ក្រុមចោរមួយក្រុម ដើរលួចរថយន្ដថ្លៃៗដ៏សាហាវ ពីអ្នកមានទ្រព្យសម្បត្តិជនជាតិអង់គ្លេស នៅទីក្រុងឡុង ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពីពួកគេបានបង្ហោះរូបចូលក្នុង បណ្ដាញសង្គមហ្វេសបុក ក្នុងនោះរួមមានរូប បុរសម្នាក់យកប្រាក់មកធ្វើជាស្នូលសាំងវ៉ិចផងដែរ។

យោងតាមប្រភពព័ត៌មាន ឌេលីមែល បានឲ្យដឹងថា ក្រុមចោរមានបក្សពួកចំនួន៨នាក់ លួចបានរថយន្ដចំនួន៩គ្រឿង ក្នុងនោះមានដូចជា BMWs, Range Rovers, Porsches និងរថយន្ដ Mercedes ដែលមានតម្លៃ ១៥០,០០០ដុល្លារ។ ក្រៅពីនេះនៅមានគ្រឿងអលង្ការ ទូរស័ព្ទ និងកុំព្យូទ័រយូរដៃផងដែរ សរុបមាន ១៥ករណី។

យ៉ាងណាមិញ ក្រុមអ្នកស៊ើបអង្កេតរបស់ប៉ូលីស បានរកឃើញពួកគេដោយសារតែ រូបថតមួយសន្លឹកដែលសមាជិករបស់គេបាន បង្ហោះក្នុងបណ្ដាញសង្គមហ្វេសបុក ដោយរូបនោះគឺគេបានថតជាមួយនឹងរថយន្ដ Range Rover ពណ៌ខ្មៅ ដែលក្រុមរបស់ ពួកគេបានលួច។ នៅពេលដែលប្រទះឃើញរូបភាពមួយនេះ ធ្វើឲ្យអ្នកស៊ើបអង្គេតមានការសង្ស័យ និងបន្តឆែកឆេរក្នុងគណនេយ្យ របស់ជនសង្ស័យនោះ ហើយក៏បានរកឃើញរូបភាពជាច្រើន ដែរសុទ្ធសឹងជារបស់ដែលពួកគេបានលួច ដូចជានាឡិកា Rolex នាឡីកា Cartier ជាដើម។

ប៉ូលីសក៏បានប្រទះឃើញ វីដេអូមួយដែលពួកគេបាន ប្រើប្រាស់រថយន្ដដែលលួចបាន ទៅជិះប្រណាំងគ្នា ក្នុងល្បឿនដ៏លឿន នៅលើផ្លូវភាគខាងកើតនៃទីក្រុងឡុង។ យ៉ាងណាមិញ ពួកគេទាំង៨នាក់ត្រូវបានប៉ូលីសចាប់ខ្លួន ហើយម្នាក់ៗត្រូវជាប់កុក៤ឆ្នាំ ៨ខែ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?

















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]