ក្រុមហ៊ុនស្មាតហ្វូន vivo ត្រៀមបង្ហាញសមាជិកថ្មីម៉ូឌែល Y1s ដែលមានតម្លៃខ្ទង់មួយរយដុល្លារ មកទីផ្សារកម្ពុជាឆាប់ៗនេះ!

//s6.kh1.co/2c/2c6d9f14078c48be7db44775af4b49bd1145a1f6.jpg
បច្ចេកវិទ្យា

 ០៧-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះផងដែរ ក្រុមហ៊ុន vivo ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនរបស់ខ្លួនមួយស៊េរីទៀតហើយ នៃត្រកូល Y ម៉ូឌែល vivo Y1s ដែលនឹងត្រៀមនឹងដាក់លក់ក្នុងពេលឆាប់ៗផងដែរ។ បើនិយាយទៅកាន់ការរចនារបស់ស្មាតហ្វូន vivo Y1s នេះវិញ គឺត្រូវបានបំពាក់មកជាមួយនឹងអេក្រង់ទំហំ 6.22-inch Halo FullView™ ជាមួយនឹងកម្រិតអេក្រង់ដល់ទៅ 88.6% ធៀបជាមួយនឹងតួខ្លួនរបស់វា ដែលផ្តល់នូវភាពរីករាយបំផុតក្នុងការទស្សនាទាំងការមើលវីដេអូ និងការលេងហ្គេមជាច្រើនទៀត។

ភ្នំពេញ៖ វិស័យស្មាតហ្វូនបច្ចុប្បន្ន ប្រៀបដូចជាសមរភូមិមួយដ៏ក្តៅគគុក ដែលមានការប្រកួតប្រជែងគ្នាគួរឲ្យកត់សម្គាល់ផងដែរ នាសម័យកាលឆ្នាំ ២០២០ នេះ។  ប្រធានបទពេលនេះ យើងនឹងធ្វើការលើកយកនូវផលិតផលស្មាតហ្វូន vivo ។ កាលពីអំឡុងដើមខែកក្កដា ឆ្នាំ២០២០  ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបញ្ចេញនូវស្មាតហ្វូនស៊េរីខ្ពស់នៃត្រកូល X ម៉ូឌែលស្មាតហ្វូន vivoX50 & X50Pro ដែលមានការសម្ពោធយ៉ាងគគ្រឹកគគ្រេងមានការ Live ចេញពីផេកផ្លូវការ vivo នឹងផេក HangMeas Live 24h ដែលមានអ្នកទស្សនាការ Live រាប់ពាន់នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានធ្វើការសម្ពោធរួចរាល់ ស្មាតហ្វូន vivoX50Series នេះដែរ គឺពិតជាមានការគាំទ្រខ្លាំង ទាំងអ្នកដែលបានធ្វើការ Pre_Order ក៏ដូចជាអ្នកដែលបានធ្វើការជាវនៅថ្ងៃប្រកាសលក់ ជាផ្លូវការផងដែរ។ អ្វីដែរជម្រុញឲ្យអ្នកគាំទ្រមានការជឿជាក់ និងមានទំនុកចិត្តទៅលើស្មាតហ្វូន vivo គឺដោយសារតែស្តង់ដារ និងកម្រិតនៃគុណភាព គឺប្រកបដោយភាពច្នៃប្រឌិតខ្ពស់ មានភាពឈានមុខនៃប្រពន្ធ័តិចណូឡូជី។

vivo Y1s
vivo Y1s

ហើយថ្មីៗនេះផងដែរ ក្រុមហ៊ុន vivo ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនរបស់ខ្លួនមួយស៊េរីទៀតហើយ នៃត្រកូល Y ម៉ូឌែល vivo Y1s ដែលនឹងត្រៀមនឹងដាក់លក់ក្នុងពេលឆាប់ៗផងដែរ។ បើនិយាយទៅកាន់ការរចនារបស់ស្មាតហ្វូន vivo Y1s នេះវិញ គឺត្រូវបានបំពាក់មកជាមួយនឹងអេក្រង់ទំហំ 6.22-inch Halo FullView™ ជាមួយនឹងកម្រិតអេក្រង់ដល់ទៅ 88.6% ធៀបជាមួយនឹងតួខ្លួនរបស់វា ដែលផ្តល់នូវភាពរីករាយបំផុតក្នុងការទស្សនាទាំងការមើលវីដេអូ និងការលេងហ្គេមជាច្រើនទៀត។

បន្ថែមពីនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង filter ដែលការពារទៅលើពន្លឺពណ៌ខៀវ ដែលធ្វើឲ្យប៉ះពាល់ដល់កែវភ្នែកថែមទៀតផង។ ស្មាតហ្វូននេះ មានរូបរាងស្រស់ស្អាតជាមួយនឹងតួខ្លួនគែមកោង 3D មានរូបរាងតូចដែលសក្តិសមបំផុតនៅក្នុងដៃរបស់អ្នក។ វាមានទម្ងន់ 161g និងកម្រាស់ត្រឹមតែ 8.28mm ប៉ុណ្ណោះ។

រីឯថាមពលថ្មខ្លាំងកម្លាំង 4,030mAh ដែលអាចធ្វើការគ្រប់គ្រងទៅលើថាមពលថ្មបានយ៉ាងល្អបំផុត ស្មាតហ្វូន Y1s នេះ អាចប្រើប្រាស់បានយូរនៅក្នុងការលេងហ្គេម និងបទពិសោធន៍កាន់តែអស្ចារ្យ នៅក្នុងការខលវីដេអូថែមទៀត  លោកអ្នកមិនចាំបាច់មានការព្រួយបារម្ភអំពីការអស់ថ្មនោះទេ។ ស្មាតហ្វូននេះមានម៉េមូរីធំទំហំដល់ទៅ 32GB ដែលអ្នកមានភាពងាយស្រួលក្នុងការរក្សាទុកនូវរូបភាព ទិន្នន័យ និងកម្មវិធីជាច្រើនទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ផ្តល់អោយអ្នកនូវមុខងារស្កេនមុខ Face Access នៅលើស្មាតហ្វូន Y1s ដែលអ្នកអាចធ្វើការដោះសោរបានភ្លាមៗ ដោយសារតែវាអាចសម្គាល់ទៅលើផ្ទៃមុខរបស់អ្នកបានលឿនបំផុត។ អ្នកនឹងឃើញថា ស្មាតហ្វូនរបស់អ្នកពិតជាឆ្លាតវៃមែនទែន។​

vivo Y1s
vivo Y1s

ស្មាតហ្វូននេះ មានរូបរាងទាក់ទាញប្រកបដោយមន្តស្នេហ៍ពណ៌ធម្មជាតិពិតៗ វាមានពណ៌ Aurora Blue ដែលមានភាពទាក់ទាញ និងស្រស់ស្អាតបំផុតជាមួយនឹងការរួមបញ្ចូលគ្នាចំនួន ៣ ពណ៌ គឺពណ៌ស ពណ៌ខៀវ និងពណ៌ស្វាយ។ សម្រាប់ពណ៌ទី 2 Olive Black គឺមានការជម្រុញដោយព្រៃដ៏ស្រស់ស្អាត តាមរយៈការប្រើប្រាស់ពណ៌ដ៏ទាក់ទាញនេះ ពណ៌ខ្មៅពិតជាផ្តល់នូវភាពស្រស់ស្អាតជាមួយនឹង Visual Effect ដ៏ស្រស់ស្អាតបំផុត។
ចូលមកកាន់តម្លៃរបស់ស្មាតហ្វូន vivo Y1s នេះវិញគឹថា បងប្អូនប្រាកដជាពេញចិត្តជាក់ជាមិនខាន គឺតម្លៃត្រឹមតែ $109 តែប៉ុណ្ណោះ។ សម្រាប់ថ្ងៃប្រកាសលក់ជាផ្លូវការ សូមបងប្អូនធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo ៕ 


Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T