អាយុច្រើនហើយ! ពេលណារៀបការ? ជាសំណួរដែលដាក់សម្ពាធ ដល់អ្នកស្ដាប់ខ្លាំងបំផុត

//s4.kh1.co/d1/d13e0ea1345815a20f9c0d81ca11dd472c7d8466.jpg
ប្រលោមលោក & អប់រំ

 ១១-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

រឿងរៀបការ គឺជារឿងធំនៅក្នុងជីវិត ដូច្នេះ មុននឹងសម្រេចចិត្ត គឺត្រូវគិតច្រើនណាស់ ជាពិសេសនោះគឺ​ ការមើលមនុស្ស ជ្រើសយកនរណាម្នាក់ចូលមកក្នុងជីវិតនេះ ពេលខ្លះ គ្រាន់តែគិតថា គួរជ្រើសយកអ្នកណា វាក៏កើតអារម្មណ៍តឹងតែងណាស់ទៅហើយ ប៉ុន្តែមានពេលខ្លះ មនុស្សមួយចំនួន ក៏ចូលមកសួរនាំ នូវសំណួរអស់ទាំងនេះទៀត ដូច្នេះ អារម្មណ៍មួយនេះ វារឹតតែពិបាកទទួលយកទៅទៀត។

ជួនកាល វាមិនមែនគិតច្រើន ព្រោះតែខ្លួនឯងអាយុច្រើនហើយនៅមិនទាន់មានគូស្រករ មិនទាន់រៀបការនោះទេ តែមកពីពេលខ្លះ ធុញទ្រាន់នឹងសំណួរនេះ មនុស្សខ្លះ សួរសំណួរនេះ មិនបានគិតទេ អ្នកខ្លះអាងថាខ្លួនមានគ្រួសារ មានប្ដី មានប្រពន្ធ មានកូនហើយ មកសួរបែបផ្ចាញ់ផ្ចាលគ្នា សួរបែបសើចចំអក ដូច្នេះ ស្ដាប់ឮពេលណា អារម្មណ៍មិនល្អពេលហ្នឹង ធុញនឹងសំណួរ ស្អប់អ្នកសួរ វាប៉ះពាល់សតិអារម្មណ៍ ជួបមុខអ្នកណា ក៏សួរតែសំណួរនេះ បែបចេះសួរត្រឹមប៉ុន្មានម៉ាត់ហ្នឹងទេមើលទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

អាយុច្រើនហើយ ពេលណាការ! នេះជាសំណួរដែលមិនគួរសួរ ពេលខ្លះ វាជាការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ ជារឿងផ្ទាល់ខ្លួន ដូច្នេះ មិនគួរចង់ដឹងចង់ឮរឿងបុគ្គល ឬឯកជនរបស់គេនោះទេ។ ទោះគេអាយុច្រើនយ៉ាងណា ទោះគេមិនទាន់រៀបការ ឬគេចង់រៀបការពេលណា វាក៏ជារឿងរបស់គេដែរ ដូច្នេះ កុំសួរនាំ ឬដេញដោលគេក្នុងរឿងនេះអី។

រូបតំណាង
រូបតំណាង

មនុស្សយើងម្នាក់ៗ សុទ្ធតែមានសិទ្ធិលាក់បាំងរឿងផ្ទាល់ខ្លួន ដូច្នេះ ក្នុងនាមយើងជាមនុស្សល្អ គួរមានសីលធម៌ក្នុងការសួរនាំទៅកាន់អ្នកដទៃ ព្រោះមានសំណួរខ្លះ ការប្រើប្រាស់ពាក្យសម្ដីខ្លះ វាប៉ះពាល់ដល់អារម្មណ៍គេ វាក៏បង្ហាញពីកម្រិតនៃចំណេះដឹង និងសីលធម៌របស់យើងខ្លួនឯងផ្ទាល់ដែរ៕

ខ្មែរឡូតសូមរក្សាសិទ្ធ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T