ក៏ដឹង! ធ្វើជាមនុស្សរឹងមាំពេក ប្រាកដជាឯកាណាស់ តែពេលខ្លះ គ្មានជម្រើសទេ

//s4.kh1.co/f8/f87ec4a403feeeb0948af3dfa5a5735f96aeb1e7.jpg
ប្រលោមលោក & អប់រំ

 ២៥-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គេថា កើតមកជាកូនស្រី គួរតែមានភាពទន់ភ្លន់ ចេះឱនលំទោន ចេះគាប់គួរ ទើបមានអ្នកស្រឡាញ់ចូលចិត្ត និងមានសំណាង ប៉ុន្តែមិនមែនឱ្យតែជាមនុស្សស្រី សុទ្ធតែអាចធ្វើបែបហ្នឹងបានទាំងអស់នោះឡើយ។ ពេលខ្លះ ជីវិតយើងមិនដូចជីវិតគេទេ ព្រោះចរិតមនុស្សម្នាក់ៗមិនដូចគ្នាទេ ជាពិសេស ស្ថានភាពនៃជីវិត បរិស្ថាននៃការរស់នៅ គឺសុទ្ធតែធ្វើឱ្យមនុស្សយើង ត្រូវមានជម្រើសនៃការប្រើជីវិតបែបខុសៗគ្នា។
គ្មានមនុស្សស្រីណា ចង់ក្លាយជាមនុស្សឯកា ដោយសារតែភាពរឹងមាំខ្លាំងពេកនោះឡើយ ប៉ុន្តែជីវិត គឺទាមទារឱ្យត្រូវធ្វើជាមនុស្សរឹងមាំ ដឹកនាំជីវិតដោយខ្លួនឯង មើលថែ ការពារ និងគ្រប់គ្រងជីវិតដោយខ្លួនឯង ព្រោះយើងមិនអាចពឹង ឬរំខានអ្នកផ្សេងបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង


មនុស្សស្រីរឹងមាំពេក ប្រាកដជាឯកា រឹងមាំពេក ប្រាកដជាមិនមានសំណាងបានរស់នៅសោយសុខ បានស្រណុកសុខស្រួលឡើយ។ ប៉ុន្តែធ្វើជាមនុស្សរឹងមាំ អាចដឹកនាំជីវិតខ្លួនឯងបាន អាចមើលថែខ្លួនឯងបាន សុខចិត្តឯកា និងហត់នឿយ តែវាក៏ល្អជាងការដែលធ្វើជាមនុស្សទន់ជ្រាយ ចាំតែពឹងអ្នកដទៃ ចាំតែរំខានអ្នកដទៃ ហើយជីវិតក៏មិនមានសេរីភាព បានរស់នៅជាខ្លួនឯងដែរ។
ហត់នឿយ លំបាក ឯកា ល្អជាង រងទុក្ខ ឈឺចាប់ ចាំតែត្រាប់ធ្វើតាមគេបញ្ជា ជីវិតមួយនេះជារបស់យើង ស៊ូពឹងពាក់ខ្លួនឯង ធ្វើអ្វីដោយខ្លួនឯង ធ្វើទៅតាមលទ្ធភាព និងសមត្ថភាពដែលខ្លួនឯមាន ល្អជាងធ្វើជាមនុស្សដេកចាំសំណាង អាងអ្នកដទៃមកមើលថែ ដូចពាក្យគេថា "ពឹងគេ មិនដូចពឹងខ្លួនឯងទេ"៕

រូបតំណាង
រូបតំណាង


ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T