បាត់ដំបងៈ គោយន្តឆ្នៃ ១គ្រឿង បានបើករ៉េចង្កូត ក្រឡាប់ខ្លួនឯង បណ្តាលស្លាប់ ១ របួសធ្ងន់ និងស្រាល ចំនួន ១៣ នាក់ កាលពីវេលាម៉ោង ១១ និង០២នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ នៅតាមបណ្តាយផ្លូវ ជាតិលេខ ៥៧ ត្រង់ចំណុច មុខស្ថានីយ៍សាំងអណ្តូងព្រីង ក្នុងភូមិ-ឃុំ អណ្តូង ព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ត្រូវ រថយន្តនគរបាលចរាចរខេត្ត ជួយដឹកយកមកសង្រ្គោះ នៅគ្លីនិកឯកជនសុវណ្ណ ឯអ្នកស្លាប់ ត្រូវបាន ប្រគល់ ឲ្យ ក្រុកគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ប្រភពព័ត៌មាន ពីមន្រ្តីនគរបាល ចរាចរខេត្ត បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ណូយ ទូច ភេទប្រុស អាយុ ១៨ ឆ្នាំ និង ១៣ នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ទាំងអស់គ្នានេះ រស់នៅភូមិ-ឃុំ ស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។

តាមសម្តីជនរងគ្រោះ បាននិយាយប្រាប់ អ្នកយកព័ត៌មានថា ពួកគេបាននាំគ្នាដឹកផ្លែស្វាយយកមក លក់នៅផ្សារ បាត់ដំបងអស់ ដល់ពេលយប់ក៏ នាំគ្នា ជិះគោយន្តត្រឡប់ទៅផ្ទះវិញ លុះដល់កន្លែងកើតហេតុ វេលាម៉ោង ១១និង ០២នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ ស្រាប់តែគោយន្តនោះ បានរ៉េចង្កូតខ្លួនឯងរួចរ៉េទៅក្រឡាប់ ផ្អៀង នៅខាងឆ្វេងដៃ ចាក់មនុស្សចោល ភ្លាមៗនោះ ធ្វើឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងផ្សេងទៀត រង របួសធ្ងន់ និងស្រាល ត្រូវបានប្រជាពលរដ្ឋ ហៅរថយន្តសង្រ្គោះ របស់នគរបាលចរាចរខេត្ត ជួយដឹកយកមក គ្លីនិកសុវណ្ណទាំងយប់ ដើម្បីសង្រ្គោះ ។ ចំណែកគោយន្តឆ្នៃបង្កគ្រោះថ្នាក់ ត្រូវសមត្ថកិច្ចអូសយកមករក្សាទុកនៅ ការិយាល័យចរាចរខេត្ត ដើម្បីដោះស្រាយតាមច្បាប់ ។ ចំណែកអ្នកស្លាប់ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕



ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]