ស្មាតហ្វូន vivo Y1s ដំណើរការលក់នៅលើទីផ្សារតម្លៃត្រឹម $109 មានការចាប់រង្វាន់ភ្លាមៗសម្រាប់អ្នកជាវ !

//s6.kh1.co/51/517dd11c01c43be3c1f8490608942789f04cac25.jpg
បច្ចេកវិទ្យា

 ១០-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីអំឡុងពេលប៉ុន្មានសប្តាហ៍មុខនេះ ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសត្រៀមបង្ហាញខ្លួនសមាជិកថ្មីរបស់ខ្លួន មួយម៉ូឌែលនៃស្មាតហ្វូនស៊េរី Y ម៉ូឌែល vivo Y1s ។ ចំពោះស្មាតហ្វូនលំដាប់ថវិកានេះដែរ ត្រូវបានធ្វើការប្រកាសមកជាមួយនឹងតម្លៃត្រឹមតែ $109 តែប៉ុណ្ណោះ។ មួយវិញទៀត សម្រាប់បងប្អូនណាដែលកំពុងតែមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y1s នេះ បងប្អូនអាចធ្វើការរកជាវបានចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ តទៅហើយ។

ភ្នំពេញ៖ កាលពីអំឡុងពេលប៉ុន្មានសប្តាហ៍មុននេះ ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសត្រៀមបង្ហាញខ្លួនសមាជិកថ្មីរបស់ខ្លួន មួយម៉ូឌែលនៃស្មាតហ្វូនស៊េរី Y ម៉ូឌែល vivo Y1s ។ ចំពោះស្មាតហ្វូនលំដាប់ថវិកានេះដែរ ត្រូវបានធ្វើការប្រកាសមកជាមួយនឹងតម្លៃត្រឹមតែ $109 តែប៉ុណ្ណោះ។ មួយវិញទៀត សម្រាប់បងប្អូនណាដែលកំពុងតែមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y1s នេះ បងប្អូនអាចធ្វើការរកជាវបានចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ តទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាន់តែពិសេសជាងនេះទៅទៀតនោះ គ្រាន់តែធ្វើការជាវទូរសព្ទ័ដៃ vivo Y1s ចាប់ពីថ្ងៃទី១០ រហូតទៅដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បងប្អូននឹងមានឱកាសចាប់រង្វាន់ឈ្នះភ្លាមៗជាច្រើនសន្ធឹកសន្ធាប់ ពី vivo នៅចាំអីទៀត រង្វាន់ជាច្រើនជារបស់អ្នក។

ទិញស្មាតហ្វូន vivo Y1s  ទទួលបានកាដូជាច្រើន​
ទិញស្មាតហ្វូន vivo Y1s  ទទួលបានកាដូជាច្រើន​

ចំពោះលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន​ vivo Y1s នេះវិញ គឺត្រូវបានបំពាក់មកជាមួយនឹងអេក្រង់ទំហំ 6.22-inch Halo FullView™ ជាមួយនឹងកម្រិតអេក្រង់ដល់ទៅ 88.6% ធៀបជាមួយនឹងតួខ្លួនរបស់វា ដែលផ្តល់នូវភាពរីករាយបំផុតក្នុងការទស្សនាទាំងការមើលវីដេអូ និងការលេងហ្គេមជាច្រើនទៀត។

បន្ថែមពីនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង filter ដែលការពារទៅលើពន្លឺពណ៌ខៀវ ដែលធ្វើឲ្យប៉ះពាល់ដល់កែវភ្នែកថែមទៀតផង។ ស្មាតហ្វូននេះ មានរូបរាងស្រស់ស្អាតជាមួយនឹងតួខ្លួនគែមកោង 3D មានរូបរាងតូចដែលសក្តិសមបំផុតនៅក្នុងដៃរបស់អ្នក។ វាមានទម្ងន់ 161g និងកម្រាស់ត្រឹមតែ8.28mm ប៉ុណ្ណោះ។

រីឯថាមពលថ្មខ្លាំងកម្លាំង 4,030mAh ដែលអាចធ្វើការគ្រប់គ្រងទៅលើថាមពលថ្មបានយ៉ាងល្អបំផុត ស្មាតហ្វូន Y1s នេះអាចប្រើប្រាស់បានយូរនៅក្នុងការលេងហ្គេម និងបទពិសោធន៍កាន់តែអស្ចារ្យនៅក្នុងការខលវីដេអូថែមទៀត  លោកអ្នកមិនចាំបាច់មានការព្រួយបារម្ភអំពីការអស់ថ្មនោះទេ។ ស្មាតហ្វូននេះ មានម៉េមូរីធំទំហំដល់ទៅ 32GB ដែលអ្នកមានភាពងាយស្រួលក្នុងការរក្សាទុកនូវរូបភាព ទិន្នន័យ និងកម្មវិធីជាច្រើនទៀត។

ទិញស្មាតហ្វូន vivo Y1s  ទទួលបានកាដូជាច្រើន​
ទិញស្មាតហ្វូន vivo Y1s ទទួលបានកាដូជាច្រើន​

ក្រុមហ៊ុនបច្ចេកវិទ្យា vivo ផ្តល់ឲ្យអ្នកនូវមុខងារស្កេនមុខ Face Access នៅលើស្មាតហ្វូន Y1s ដែលអ្នកអាចធ្វើការដោះសោរបានភ្លាមៗ ដោយសារតែវាអាចសម្គាល់ទៅលើផ្ទៃមុខរបស់អ្នកបានលឿនបំផុត។ អ្នកនឹងឃើញថា ស្មាតហ្វូនរបស់អ្នកពិតជាឆ្លាតវៃមែនទែន។ ស្មាតហ្វូននេះ មានរូបរាងទាក់ទាញប្រកបដោយមន្តស្នេហ៍ពណ៌ធម្មជាតិពិតៗ វាមានពណ៌ Aurora Blue ដែលមានភាពទាក់ទាញ និងស្រស់ស្អាតបំផុតជាមួយនឹងការរួមបញ្ចូលគ្នាចំនួន ៣ ពណ៌គឺពណ៌ស ពណ៌ខៀវ និងពណ៌ស្វាយ។ សម្រាប់ពណ៌ទី២  Olive Black គឺមានការជម្រុញដោយព្រៃដ៏ស្រស់ស្អាត តាមរយៈការប្រើប្រាស់ពណ៌ដ៏ទាក់ទាញនេះ ពណ៌ខ្មៅពិតជាផ្តល់នូវភាពស្រស់ស្អាតជាមួយនឹង Visual Effect ដ៏ស្រស់ស្អាតបំផុត។ 
សម្រាប់ព័ត៌មានលំអិតបន្ថែម សូមបងប្អូនធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T