សល់លុយច្រើនយ៉ាងណា តែតួអង្គ The Terminator រូបនេះនៅប្រើជីវិតសាមញ្ញ ជិះកង់លេងជាមួយគ្រួសារយ៉ាងមានក្តីសុខ

//s5.kh1.co/9b/9bc7587c4c17a06884d77bf345be24f41425c527.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងចាស់វស្សាដែលធ្លាប់ជាតួអង្គឯកនៅក្នុងរឿង The Terminator ដែលមានឈ្មោះថា Arnold Schwarzenegger បាននាំកូនប្រុសនិង មិត្តស្រីរបស់ខ្លួនជិះកង់លេងនៅតាមដងផ្លូវដោយភាពសាមញ្ញៗនិង មើលទៅពួកគេហាក់បីដូចជាមានសេចក្តីមិនធម្មតា។

បរទេស៖ កាលពីប៉ុន្មានថ្ងៃមុខនេះ តារាសម្តែងចាស់វស្សាដែលធ្លាប់ជាតួអង្គឯកនៅក្នុងរឿង The Terminator ដែលមានឈ្មោះថា Arnold Schwarzenegger បាននាំកូនប្រុសនិង មិត្តស្រីរបស់ខ្លួនជិះកង់លេងនៅតាមដងផ្លូវដោយភាពសាមញ្ញៗនិង មើលទៅពួកគេហាក់បីដូចជាមានសេចក្តីយ៉ាងខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាសម្តែងវ័យចំណាស់រូបនេះ បានពាក់មួយរបៀប Cow Boyជាមួយនឹងអាវរងារ ខោខ្លីនិង វែនតាខ្មៅ  ប្រឹងធាក់កង់យ៉ាងមួយៗ ជាមួយមិត្តស្រីវ័យក្មេងនិង កូនប្រុសដ៏សង្ហាផងដែរ ។ ក្នុងរូបថតមួយសន្លឹកនេះប្រសិនជាអ្នកដែលមិនធ្លាប់ស្គាល់គាត់ប្រាកដ ជាមិនដឹងថាគាត់គឹជាអ្នកដែលមានទ្រព្យសម្បត្តិហូរហៀរនោះឡើយ ប៉ុន្តែបែរជាសុខចិត្តធ្វើខ្លួនធម្មតាៗ ទោះបីជាសល់លុយរាប់លានដុល្លារក៏ដោយចុះ។

ក្រោយពីបានឃើញដូច្នេះ ហ្វេនជាច្រើនបាននាំគ្នាកោតសរសើរ ដល់គ្រួសារមួយនេះ ដែលមានទ្រព្យសម្បត្តិចាយមិនអស់ ប៉ុន្តែបែរជាមើលរំលងភាពហុឺហារនិង សុខចិត្តតុបតែងខ្លួនដូចជាមនុស្សធម្មតាទៅវិញ។ គួររម្លឹកដែរថា Arnold Schwarzenegger និង មិត្តស្រី Heather Milligan តែងតែនាំគ្នាជិះកង់ហាត់ប្រាណជាមួយគ្នានៅលើដងផ្លូវស្ទើរតែជារៀងរាល់ថ្ងៃ ដោយមិនងាយនឹងខកខានឡើយ

សូមចូលមើលរូបភាពខាងក្រោម៖

Arnold Schwarzeneggerនិង Heather Milligan
Arnold Schwarzeneggerនិង Heather Milligan
https://s5.kh1.co/__image/w=634,h=951,q=100/d4/d4b61f59c2e69b6464122855ea1ff59e54ff41c7.jpg
https://s5.kh1.co/__image/w=620,h=896,q=100/72/72a79c667c0a7671a03294a328b5b28f4cec7f01.jpg
https://s5.kh1.co/__image/w=620,h=732,q=100/82/827208af778b8052894ede604574ff7c10c49194.jpg
https://s5.kh1.co/__image/w=620,h=488,q=100/90/908c70add171cd13af4ca3b11a88012f233cf78d.jpg
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T