ចូលរួមជាមួយយុវវ័យ “ហ៊ានធ្វើជាខ្លួនឯង“ realmeបានប្រារព្ធខួប២ឆ្នាំ ជាសកលដែលបង្ហាញពីលទ្ធផលគួរអោយភ្ញាក់ផ្អើល

//s6.kh1.co/14/14a5fef42af21e088ffbd4977a29df96a5f55731.jpg
បច្ចេកវិទ្យា

 ៣១-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃទី៣០ខែសីហា ព្រឹត្តការណ៍ “realme Fan Fest “ដែលមានរយៈពេល៣ថ្ងៃនិងបានបង្កើតឡើងដោយ realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងពិភពលោក បានបញ្ចប់ទៅដោយរលូន  ធ្វើអោយយុវវ័យកាន់តែច្រើនជុំវិញពិភពលោកបានទទួលនូវបទពិសោធន៍លេងដែលកាន់តែឆ្លាតវៃ ។ ជាមួយគ្នានេះដែរ realme បានបង្កើតឡើងរយៈពេលពីរឆ្នាំហើយ ហើយលោកSky Li​ ដែលជានាយកប្រតិបត្តិនៃrealme បានបង្ហាញរបាយការណ៍ស្តីពីការកើនឡើង និងភាពលេចធ្លោជាសកលរបស់realme ។ សម្រាប់នៅក្នុងប្រទេសកម្ពុជា realme បានបង្កើតនូវព្រឹត្តការណ៍ដ៏អស្ចារ្យមួយ ដើម្បីអបអរសារទរគំរប់ខួបពីរឆ្នាំនៃម៉ាrealme ​និងមានការលេងកំសាន្តជាមួយអតិថិជន ហ៊ានលេងនិងហ៊ានធ្វើជាខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី “ realme Fan Fest  ”
កម្មវិធី “ realme Fan Fest  ”

ការជួបជុំជាមួយFanជុំវិញពិភពលោកហ៊ានធ្វើជាខ្លួនឯង បង្ហាញពីស្មារតីហ៊ានឆ្ពោះទៅមុខរបស់realme

យុវវ័យសម័យបច្ចុប្បន្នហ៊ានស្វែងរកអ្វីដែលជាខ្លួនឯង ហើយrealme ក៏តែងតែព្យាយាមចូលរួមជាមួយយុវវ័យ ធ្វើនូវអ្វីដែលពួកគេចង់ធ្វើ។ គាំទ្រអតិថិជនវ័យក្មេងជុំវិញពិភពលោកអោយ “ហ៊ានធ្វើជាខ្លួនឯង”ទាំងអស់គ្នា realmeបានបង្កើតកម្មវិធីចែកជូនអាវយឺត “Dare to Leap ___” និងមានការលេងហ្គេមបំពេញពាក្យជាមួយ Fan ជុំវិញពិភពលោក។ សម្រាប់កម្មវិធីនៅក្នុងប្រទេសកម្ពុជា មាន​Fan realmeជាច្រើនបានចែករំលែកការឆ្លងកាត់ផ្ទាល់របស់ខ្លួននិងសរសេរក្តីស្រមៃរបស់ខ្លួននៅលើអាវយឺតផងដែរ ហើយជាការឆ្លើយតបដូចទៅនឹងអ្វីដែលជាតម្លៃនៃម៉ាកrealme ហើយនៅពេលដែលប្រឈមជាមួយការប្រកួតប្រជែងគឺត្រូវហ៊ានឆ្ពោះទៅមុខជានិច្ច។

កម្មវិធី “ realme Fan Fest  ”
កម្មវិធី “ realme Fan Fest  ”

អ្វីដែលគួរអោយកត់សម្គាល់នោះគឺ អ្នកតំណាងរបស់realmeកម្ពុជា  គឺលោកG-Devithក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីផងដែរ ថែមទាំងបានចែករំលែកនូវជីវប្រវត្តិរបស់ខ្លួនដែលហ៊ានធ្វើជាខ្លួនឯង និងជូននូវចម្រៀង “realme” មួយបទទៅដល់Fanទាំងអស់គ្នាផងដែរដើម្បីអបអរគំរប់ខួប២ឆ្នាំនៃម៉ាកrealme  ជាកម្មវិធីដែលមិនធ្លាប់មាន ដោយមានការចូលរួមពីគាំទ្រពីFanជាច្រើន។

កម្មវិធី “ realme Fan Fest  ”
កម្មវិធី “ realme Fan Fest  ”

ក្រៅពីនេះ ក៏មានការចូលរួមពីក្រុមតារាល្បីនៅក្នុងបណ្តាញសង្គមរួមមានសុភ័ក្រ្ត លីអីុន សៀនាង វ៉ាន់ឌីនិងតាក់ ដែលញាំុងអោយបរិយាកាសនៅក្នុងកម្មវិធី “ realme Fan Fest  ”កាន់តែសប្បាយរីករាយ។  

កម្មវិធី “ realme Fan Fest  ”
កម្មវិធី “ realme Fan Fest  ”

នៅក្នុងកម្មវិធីនេះដែរ ពួកគេបានរៀបរាប់ពីក្តីស្រមៃរបស់ខ្លួន និងបានរៀបរាប់ពីការរចនានិងលក្ខណៈសម្បត្តិរបស់ផលិតផលrealme ទៅដល់Fanដែលបានមកទទួលបទពិសោធន៍ប្រើប្រាស់  ក្រៅពីនេះក៏មានការចែករំលែកពីរបៀបនៃការថតSelfieស្អាតៗនិងមានការថតរូបអនុស្សវរីយ៍រួមគ្នាជាមួយFanទៀតផង៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T