យើងមាននិស្ស័យបានស្គាល់គ្នា តែខ្ញុំគ្មានសំណាង បានអ្នកជាគូជីវិតនោះឡើយ

//s5.kh1.co/df/dfe7c753ccf637971648bc513cf10699d666bae6.jpg
ប្រលោមលោក & អប់រំ

 ០១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គេថាមនុស្សបានស្គាល់គ្នា បានមកជួបគ្នា ក៏ព្រោះតែមាននិស្ស័យនឹងគ្នា យ៉ាងណា ក៏ខ្ញុំបានមកស្គាល់អ្នកក្នុងពេលនេះ ក៏និស្ស័យ ជាអ្នកនាំឱ្យជួបដែរ បើទោះជាខ្ញុំស្គាល់អ្នកក្រោយគេ អ្នកក្លាយជារបស់គេហើយក៏ដោយ តែក៏អាចនិយាយបានថា យើងមាននិស្ស័យនឹងគ្នាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនសំខាន់ថា មកមុន ឬក្រោយទេ អ្វីដែលសំខាន់ គឺយើងបានមកជួបគ្នា បានស្គាល់គ្នា ក្លាយជាមិត្តនឹងគ្នា ឱ្យអ្នកក្លាយជាមនុស្សដែលខ្ញុំស្រឡាញ់ ឱ្យខ្ញុំបានឃើញអ្នកមានក្ដីសុខ ខ្ញុំក៏រីករាយនឹងនិស្ស័យមួយនេះណាស់ហើយ។ ខ្ញុំមិនអាចហាមការគិតរបស់ខ្លួនឯងទេ តែខ្ញុំអាចដឹងថា ខ្ញុំមិនទាមទារអ្វីឱ្យលើសពីនិស្ស័យនៃភាពជាមិត្តនឹងគ្នា សុំត្រឹមធ្វើជាមិត្តល្អរបស់អ្នកប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយ។

រូបតំណាង
រូបតំណាង

និស្ស័យឱ្យយើងស្គាល់គ្នា និស្ស័យបាននាំឱ្យខ្ញុំបានជួបមនុស្សដែលខ្ញុំស្រឡាញ់ពេញចិត្ត តែមកពីខ្ញុំជាមនុស្សគ្មានភ័ព្វសំណាង ខ្ញុំខើចវាសនា ទើបអាចធ្វើបានត្រឹមតែស្រឡាញ់អ្នក ក្នុងកាលៈទេសៈមួយដែលអ្នកមានម្ចាស់រួចទៅហើយ។ តែយ៉ាងណាក៏ដោយ ក៏ចង់ប្រាប់ថា ខ្ញុំអរគុណ សម្រាប់រឿងគ្រប់យ៉ាង អរគុណសម្រាប់ពេលវេលាដែលកន្លង។ ចុងក្រោយ ពីមនុស្សមាននិស្ស័យ តែខ្លីវាសនាម្នាក់នេះ បានត្រឹមជូនពរអ្នក និងគេមានក្ដីសុខ សុភមង្គលរហូតទៅ។ ហើយត្រូវចាំណា មិនថាថ្ងៃមុខទៅជាយ៉ាងណានោះទេ មិនថាពេលវេលាផ្លាស់ប្ដូរទៅជាយ៉ាងណាទេ គ្រប់ពេល អ្នកនៅតែមានខ្ញុំជាមិត្តល្អរហូតទៅ អ្នកនៅតែជាមនុស្សដែលខ្ញុំស្រឡាញ់មិនប្រែឡើយ ហើយខ្ញុំក៏នៅតែជាមនុស្សម្នាក់ដែលព្រមនៅក្បែរអ្នកគ្រប់ពេលវេលា៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T