ថៃ៖ បើតាមការឲ្យដឹងពីសារព័ត៌មានកម្សាន្តរបស់ប្រទេសថៃ បានចុះផ្សាយថា ខ្សែភាពយន្តថៃថ្មីៗចំនួន
៣រឿង គ្រោងនឹងចាក់បញ្ចាំងក្នុងខែកញ្ញា ឆ្នាំ២០២០ នេះហើយ។ នៅក្នុងខ្សែភាពយន្តទាំង ៣
នេះគឺមានការចូលរួមពីសំណាក់តារាសម្តែងល្បីៗ ថែមទាំងមានទេពកោសល្យសម្តែងទៀតផង។ ខាងក្រោមនេះ
ជាខ្សែភាពយន្តទាំង ៣ ៖
១. ខ្សែភាពយន្ត "Kwam Song Jum See Jang"
យោងតាមទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានឲ្យដឹងថា រឿងភាគថ្មី ដែលមានចំណងជើង “Kwam Song Jum See Jang” សម្តែងដោយលោក Toey Pongsakorn និងកញ្ញា Toey Jarinporn គឺនឹងចាក់បញ្ចាំងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះហើយ ។

២. "Ngao Boon"
ស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍៧ បានរាយការណ៍ថា សម្រាប់រឿងភាគថ្មី “Ngao Boon” សម្តែងដោយលោក Akapan និងកញ្ញា Pim Pimprapa ក៏គ្រោងនឹងចាក់បញ្ចាំងនាពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍។

៣. "Pleng Ruk Chao Phraya"
សម្រាប់រឿងភាគថ្មីប្រចាំទូរទស្សន៍ ONE 31 គឺរឿង “Pleng Ruk Chao Phraya” ដែលសម្តែងដោយលោក Ter Chantavit និងកញ្ញា Maprang Alrisa នឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះផងដែរ។ គួរបញ្ជាក់ផងដែរថា នេះគឺជារឿងភាគដំបូងបង្អស់ ដែលតារាសម្តែងដ៏មានទេពកោសល្យលោក Ter Chantavit បានចូលរួមសម្តែង៕
