វាជាការពិតណាស់ សម្រាប់ Michael Jackson ដែលមានការ វះកាត់ក៏ដូចជា កែសម្ជស្សជាច្រើន បានធ្វើឲ្យតារាហូលីវូដនេះ មានសភាពខុសប្លែកពី រូបរាងដើមរបស់ខ្លួន ដូចជាសម្បុរ ទំរង់មុខ និងសក់ជាដើម ដែលធ្វើឲ្យមនុស្សជាច្រើន មានផលវិបាកក្នុងការកត់សំគាល់តារានេះ ប្រសិនជាគេធ្លាប់ស្គាល់ តារានេះពីមុន។

យ៉ាងណាមិញ យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា កញ្ញា ជីន (Jin) ដែលជានារីសៀងហៃ បានព្យាយាមកែសម្ជស្ស និងតុបតែងខ្លួនជាងមុន ដើម្បីងាយស្រួលរកការងារធ្វើ។ តែកាលពីពេលថ្មីៗនេះ  នាងមានគោលបំណង ធ្វើដំណើរទៅហុងកុង ហើយនាងក៏បានទៅស្ថាប័នអ្នកគ្រប់គ្រង ក្នុងការចេញលិខិតអនុញ្ញាតឲ្យនាង ចូលទៅក្នុងហុងកុង។ អ្វីដែលភ្ញាក់ផ្អើលនោះ គឺនាងត្រូវបានគេបដិសេធ ក្នុងស្នើរសុំលិខិតអនុញ្ញាត( visa)ឲ្យចូល ហុងកុង ដោយសារតែ អ្នកគ្រប់គ្រងបាននិយាយថា រូបរាងសព្វថ្ងៃរបស់នាង ពិតជាមានសភាព មិនដូចនឹង អត្ដសញ្ញាណប័ណ្ណរបស់នាងនោះទេ។

នៅក្នុងនេះផងដែរ ប៉ូលីសនៅក្នុងសៀងហៃ បានធ្វើការរំលឹកទៅដល់ ប្រជាជនទាំងអស់តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Weibo ថា ប្រសិនជានរណាម្នាក់ ធ្លាប់កែសម្ជស្ស និងចង់ស្នើរសុំលិខិតអនុញ្ញាត ទៅកាន់ប្រទេសផ្សេងទៀត គួរណាតែទៅធ្វើ អត្ដសញ្ញាណប័ណ្ណជាថ្មីផងដែរ ព្រោះខាងពួកគេ នឹងធ្វើការផ្ទៀងផ្ទាត់ រវាងរូបរាងបច្ចុប្បន្ន ទៅនឹងអត្ដសញ្ញាណប័ណ្ណ។

តើប្រិយមិត្ដយល់យ៉ាងណា?

រូបពីមុន និងបច្ចុប្បន្ន



កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]