ភ្នំពេញ:  អាងខ្លួនមានរថយន្ត ស៊េរីទំនើបបើក បានបើកបរ ក្នុងល្បឿនលឿន ជ្រុលគៀរ៉ឺម៉កកង់បី ធា្លក់បុកបាក់អស់ ថ្នូរវិមានឯករាជ្យ១ ហើយរថយន្តបានបើក រត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ  ។ ហេតុការណ៍នេះ បានកើត ឡើង កាលពីវេលាម៉ោង២០និង១០នាទី យប់ថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៣ នៅចំណុចផ្លូវ ព្រះនរោត្តមសង្កាត់បឹង កេង កងទី១ ខណ្ឌចំការមន។

សាក្សីដែលបាន ឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេត ឃើញរ៉ឺម៉កងបី បានបើកតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅ ពីជើងទៅត្បូង ខណ:បើកមកដល់ចំណុច កើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើប មិនស្គាល់ម៉ាកមួយគ្រឿង បានក្នុងល្បឿនយ៉ាលឿន តាមក្រោយរ៉ឺម៉កកង់បី ហើយបាន គៀរ៉ឺម៉កបណ្តាលរេ ទៅនឹងថ្នូរវីរបុរស នៅជុំវិញវិមានឯករាជ្យ បាក់អស់មួយ នឹងត្រូវការ ខូចខាត់បន្តិចបន្ទួច ប៉ុន្តែធ្វើឲ្យជនជាតិបរទេស ដែលជិះក្នុង រ៉ឺម៉កមានការ ភ័យតក់ស្លុតយ៉ាងខ្លាំង។

សមត្ថកិច្ចបានឲ្យដឹងថារ៉ឺកង់បីខាងលើនេះ ត្រូវស្ទួចយកទៅរក្សាទុក នៅកាយរិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បី រងចាំដោះស្រាយតាមផ្លូវច្បាប់ ។ ប្រភពដដែលបានបន្តថា អ្នកបើករ៉ឺម៉កកង់បី មានឈ្មោះ ហេង ដេវិត អាយុ២៤ឆ្នាំ ៕







ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]