ចម្លែកទេ? ជាប្តីប្រពន្ធនឹងគ្នា តែហេតុអ្វី ជនជាតិជប៉ុន ទម្លាប់គេងដាច់ដោយឡែកពីគ្នា?

//s5.kh1.co/0a/0a95adff47dbac2271ba53e46786dde1244445b2.jpg
យល់ដឹង

 ១០-ឧសភា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ប្តី​ប្រពន្ធនៅក្នុង​បណ្តាប្រទេស​ជា​ច្រើន​សុទ្ធ​តែមាន​ទម្លាប់​ដេក​នៅ​លើ​គ្រែនិង​បន្ទប់​មួយ​ជាមួយ​គ្នា តែ​ប្តី​ប្រពន្ជនជាតិ​ជប៉ុនមាន​ទម្លាប់ដេក​ដាច់​គ្រែគ្នា​ ឬ​បន្ទប់​ដាច់​ពីគ្នា​ទៅ​វិញ ដោយ​សារ​តែមាន​នៅ​មូលហេតុ​មួយ​ចំនួន​។

យល់​ដឹង​៖ មនុស្ស​មួយ​ចំនួន ​​ប្រហែល​ជា​មាន​ចម្ងល់ ​ជា​មិន​ខាង​ថា ​ហេតុអ្វី​ទើប​បាន​ជា​​​ប្តី​ប្រពន្ធ ជន​ជាតិ​ជប៉ុនភាគ​ច្រើន​ គេង​ដាច់​ដោយ​ឡែក​ពី​គ្នា ទោះបីជាផ្ទះ ​ឬ​អាផាត​មិនពួកគេ​​តូច​ៗ ក៏​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ ​ជនជាតិ​ជប៉ុន​ផ្លាស់​ប្តូ​រ នៅ​ទម្លាប់​គេ​ង​ដាច់ ​បន្ទប់​ឬ​គ្រែគ្នា​នេះ​បាន​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម ​ការស្រាវជ្រាវ​បាន​ឲ្យដឹង​ថា ​ប្តី​ប្រពន្ធ​៤គូ ក្នុង​ចំណោម​១០គូ ដែល​មាន​អាយុ​លើសពី​៦០ឆ្នាំ ​មិន​បាន​គេង​លើ​គ្រែ ​តែ​មួយ​ជា​មួយ​គ្នា​​ឡើយ ហើយ​៥៣ ភាគរយ​នៃ​ប្តី​ប្រពន្ធ​ ដែល​មាន​កូន ​ពួកគេ​បាន​ផ្លាស់ ​ទៅ​គេ​ងដាច់​​តែឯង​។ ជាក់​ស្តែងនេះ ​មិន​មែន​ជា​បញ្ហា​ឬ​ជា ​រឿង​មិន​ចុះសម្រុង​គ្នា ​ក្នុង​ទំនាក់​ទំនង​ជា​ប្តី​ប្រពន្ធ ​របស់​ពួកគេ​នោះ​ទេ​។ ប៉ុន្តែ​ការ​ធ្វើ​បែបនេះ ​ក៏​ដោយ​សារ​តែ​ពួកគេ ​ជឿ​ជាក់​ថា​ល្អ ​សម្រាប់​ពួកគេ​។

ដោយឡែក​ថ្ងៃនេះ នឹង​នាំ​អារម្មណ៍ ​អ្នក​អាន​ទាំង​អស់​គ្នា ​ទៅ​ដឹង​ពីមូល​ហេតុ​ចម្បង​អ្វី ​ទើប​ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ជន​ជាតិ​ជប៉ុន ត្រូវ​​ជ្រើស​រើស​ គេ​ងគ្រែ​ផ្សេង​គ្នា​ ឬ​នៅក្នុង​បន្ទប់​ ដាច់​ដោយ​ឡែក​ពី​គ្នា​បែបនេះ ហើយ​អ្នក​ក៏ ​ប្រាកដ​ជា​ពេញ​ចិត្ត​ នៅ​ហេតុ​ផល​ របស់​ពួកគេ​ផង​ដែរ​៕

សូម​ទៅ​តាមដាន​ទាំង​អស់​គ្នា​៖

១. ពួកគេ​មាន​កាល​វិភាគ​គេង​ខុស​គ្នា​

https://s5.kh1.co/__image/w=650,h=434,q=100/fa/fa854ad594cb94adce446d84f767ac5447c1c412.jpg

រឿង​ដែល​សំខាន់​បំផុត ​ដែល​ធ្វើ​ឲ្យ​ពួកគេ ​ត្រូវ​គេ​ង​ដាច់​ដោយ​ឡែក​ពីគ្នា​នោះ គឺ​ពួកគេ​មាន​ពេល​ធ្វើ​ការ ​ខុស​ពី​គ្នា​។ ពួកគេ​យល់​ថា ​ការ​ដែល​មក​ពី ​ធ្វើ​ការ​យឺត ឬ​ងើប​ទៅធ្វើ​ការ​លឿន ​ហើយ​​ធ្វើ​ឲ្យ​ ​ដៃ​គូ​ម្ខាង​ទៀត​ភ្ញាក់ ជា​រឿងមិន​​ល្អ​នោះ​​ឡើយ។ ដូច្នេះ​ហើយ​ទើប ​ពួកគេ​ជ្រើស​រើស ​គេង​ដាច់​បន្ទប់​ពីគ្នា ​ដើម្បី​អាច​ឲ្យ​ដៃគូម្ខាង​ទៀត ​​គេង​បានលក់​ស្កប់​ស្កល់​។

២. ម្តាយ​ត្រូវ​ដេក​ជាមួយ​កូន​

https://s5.kh1.co/__image/w=650,h=434,q=100/cb/cb9a5db19c748825a046d4295f66b4ba9bcda00f.jpg

កូន​ៗ​ភាគ​ច្រើន ​ត្រូវ​ដេក​ក្នុង​បន្ទប់​ ជា​មួ​យម្តាយ​​ ក្នុង​ពេល​នោះ​ ​ឳពុកភាគច្រើន​​ក៏​អាច​ធ្វើ​តាម ​ការ​សម្រេច​ចិត្តខ្លួន​ ​​ថា​គួរ​តែ ​ចែក​រំលែក​គ្រែ​ជា​មួយ​គ្នា ​ឬ​អាច​រើទៅ​គេ​ង ​បន្ទប់​ផ្សេង​​។ សូម្បី​តែ​វិទ្យា​សាស្ត្រ ​ក៏​បាន​បញ្ជាក់​ផងដែរថា ​ការ​ដែល​គេង​តែឯង អាច​ជួយ​ឲ្យ​ឳពុកម្តាយ​ និង​កូនៗ គេង​លក់​បាន​ស្កប់​ស្កល់​ល្អ​។ ម្យ៉ាង​ទៀត​ វា​ក៏​អាច​ជួយ​ឲ្យ ​កូនៗ​មាន​ស្ថេរភាព​ នៃ​ចង្វាក់​បេះ​ដូង ក៏​ដូច​ជា​មាន​ភាព​ម្ចាស់​ការ ​លើ​ខ្លួន​ឯងបាន​ច្រើន ​ជាង​មុន​ផងដែរ។

៣. គេ​ង​ដាច់​ដោយឡែក​ពី​គ្នា​គឺសន្តិ​ភាព​

https://s5.kh1.co/__image/w=650,h=434,q=100/fa/fa854ad594cb94adce446d84f767ac5447c1c412.jpg

ស្របពេល​ដែល​ មាន​ប្តី​ប្រពន្ធ​ជា​ច្រើន នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ គិត​ថា​ការ​គេង​ដាច់​ដោយ​ឡែក​ពី​គ្នា ​គឺធ្វើ​ឲ្យ​​ពួកគេ​ដាច់​ឆ្ងាយ​ពី​គ្នា​ ថែមទាំងអាច​នឹង​ប្រឈម​មុខ ​នឹង​ការ​បែក​បាក់​គ្នា​ តែ​ជន​ជាតិ​ជប៉ុន យល់​ឃើញ​ផ្សេង​គ្នា​។ ពួកគេ​​គឺ​ពិត​ជា​ ផ្តល់​តម្លៃ លើ​ការ​គេង​​ខ្លាំងណាស់​ ហើយ​ពួកគេ​មិន​ចង់​ឲ្យ មាន​ការ​រំខានណា​មួយ ​ក្នុ​ងអំឡុងពេល​ដែល​មាន ​ការ​​គេងលក់​​នោះដែរ។

៤. ​ប្តី​ប្រពន្ធ​មាន​ប្រវត្តិ​គេ​ង​បែកគ្នា​បែបនេះ​

https://s5.kh1.co/__image/w=650,h=586,q=100/d1/d150e7c5cf7014a9d548417c263e79ffaa0d2edc.jpg

ភួយ​ ឬ​ពូក ​ដែល​ធ្វើ​ចេញ​ពី​Cotton ដែល​ជួយ​ឲ្យ​មាន​ ភាព​កក់​ក្តៅ ទន់ ជួយ​សម្រួល ​ក្នុ​ងការ​គេងឲ្យ​បាន​ល្អ ។ កាលពី​មុន គេ​ផលិត​តែ​ ​ទំហំមនុស្ស​ម្នាក់ ​​គ្រែ​មួយ​តែ​ប៉ុណ្ណោះ ដូច្នេះ​ប្រសិន​​ជា​ ​អ្នក​ចង់​គេ​ងជាមួយ ​ដៃ​គូ​អ្នក​ត្រូវប្តូរ​ ទៅ​គេ​ងនៅ​លើ​ឥដ្ឋ ក៏​ដូច​ជា​កម្រាល ដែលធ្វើ​ឲ្យ​​ពិបាក ក្នុ​ងការគេ​ង​ជា​ខ្លាំង​។ យ៉ាង​ណា​មិញ​ បើ​ទោះបី​ជា ​សព្វ​ថ្ងៃ​មាន​ការ​ផលិត​​គ្រែ ភួយ ពូក​មាន​ទំហំ​ធំ​ៗ ​ទៅហើយ​ក៏ពិតមែន តែ​ទម្លាប់​ក្នុង​ការ​គេង​ ផ្សេង​គ្នា​នេះ របស់​ប្តី​ប្រពន្ធ​ ជន​ជាតិ​ជប៉ុន​ ក៏​នៅ​តែ​មិន​ផ្លាស់​ប្តូរ​ដែរ។

https://s5.kh1.co/__image/w=400,h=267,q=100/7e/7ec7bfe58efbf9550615537de5f4b9cf6f575057.jpg

ជារួម​ដោយ​សារតែ ​ហេតុ​ផល​នេះ​ហើយ ​ទើប​បាន​ជានៅ​ប្តី​ប្រពន្ធ​ជនជាតិ​ជប៉ុន មិនជា​សូវ​មាន​ ​ការ​លែង​លះ ​កើតឡើងច្រើន​​នោះ​ទេ។ ហើយ​បើ​ទោះបី​ជា ​ពួកគេលែង​លះ​គ្នា​ទៅ​ហើយ ​ក៏​មាន​ប្តី​ប្រពន្ធ​មួយចំនួន ​នៅតែ​បន្ត​រស់​នៅ ក្រោម​ដំបូង​ផ្ទះ​តែ​មួយ ​ជា​មួយ​គ្នា​ដែរ៕

សម្រាប់​អ្នក ​តើ​អ្នក​យល់​យ៉ាង​ណា​ដែរ ​ប្រសិន​បើ​ប្តី​ប្រពន្ធ ​គេង​គ្រែ​ផ្សេង​គ្នា​ ឬ​បន្ទប់​ដាច់​ដោយឡែក​ពី​គ្នា​បែបនេះ​?  

  ប្រភព៖ BRIGHT SIDE  ,  SORA NEWS24

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T