ដឹងតែល្អមើលហើយ! ខ្សែភាពយន្តថៃថ្មីៗ ចំនួន ៣ រឿង គ្រោងនឹងចាក់បញ្ចាំងនៅក្នុងខែកញ្ញា ឆ្នាំ២០២០ នេះ

//s6.kh1.co/82/822191bac9aed400335fa3784143812c6e485aa4.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខ្សែភាពយន្តថៃចំនួន ៣ រឿងថ្មីៗ គ្រោងនឹងចាក់បញ្ចាំងនៅក្នុងខែកញ្ញា ឆ្នាំ២០២០ នេះ

ថៃ៖ បើតាមការឲ្យដឹងពីសារព័ត៌មានកម្សាន្តរបស់ប្រទេសថៃ បានចុះផ្សាយថា ខ្សែភាពយន្តថៃថ្មីៗចំនួន ៣រឿង គ្រោងនឹងចាក់បញ្ចាំងក្នុងខែកញ្ញា ឆ្នាំ២០២០ នេះហើយ។ នៅក្នុងខ្សែភាពយន្តទាំង ៣ នេះគឺមានការចូលរួមពីសំណាក់តារាសម្តែងល្បីៗ ថែមទាំងមានទេពកោសល្យសម្តែងទៀតផង។ ខាងក្រោមនេះ ជាខ្សែភាពយន្តទាំង ៣ ៖
១. ខ្សែភាពយន្ត "Kwam Song Jum See Jang"

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានឲ្យដឹងថា រឿងភាគថ្មី ដែលមានចំណងជើង “Kwam Song Jum See Jang” សម្តែងដោយលោក Toey Pongsakorn និងកញ្ញា Toey Jarinporn គឺនឹងចាក់បញ្ចាំងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះហើយ ។

  លោក Toey Pongsakorn និងកញ្ញា Toey Jarinporn
  លោក Toey Pongsakorn និងកញ្ញា Toey Jarinporn

២. "Ngao Boon"

ស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍៧ បានរាយការណ៍ថា សម្រាប់រឿងភាគថ្មី “Ngao Boon” សម្តែងដោយលោក Akapan និងកញ្ញា Pim Pimprapa ក៏គ្រោងនឹងចាក់បញ្ចាំងនាពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍។

  លោក Akapan និងកញ្ញា Pim Pimprapa
  លោក Akapan និងកញ្ញា Pim Pimprapa

៣. "Pleng Ruk Chao Phraya"

សម្រាប់រឿងភាគថ្មីប្រចាំទូរទស្សន៍ ONE 31 គឺរឿង “Pleng Ruk Chao Phraya” ដែលសម្តែងដោយលោក Ter Chantavit និងកញ្ញា Maprang Alrisa នឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះផងដែរ។ គួរបញ្ជាក់ផងដែរថា នេះគឺជារឿងភាគដំបូងបង្អស់ ដែលតារាសម្តែងដ៏មានទេពកោសល្យលោក Ter Chantavit បានចូលរួមសម្តែង៕

  លោក Ter Chantavit និងកញ្ញា Maprang Alrisa
  លោក Ter Chantavit និងកញ្ញា Maprang Alrisa
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T