បន្ទាយមានជ័យ ៖ បុរសជនជាតិថៃ អាយុ៣៦ឆ្នាំម្នាក់ បានដាច់ចិត្ដលោតសម្លាប់ ខ្លួនពីលើអគារកាស៊ីណូ ត្រូពីកាណា ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ កាលពីវេលាម៉ោង២ យប់ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១២ ដែលសមត្ថកិច្ចសង្ស័យថា អាចមកពីជនរងគ្រោះចាញ់ ល្បែងអស់រាប់លានបាត ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងថា សពលោកថៃ សាន ថាមថារ៉ាថាន់គល់ ត្រូវបានកម្លាំងសន្ដិសុខ របស់កាស៊ីណូ និងសមត្ថកិច្ច ក្រុងប៉ោយប៉ែត យកទៅតម្កល់ទុកនៅវត្ដស្រះត្រាច ក្នុងក្រុងប៉ោយប៉ែត ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

លោក អ៊ុំ សុផល បានបន្ដថា ប្រពន្ធជន រងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១២ ជនរងគ្រោះបាន ធ្វើដំណើរពីទីក្រុងបាងកក មកលេងល្បែង នៅកាស៊ីណូហ្គ្រែនដាយមិន រួចហើយផ្ញើ វ៉ាលី ចំនួនពីរ នៅកាស៊ីណូ បន្ដមក ទៅលេងល្បែងនៅកាស៊ីណូត្រូពីកាណា ទាំងយប់ លុះដល់ វេលាម៉ោង២និង១៦នាទី ស្រាប់តែជនរងគ្រោះលោតសម្លាប់ខ្លួនពីលើអគារតែម្ដង ។ ទោះជាយ៉ាងណា ប្រភពផ្លូវការពីការសម្លាប់ខ្លួនរបស់ជន រងគ្រោះមិន ទាន់ដឹងនៅឡើយទេ ប៉ុន្ដែប្រភពព័ត៌មានបាន អះអាងថា អាចមកពីចាញ់ល្បែងអស់រាប់លានបាត ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]