ភ្នំពេញ ៖ ក្រោយពីចុះទៅ ចែកឆេរ និង ឃាត់ខ្លួនជនជាតិចិន ជិត ៣០នាក់ ជាប់ ពាក់ព័ន្ធនឹងសកម្មភាពជម្រិតទារប្រាក់តាម ប្រព័ន្ធអ៊ិនធឺណែត នៅក្រុងសួង ខេត្ដកំពង់ ចាម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៣ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបានបន្ដ ស្រាវជ្រាវ ហើយឈានទៅដល់ការឃាត់ ខ្លួនជនជាតិចិនជិត ៤០នាក់ផ្សេងទៀត ក្នុង ទីតាំងចំនួន ២ នៅខណ្ឌទួលគោក ទីដែល ពួកគេជួលធ្វើ សកម្មភាព ល្មើសច្បាប់ខាង លើនេះ ។

ប្រតិបត្ដិការនៅទីតាំងទី១ ស្ថិតនៅផ្ទះ វីឡាលេខ ២០៥ ផ្លូវលេខ ១៣២ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក ម្ដុំស្ពានអាកាស  ៧ មករា រួចហើយ កម្លាំង អាវុធហត្ថលើផ្ទៃ ប្រទេស ដឹកនាំដោយព្រះរាជអាជ្ញារងអម សាលាដំបូង រាជធានីភ្នំពេញ លោក ហៀង សុភក្ដ្រ និងលោកឧត្ដមសេនីយ៍ ហុង វិណុល ស្នងការព័ត៌មាន និងសន្ដិសុខអាវុធហត្ថលើ ផ្ទៃប្រទេស ដោយឃាត់ខ្លួនជនជាតិចិន១០ នាក់ ព្រមទាំងស្ដ្រីជនជាតិខ្មែរម្នាក់ ដែល ត្រូវគេជួល ឱ្យទៅដាំបាយ នៅក្នុងផ្ទះវីឡា នោះ ។

បន្ទាប់ពីឡោមព័ទ្ធ និងឃាត់ខ្លួនជនជាតិ ចិន នៅទីតាំងផ្ទះវីឡាខាងលើនេះ កម្លាំង អាវុធហត្ថលើផ្ទៃប្រទេស បានបន្ដប្រតិបត្ដិ ការរបស់ខ្លួន ចុះទៅ ឆែកឆេរ និងឃាត់ខ្លួន ជនជាតិចិន ២៥នាក់ផ្សេងទៀត ក្នុងនោះ ស្រី ៥នាក់ ស្ថិតនៅផ្ទះវីឡាលេខ ៩ ផ្លូវ លេខ ២៧៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួល គោក ។

យោងតាមមន្ដ្រីអាវុធហត្ថលើផ្ទៃ ប្រទេស ដែលចូលរួមក្នុងប្រតិបត្ដិការ បង្ក្រាបជនជាតិចិន ជម្រិតទារប្រាក់តាម ប្រព័ន្ធអ៊ិនធឺណែតខាងលើនេះ បានថ្លែងឱ្យ ដឹងថា នៅពេលដែលសមត្ថកិច្ចចុះទៅ ឡោមព័ទ្ធ នៅផ្ទះវីឡាទីតាំងទី១ ស្រាប់តែ បុរសជនជាតិចិន ២នាក់ បំណងរត់គេចខ្លួន បាន ហក់ពីជាន់លើ បណ្ដាលឱ្យបាក់ជើងរង របួសធ្ងន់ ហើយត្រូវដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យ ដោយឡែកអ្នកដែលនៅសល់នៅក្នុង ផ្ទះវីឡា ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនជាបន្ដ បន្ទាប់ ។ មន្ដ្រីអាវុធហត្ថបានបន្ដថា ក្រោយ ពីឃាត់ខ្លួនជនជាតិចិនទាំងនេះរួចមក សមត្ថកិច្ចបានបន្ដប្រតិបត្ដិ ការចុះទៅឃាត់ ខ្លួននៅទីតាំងទី២ ដូច្នេះសរុបជនជាតិចិន ដែលត្រូវបានឃាត់ខ្លួននាព្រឹកថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៣ មានចំនួនជិត ៤០នាក់ ដែលពួកគេទាំងអស់ ជាក្រុមចាប់ជម្រិត ទារប្រាក់តាមប្រព័ន្ធអ៊ិនធឺណែត ហើយបាន ជួលទីតាំងជាផ្ទះវីឡានៅក្នុងរាជធានីភ្នំពេញ សម្រាប់ធ្វើ សកម្មភាព ។

បើយោងតាមមន្ដ្រីអាវុធហត្ថ ក្រៅពី ការឃាត់ខ្លួនពួកគេ កម្លាំងសមត្ថកិច្ចបាន ដកហូតសម្ភារៈ និងឧបករណ៍ជាច្រើន ផ្សេងទៀត ។

ទាក់ទិនករណីបង្ក្រាបជនជាតិចិន ចាប់ ជម្រិតតាមប្រព័ន្ធអ៊ិនធឺណែតខាងលើនេះ  អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ មិន ទាន់អាចបញ្ជាក់ឱ្យ លំអិតនៅឡើយទេ ដោយរង់ចាំប្រតិបត្ដិ ការបញ្ចប់ជាមុនសិន ។ ដោយឡែកព្រះ រាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំ ពេញ លោក ហៀង សុភក្ដ្រ ដែលដឹកនាំ ការបង្ក្រាបជនជាតិចិនទាំងនេះ បានបញ្ជាក់ តាមទូរស័ព្ទយ៉ាងខ្លីថា លោកកំពុងជាប់ រវល់ធ្វើការលើរឿងនេះ ។

គួរបញ្ជាក់ថា តាមការស្រាវជ្រាវលើ ជំនាញរបស់ខ្លួន កម្លាំងសមត្ថកិច្ចចម្រុះ របស់ប្រទេសកម្ពុជា រួមមាន នគរបាលជាតិ  មកពីក្រសួងមហាផ្ទៃ និងកម្លាំងអាវុធហត្ថ  បានឃាត់ខ្លួនជនជាតិចិនភាគច្រើនជាជន ជាតិចិនដីគោក និងតៃវ៉ាន់ បានជាបន្ដ បន្ទាប់ ជាប់ពាក់ព័ន្ធនឹងសកម្មភាពចាប់ ជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ិនធឺណែត ពី ប្រជាជនចិនដូចគ្នានៅក្រៅប្រទេស ។យ៉ាង ណាក៏ដោយជនជាតិចិនជាច្រើនរយនាក់ ដែលសមត្ថកិច្ច កម្ពុជា ចាប់ខ្លួនកាលពីពេល កន្លងទៅ មិនត្រូវបានកាត់ទោស និងដាក់ ពន្ធនាគារនៅស្រុកខ្មែរនោះឡើយ ពោល ពួកគេទាំងអស់ ត្រូវបានរាជរដ្ឋាភិ បាលកម្ពុជា បញ្ជូនខ្លួនទៅប្រទេសចិនវិញដើម្បី ឱ្យអាជ្ញាធរចិន កាត់ទោសទៅតាមផ្លូវ ច្បាប់ ។ ការបង្ក្រាបជនជាតិចិនជម្រិតទារ ប្រាក់តាមប្រព័ន្ធអ៊ិន ធឺណែតខាងលើនេះ ត្រូវបានមន្ដ្រីអាវុធហត្ថអះអាងថា មិនត្រឹម តែធ្វើឡើង នៅកម្ពុជានោះឡើយ ប៉ុន្ដែ សកម្មភាពរបស់ពួកគេ បានលួចធ្វើនៅតាម ប្រទេសមួយចំនួនទៀត ជាសមាជិក អាស៊ាន ដូចជាថៃ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម ៕





























ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]