លោក Steve Nighteagle គឺជាមនុស្សម្នាក់ ដែលចូលចិត្ត មានភាពខុសពីអ្នកដ៏ទៃគេ និង មិនចូលចិត្ត នូវអ្វីដែលមនុស្ស រាល់គ្នាមានឡើយ ហើយដោយចង់បាន ផ្ទះមួយ ដែលមានលក្ខណៈ ខុសពីគេនោះ គាត់បានចំណាយពេល ៤ឆ្នាំ ចុងក្រោយនេះ ប្រែក្លាយបន្ទប់ខាងមុខរបស់គាត់ អោយក្លាយទៅជា បន្ទប់សហព័ន្ធក្រៅភព តែម្តង។

គាត់ជាអ្នកសាងសង់ផ្ទះ ដ៏មានបទពិសោធន៍ម្នាក់ នៅក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក ហើយគាត់ បាននិយាយថា គាត់មិនចូលចិត្តជីវិតរស់នៅ ដូចកាលពីមុន ទាល់តែសោះ ប៉ុន្តែ សំរាប់ពេលនេះវិញ មានភាពល្អប្រសើរជាងមុន។ បន្ទប់នេះ ហៅជាភាសាអង់គ្លេសថា Star Trek ដែលវាជាបន្ទប់ គាត់បង្កើតឡើងតាម រឿង ប្រលោមលោកវិទ្យាសាស្រ្ត ដែលគាត់ចូលចិត្តបំផុត។ ទោះជាយ៉ាងណា គាត់មិនឈប់ត្រឹមនេះនោះទេ ព្រោះគាត់ នៅសល់បន្ទប់ ចំនួន៤ទៀត ហើយគាត់នឹងបន្តធ្វើ អោយទាល់តែរួចរាល់ ផងដែរ។

សូមទស្សនាបន្ទប់បែបវិទ្យាសាស្រ្តរបស់គាត់ បន្តិចទៅមើល តើប្រិយមិត្តយល់យ៉ាងណាដែរ?














ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]