យោងទៅតាមសារព័ត៌មានរបស់អេម៉ារ៉េត បានឲ្យដឹងថា បុរសម្នាក់ដែលជា អ្នកបើកយន្ដហោះ បានបាញ់សម្លាប់ខ្លួនឯង មុននឹងយន្ដហោះធ្លាក់បុកចុះ មកដី នៅភាគខាងជើងឆៀងខាងលិច ព្រលានយន្ដហោះ Arizona សហរដ្ឋអាមេរិក។

យ៉ាងណាមិញ តាមសម្ដីប៉ូលីសនៅក្នុង ទីក្រុង Bullhead នៃអារីសូណានេះ បានឲ្យដឹងថា អ្នកបើកយន្ដហោះនេះ មានអាយុ ៤៤ឆ្នាំ ឈ្មោះថា ថូម៉ាស (Thomas Joseph) ដែលសព្វថ្ងៃជាអ្នករស់នៅក្នុង ទីប្រជុំជន Yavapai សម្រាប់ស្រុកកំណើតរបស់បុរសនេះ មិនទាន់ត្រូវបានគេបញ្ចេញនោះទេ។ ប៉ូលីសបានបង្ហាញថាលោកថូម៉ាស បានស្លាប់ដោយសារតែប្រើកាំភ្លើង បាញ់ក្បាលខ្លួនឯង មុននឹងធ្លាក់យន្ដហោះ ហើយគាត់ក៏ជាអ្នកបើកយន្ដហោះនេះតែម្នាក់ឯងដូចគ្នា ដែលហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៧ និង៣០នាទីព្រឹក កាលពីថ្ងៃសៅរ៍ ទី ២០ មេសា ឆ្នាំ ២០១៣នេះ។

សម្រាប់ពេលនេះ អជ្ញាធរកំពុងតែធ្វើការ អង្កេតពីមូលហេតុនៃការធ្លាក់យន្ដហោះនេះ ផងដែរ៕

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]