មិនថាតែនៅ ប្រទេសកម្ពុជា ជាពិសេស ទីក្រុងភ្នំពេញនោះទេ ដែលរមែងជួបនឹងបញ្ហា ការលិចទឹក កកស្ទះលូ ក្រោយពេលភ្លៀងខ្លាំងម្ដងៗ សូម្បីតែ នៅប្រទេស សាំងហ្គាពួរវិញ ក៏ជួបប្រទះនូវ វិបត្តិមួយនេះដែរ។ ដោយយោងទៅតាម សារពត៌មានរបស់ ប្រទេស សាំងហ្គាពួរ បានអោយដឹងថា កាលពីព្រឹកម្សិលមិញនេះ ភ្លៀងមួយមេ បានបង្អុរចុះមក យ៉ាងខ្លាំង ដែលជាហេតុធ្វើអោយ មានការ កកស្ទះ ចរាចរណ៍ និងការធ្វើដំណើរ នានា ដោយហេតុ ភ្លៀងបានធ្វើអោយលិច នូវយានជំនិះ ទាំងឡាយ សឹងតែពាក់កណ្ដាលតួ ហើយយានជំនិះខ្លះ មិនអាច ធ្វើដំណើរបាន ដោយរលត់ម៉ាស៊ីន និង ទឹកភ្លៀងមានសភាព ជ្រៅពេក។ បុរសម្នាក់បាននិយាយអោយដឹងថា គាត់កំពុងតែជិះតាក់ស៊ី ស្រាប់តែឡាន រលត់ និងមិនអាច ទៅមុខទៀតបាន ដូច្នេះ គាត់មានតែអង្គុយចាំ ទឹកស្រកនៅក្នុងឡានតែម្ដង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហាភ្លៀងលិចផ្លូវ លិចថ្នល់បែបនេះ?







ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]