ភ្នំពេញ ៖ បុរសស្បែកស ជនជាតិអឺរ៉ុបម្នាក់ ជាប់ចោទ ពីបទ ប្រព្រឹត្ដិ អំពើចោរកម្ម ដ៏សកម្ម  ដែលសកម្មភាព នៅតាមបណ្ដា ការិយាល័យ ធ្វើការ គ្រឹះស្ថាន ធំៗ ជាពិសេស នៅតាមសណ្ឋាគារ ជាដើម ត្រូវបាន សមត្ថកិច្ច ធ្វើការស្រាវជ្រាវ ចាប់ខ្លួនបានហើយ ។ នេះចាត់ទុកជាករណី ដ៏កម្រណាស់ នៅប្រ ទេសកម្ពុជាយើង  ដែល ពីមុនមកអំពើ ឆបោក ឆក់ ប្លន់ ឫ បទល្មើស លួចចំពោះជនជាតិ អឺរ៉ុប ស្ទើរពុំធ្លាប់មានទេ។ ជាក់ស្ដែង ជនជាតិ ស្បែកសរម្នាក់ មានវ័យប្រមាណ ជា ៤៥ ឆ្នាំ ត្រូវបានសន្ដិសុខ ចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច នគរបាល ព្រហ្ម ទណ្ឌ ខណ្ឌសែនសសុខ ចាត់ការ តាម នីតិវិធីច្បាប់ បន្ទាប់ពីបុរសបរទេស រូបនេះ ធ្វើសកម្មភាពគាស់ បន្ទប់ ដាក់សម្ភារៈ ជាន់ទី៥ របស់សណ្ឋាគារ សាន់ថោន ដែលមានទីតាំង ក្បែរ ផ្សារ រតនៈ ផ្លាហ្សា ស្ថិតនៅលើដង ផ្លូវ សហពន័្ធរុស្សី ក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមការបញ្ជាក់ពី សន្ដិសណ្ឋាគារ ឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ ៣ និង ៣០នាទី រសៀលថ្ងៃទី២៨ ខែមេសា ជនបរទេសរូបនេះ បានទៅរកជួល បន្ទប់ស្នាក់នៅ រហូតដល់ម៉ោង ៤ ថ្ងៃ ដដែល ស្រាប់តែសន្ដិសុខឃើញ ជន សង្ស័យ ដើរឡើងទៅជាន់ទី ៥ ដែលជាជាន់ សម្រាប់ដាក់សម្ភារៈ រួចធ្វើ សកម្មភាពគាស់ទ្វារ បន្ទប់ទើបនាំគ្នាព័ទ្ធ ចាប់ប្រគល់ ឲ្យសមត្ថកិច្ចតែម្តង ។ ក្រោយត្រូវបានសាកសួរ នៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ និង ដោយមានសុំណុំ រឿងចាស់ ដែលខាងការិយាល័យ ជនបរទេស រាជធានីភ្នំពេញ ធ្លាប់បានទទួលនូវ បណ្ដឹងពីជន បរទេសទើបគេដឹងថា ជនសង្ស័យ នេះ មានឈ្មោះ ប៉ូរ៉េ វ៉ាកូ អាយុ ៤៥ ឆ្នាំ មានដើម កំណើតជាតិ ព័រទុយហ្គាល ចូលមកស្រុកខ្មែរ ក្នុងនាម ជាអ្នកទេសចរណ៍ ។ ទោះជាយ៉ាងណាក៏ ដោយ ជនបរទេសរូបនេះ មិនបានប្រាប់ ពីកន្លែងស្នាក់នៅ អចិន្ដ្រៃយ៍របស់ខ្លួននៅក្នុង ប្រទេសកម្ពុជាទេ។

តាមឯកសារ ដែលខាងការិយាល័យ ជនបរទេសបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប៉ូរ៉េ វ៉ាកូ ធ្លាប់ធ្វើសកម្ម ភាពចូលលួចយកកុំព្យូទ័រ ឡេបថប អស់ ៧ គ្រឿង ទូរស័ព្ទ ដៃចំនួន ២ គ្រឿង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៣ នៅចំណុចផ្ទះលេខ ១៩៨ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយសមត្ថកិច្ច កំពុងស្វែង រកចាប់ខ្លួន តាមរយៈរូបភាព ដែលកាមមេរ៉ា ចាប់រូបភាព បានអំឡុង ពេលដែលជន សង្សយ័រូបនេះ កំពុងធ្វើសកម្មភាព ៕


ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]