​អាចធ្វើ​ឲ្យ ​ពួកគេរីករាយ ហើយ​ព្យាយាម​រត់​គេចចេញ​ ពី​ការ​ឈឺចាប់​។ ​

២. អ្នកខំ​ធ្វើ​ការខ្លាំង​ប៉ុន្តែ​បែរជា​មក​រង​ទុក្ខពី​កា​រឈឺចាប់​

មនុស្ស​ប្រភេទនេះគឺ មានការ​ផ្ទុយ​ខុសពី ​ចំណុច​ខាងលើ។ ពួកគេ​ព្យាយាម​ធ្វើ​ការ យ៉ាងខ្លាំង ដើម្បី​ទទួលបាន ​នៅសម្ភារៈ ផ្សេងៗជាច្រើន។ ពួកគេ​សម្លឹង​មើល ​ភាព​រីករាយដែល​អាច​មាន ​នៅ​ថ្ងៃអនាគត ​ប៉ុន្តែ​បែរជា​ទទួល​រង នៅ​ទុក្ខវេទនា​ នាពេល​បច្ចុប្បន្នទៅ​វិញ​។ ពួកគេមិនដឹងថាខ្លួន កំពុងតែ​រត់​នៅលើ ​ម៉ាស៊ីន​រត់ ព្យាយាម​រត់​យ៉ាងខ្លាំង ប៉ុន្តែ​គឺគ្រាន់​តែ​សម្រាប់ ​កំដរពេលវេលា​ប៉ុណ្ណោះ​។ ម្យ៉ាង​វិញ​ទៀត សម្ភារៈដែល​ពួកគេ ​ខំ​ប្រឹ​ងយ៉ាង​ខ្លាំង ​ដើម្បី​បាន​វាមក​នោះ​គឺ គ្រាន់​តែ​ជា​សុភមង្គល ​បណ្តោះ​អាសន្ន​តែប៉ុណ្ណោះ​។

៣. មិនខិចខំធ្វើ​អ្វីទាំងអស់​តែបែរជា​បាត់​​ចំណង់នៃ​ជីវិត​ និង​ក្តីសង្ឃឹមទៅ​អនាគត​

ពួកគេ​​មិនពេញ​ចិត្ត ​នៅអ្វី​ដែលគេកំពុងតែ មាន​នៅក្នុង​ពេល​បច្ចុប្បន្ន រស់នៅ​ដោយគ្មាន​ចំណង់ ​និង​ក្តី​សង្ឃឹម​ នៅពេល​ដែល ​នរណាម្នាក់ធ្លាក់​ដល់​ ដំណាក់​កាល បែបនេះ​ហើយ ​គឺពិត​ជា​ពិបាក​ក្នុង​ ការ​យល់​ពីអារម្មណ៍ ​នៃ​សុភមង្គល​ខ្លាំងណាស់​។ ពួកគេ​ចំណាយ​ពេល ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ​​រស់​នៅ​លើ​ផែន​ដី​នេះ​ ដែលមិនទាំងដឹងពី​​រស​ជាតិ ​នៅ​អ្វី​ដែល​ហៅ​ថា ភាព​រីករាយ​ពិត​ប្រាកដ​។

សុភមង្គលពិត​ប្រាកដ​គឺ ​ជា​ភាពរីករាយ​ដែល​យើង ​ទទួល​បាន​មក​ពី ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន សុខភាពល្អ អាច​ចំណាយ​ពេល ​ធ្វើ​នៅ​អ្វី​ៗ​ដែល​ខ្លួន​ចង់​ធ្វើ...​ រួម​ទាំងរីករាយ​ជាមួយ​នឹង​អ្វីៗ ​ដែល​ខ្លួន​មាន​បច្ចុប្បន្ន​ កុំ​ប្រៀប​ធៀប​ខ្លួន​ឯង និង​អ្នក​ដទៃច្រើន​ពេក ព្រោះ ការ​ធ្វើ​បែបនោះ​ មិនអាច​ទទួ​លបាន​ក្តីសុខ ដល់​យើង​នោះទេ។

ប្រភព៖ Lifehack , Oreilly

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T