បុក្គលិកនៅកន្លែងប្រៃសនីយ៍ដ៏ធំមួយ ក្នុងចក្រភពអង់គ្លេស ត្រូវបានគេថតយកសកម្មភាព ខណៈពេលដែលពួកគេធ្វើឲ្យរបស់បញ្ញើ ធ្លាក់ទៅនឹងដី បោះ និងទាត់កញ្ចប់ដែលបានជ្រុះ របស់អតិថិជន។

មានរបស់ច្រើនណាស់ដែលត្រូវបានខូចខាង ដោយសារតែបុក្គលិកគ្មានទំនួលខុសត្រូវទាំងនេះ។ វីដេអូឃ្លីបត្រូវបានគេថតដោយ កាមេរ៉ាសំងាត់ដូចជា Marks & Spencer និង Tesco and Dell។ ផ្នែកប្រៃសនីយ៍នានា តែងតែឃោសនាក្រុមហ៊ុនរបស់ ពួកគេថា ការបញ្ជូនរបស់គឺមានលក្ខណៈលឿន ឥតគ្រោះថ្នាក់ និងសុវត្ថិភាព តែកញ្ចប់ឥវ៉ាន់ដែលគេបានផ្ញើរ មកដល់ឃ្លាំង បែរជាប្រទះឃើញ មានការជ្រុះធ្លាក់ និងបោះដោយមិនយកចិត្តទុកដាក់ទៅវិញ។

មានអតិថិជនជាច្រើន ដែលបានទស្សនាវីដេអូឃ្លីបរួច មានការមិនពេញចិត្តយ៉ាងខ្លាំង ដោយសារតែពួកគេចំណាយប្រាក់យ៉ាងច្រើន ទិញរបស់ដែលមានតម្លៃ តែបែរជាទទួលបានដំណឹងដូចជា បាត់ និងខូចខាតទៅវិញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ ព្រោះនៅក្នុងប្រទេសយើងក៏ជួបប្រទះ បញ្ហាដូចគ្នាផងដែរ៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]