គ្រប់គ្នាអាចចាប់អារម្មណ៍ លើមនុស្សដែលស្អាត តែទីបំផុត ក៏នៅតែជ្រើសយកមនុស្សល្អជាដៃគូជីវិត

//s6.kh1.co/4d/4d3a87902d024c0fc9785a86c05fe5fa38b7dd37.jpg
ប្រលោមលោក & អប់រំ

 ០២-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វាជារឿងធម្មតាទេ មិនថាស្រី ឬប្រុស ជាដំបូងប្រាកដជាចាប់អារម្មណ៍ និងលង់ស្រឡាញ់លើមនុស្សដែលមានរូបសម្បត្តិស្រស់ស្អាត ឡូយឆាយ មានសម្ភារនិយម ព្រោះចំណុចទាំងនេះ សុទ្ធតែអាចទាញចំណាប់អារម្មណ៍​ ក៏ដូចជាក្រសែភ្នែកមនុស្សគ្រប់គ្នា ប៉ុន្តែ វាមិនអាចទាក់ចិត្ត ចងចិត្តមនុស្សម្នាក់បានមួយជីវិតនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង


ចុងក្រោយនៃជីវិតនៅលីវ ហើយចាប់ផ្ដើមជីវិតគូ គឺមនុស្សយើងម្នាក់ៗ តែងតែជ្រើសយកមនុស្សល្អមកធ្វើជាគូជីវិត ទោះបីជាធ្លាប់មានសង្សារស្អាតប៉ុនណា ធ្លាប់ទាក់ទងមនុស្សដែលមានសម្ភារនិយម ហំហានយ៉ាងណា តែការជ្រើសដៃគូជីវិត ជ្រើសមនុស្សម្នាក់មកធ្វើជាប្ដី ឬប្រពន្ធ គឺនៅតែសម្រេចចិត្តជ្រើសយកមនុស្សដែលល្អចិត្ត ល្អគំនិត ដ្បិតរូបសម្រស់មិនសូវស្អាត តែសំខាន់បានអត្តចរិតល្អ មានមារយាទសន្ដានថ្លៃថ្នូរ ជាពិសេសគឺ មានគំនិតចេះធ្វើការរកស៊ី រៀបចំទុកដាក់ ទាំងនេះហើយ គឺសុទ្ធតែជាគុណសម្បត្តិដ៏យូរអង្វែងរបស់មនុស្សយើងម្នាក់ៗ។

រូបតំណាង
រូបតំណាង


មនុស្សទោះស្រី ឬប្រុស មានប៉ុនណា ស្អាតយ៉ាងណា តែបើការរស់នៅជាមួយមិនចុះសម្រុងជាមួយនឹងចិត្តគំនិត និងអត្តចរិតមិនកើតហើយនោះ ចុងក្រោយក៏នៅតែលែងលះគ្នា ចុងក្រោយក៏នៅតែមិនអាចទទួលយកម្នាក់ហ្នឹងបានដដែល នេះព្រោះតែមនុស្សយើងចង់បានមនុស្សល្អពិតប្រាកដ គឺល្អចិត្តគំនិត និងអត្តចរិតថ្លៃថ្នូរ មិនមែនស្អាតតែរូបសម្រស់ តែមារយាទមិនកើតនោះទេ។ ជីវិតប្ដីប្រពន្ធ ក្នុងនាមជាដៃគូរួមដំណើរជីវិតជាមួយគ្នា មិនមែនរស់នៅជាមួយគ្នាត្រឹមតែមួយថ្ងៃ មួយខែ ឬមួយឆ្នាំឡើយ តែវាជាការប្រើជីវិតរួមគ្នាពេញមួយជីវិត បង្កើតកូន បន្តចៅជាមួយគ្នា ដូច្នេះ គ្មាននរណាម្នាក់ អាចទ្រាំរស់នៅជាមួយមនុស្សស្អាតតែរូប ចិត្តគំនិតមិនល្អបានទេ ដូចពាក្យគេថា «រូបសម្រស់ ស្រស់ស្អាតប៉ុនណា គង់ចាស់ជរា តែចិត្តគំនិតល្អជា ទើបស្អាតមួយជីវិត»។ ដូច្នេះ ការជ្រើសយកដៃគូជីវិត គឺគេចង់បានមនុស្សល្អចេញពីចិត្ត ដើម្បីយកមកធ្វើជាកូនប្រសារប៉ាម៉ាក់គេ យកមកធ្វើជាម្ដាយ ឬឪពុកដល់កូនៗរបស់គេ មិនមែនយកមកធ្វើជាអ្នកបង្ហាញម៉ូដ ធ្វើជាតារាប្រកួតប្រជែងអ្នកណានោះឡើយ៕

រូបតំណាង
រូបតំណាង


ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T